ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោក ជាវ តា​យ និង សហការី ពាំនាំ​អំណោយ​មនុស្សធម៌​កាកបាទ​ក្រហម ផ្ដល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​នៅ​ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ដើម្បី​រួម​ការរំលែក​ទុក្ខ​លំបាក​ជា​មួយ​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ នៅ​រសៀល​ថ្ងៃ​ទី​១២​ខែ​ឧសភា ឆ្នាំ​២០១៨ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត រួម​និង​សហការី​ដែល​ជា​សមាជិក​សាខា​កាកបាទក្រហម​ខេត្ត និង​មន្ត្រី ក្នុង​ជួរ​រដ្ឋបាលខេត្ត ព្រមទាំង​តាម​បណ្ដា​មន្ទីរ​អង្គភាព ជុំវិញ​ខេត្ត និង​ក្រុម​យុវជន​ស្ម័គ្រចិត្ត​កាកបាទក្រហម បាន​អញ្ជើញ​នាំយក​នូវ​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត រួមមាន​​ថវិកា​និង គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ដើម្បី​ឧបត្ថម្ភ​ជូន ដល់​គ្រួសារ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រលំ​ផ្ទះ​និង​ប៉ើកដំបូលផ្ទះ​ចំនួន​៤៧​គ្រួសារ ដែល​ឧបទ្ទវហេតុ​នេះ​បាន​កើើតឡើង​កាលពី​ថ្ងៃ​ទី​៨​ខែ​ឧសភា ឆ្នាំ​២០១៨​កន្លង​ទៅ​ថ្មីៗ​នេះ​នៅ​ឃុំ​ស្រែ​ចែង ស្រុក​ជុំ​គី​រី ខេត្ត​កំពត​។​

​មានប្រសាសន៍​សំណេះសំណាល លោក ជាវ តា​យ ក្នុង​នាម​ប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​រំលែក​សោកស្ដាយ​និង​សួរសុខទុក្ខ ពី​សំណាក់ សម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ ទាំងអស់ ដែល​ជានិច្ចកាល​សម្ដេច ប្រធាន​កាកបាទក្រហមកម្ពុជា​តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​បុព្វហេតុ​ជួយ​សម្រាល​ទុក្ខ​លំបាករ​បស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះថ្នាក់​ដោយសារ​គ្រោះមហន្តរាយ​នានា​ដែល​កំពុង​ត្រូវការ​ជំនួយ​មនុស្សធម៌​ដោយ​ប្រកាន់​នូវ​ជំហរ​អព្យាក្រិត  មិន​ប្រកាន់​និន្នាការ សាសនា ពូជសាសន៍ ពណ៌​សម្បុរ​ពោល​ទីណា​មាន​ជនរងគ្រោះ​ទីនោះ​តែង​មាន​កាកបាទក្រហម​កម្ពុជា​ជួយ​ជានិច្ច​។​

​លោក ជាវ តា​យ​ក៏​បាន​លើក​បញ្ជាក់​ថា បើទោះបី អំណោយ​នា​ពេល​នេះ​មិន​បាន​ឆ្លើយតប​នឹង​តម្រូវការ​គ្រប់គ្រាន់​របស់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ ទាំងអស់​ក៏​ពិតមែន តែ​វា​ក៏​អាច​បាន​ជួយ​សម្រាល​ការលំបាក​របស់​បងប្អូន​ដែល​កំពង់​ជួប​ការលំបាក​ខ្វះខាត បាន​មួយ​ចំនួន​ផងដែរ​។ ដូចនេះ​សូម​បងប្អូន​ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការកសាង ជីវភាព​គ្រួសារ​ឱ្យបាន​ល្អ​ឡើង​វិញ​បន្តទៀត ពិសេស​ចំពោះ​បញ្ហា​អនាម័យ ពោល​គឺ​ការរស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត​ដើម្បី​បង្ការ​ជៀសវាង​ជំងឺ​រាតត្បាត​ផ្សេងៗ​កើតឡើង​ដែល​ជា​បញ្ហា​លំបាក​ទុក្ខ​លើ​លំបាក​។​

​ចំពោះ​អំណោយ​ដែល​បាន​ជួយឧបត្ថម្ភ​ប្រជាពលរដ្ឋ​រងគ្រោះ​នាពេលនេះ រួមមាន​៖ សម្រាប់ ប្រពល​រដ្ឋ​ចំនួន​៤៧​គ្រួសារ​ក្នុង​១​គ្រួសារ​អង្ករ​៥០​គី​ឡូ មី​១​កេះ ប្រាក់​២០​ម៉ឺន​រៀល ដោយឡែក​ក្នុង​នោះ​សម្រាប់​៣​គ្រួសារ​ដែល​រលំ​ផ្ទះ​ទាំងស្រុង​ក្នុង​មួយ​គ្រួសារ​បន្ថែម​ប្រាក់​៨០​ម៉ឺន​រៀល និង ៣​គ្រួសារ​ផ្សេង​ទៀត​ខូចខាត​មធ្យម​ក្នុង​១​គ្រួសារ​បន្ថែម​ប្រាក់​៥០​ម៉ឺន​រៀល និង​បាន​ជូន​ប្រាក់​យុវជន​និង​យុវជន​ស្ម័គ្រចិត្ត​កាកបាទ​ក្រហម​ក្នុង​មូលដ្ឋាន​ចំនួន​២២​នាក់​ម្នាក់ៗ​១​ម៉ឺន​រៀល​ផងដែរ​៕
​សេង ណា​រិទ្ធ​
​

 

r180515d1 r180515d8 r180515d7 r180515d6 r180515d5 r180515d4 r180515d3 r180515d2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.