ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

នគរបាល​ស្រុក​ប​វេល​និង​នគរបាល​ស្រុក​ភ្នំព្រឹក រួម​គ្នា​បង្ក្រាប​ករណី​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​មួយ​ករណី​ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​ និងវត្ថុតាងមួយចំនួន

នគរបាល​ស្រុក​ប​វេល​និង​នគរបាល​ស្រុក​ភ្នំព្រឹក រួម​គ្នា​បង្ក្រាប​ករណី​លួច​ដោយ​មាន​ស្ថាន​ទម្ងន់ទោស​មួយ​ករណី​ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់​ និងវត្ថុតាងមួយចំនួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង​៖ សមត្ថកិច្ច​នគរបាល​ស្រុក​ប​វេល និង​ស្រុក​ភ្នំព្រឹក បាន​សហការ​គ្នា​បង្ក្រាប ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស និង​នាំ​ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា បាន​ភ្លាមៗ បន្ទាប់ពី​ទទួល​បណ្តឹង​ពី​ជនរងគ្រោះ ។​

​សេចក្តី​រាយ​ការ៍អោយដឹងថា ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស (​ប្រើប្រាស់​កាំភ្លើង​ច្នៃ​ជ័រ និង​កាំបិត​គំរាម​ប្លន់​យក​ម៉ូតូ​) មួយ​បាន​កើតឡើង​ស្ថិត​នៅ​ចំណុច​ក្បែរ​ស្ពាន​ដំរី​ស្លាប់ ក្រុមទី​១០ ភូមិ​ពោធិ៍ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេល ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​សៅរ៍​១៣​រោច​ខែ​អ ស្សុជ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រមាណ​១០​និង​៣០ នាទី ដែល​ករណី​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ ០១ នាក់ មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​គំរាម​បាញ់សម្លាប់ ជនរងគ្រោះ​ឈ្មោះ ពិ វ៉ិត ភេទ​ស្រី អាយុ​៤៦​ឆ្នាំ រស់នៅ​ក្រុម​០២ ភូមិ​ពោធិ៍ ឃុំ​ព្រៃ​ខ្ពស់ ស្រុក​ប​វេល ខេត្ត​បាត់ដំបង ដើម្បី​ប្លន់​យក​ម៉ូតូ​ម៉ាក​ស្គុប​ពី​ពណ៌​ស គ្មាន​ស្លាក លេខ​ស៊េរី​ឆ្នាំ​២០២៣​បាន សម្រេច រួច​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់ ។

​បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​នេះ​ភ្លាម លោក​វរសេនីយ៍ឯក សុខ សារិន អធិការនគរបាល​ស្រុក​ប​វេល បាន​ដឹកនាំ​កម្លាំង​ជំនាញ​នគរបាល​យុត្តិធម៌​រួម​ជាមួយ​កម្លាំង​អន្តរាគមន៍ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ខ្ពស់ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បួ​រ នៃ​អធិការដ្ឋាន​គរ​ការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក​ដែលមាន​លោក​វរសេនីយ៍ទោ ហេង បារាំង ជា​អធិការ ចុះ​ស្រាវជ្រាវ និង​ធ្វើការ​ស្ទាក់​ចាប់បាន​ជនសង្ស័យ​០១​នាក់​។​

​ឈ្មោះ ប៊ុត សុវណ្ណរិទ្ធ ហៅ សៅ​លី​ញ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​ចំណុច​ភូមិ​អន្លង់​ក្រូច ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង និង​ដកហូត​បាន​៖
១-​ម៉ូតូ​របស់​ជនរងគ្រោះ​ចំនួន​០១​គ្រឿង​
២-​ម៉ូតូ​របស់​ជនសង្ស័យ​ចំនួន​០១​គ្រឿង​
៣-​ខ្នោះដៃ​ចំនួន​០១
៤-​កាំបិត​ស្នៀត​ចំនួន​០១
៥-​អាវុ​-​ធ​កែច្នៃ​ចំនួន​០១

​ពេលនេះ នគរបាល​ស្រុក​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ជំនាញ​អនុវត្ត​តាម​ផ្លូវច្បាប់ រីឯ​ម៉ូតូ​បាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.