ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

​បុណ្យអុំទូក ២ ថ្ងៃ​នៅ​ខេត្ត​កំពត​ទទួលបាន​ភ្ញៀវទេសចរ ៥២ ម៉ឺន​នាក់

​បុណ្យអុំទូក ២ ថ្ងៃ​នៅ​ខេត្ត​កំពត​ទទួលបាន​ភ្ញៀវទេសចរ ៥២ ម៉ឺន​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ រដ្ឋបាល​ខេត្ត​កំពត​បា​ន​រៀបចំ​ប្រណាំងទូក ដើម្បី​ចូលរួម​អបអរ​សារ​ទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ រយៈពេល​២​ថ្ងៃ ត្រូវ​នឹង​ថ្ងៃទី​១០-១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយ​ទទួលបាន​ភ្ញៀវទេសចរ​សរុប ប្រមាណ ៥២០,០០០​នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​ចំនួន​១,៣៧៥​នាក់​។​

​លោក សយ ស៉ីណុ​ល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បានឱ្យដឹងថា «​ចំនួន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ចូលរួម​ទស្សនា​កម្សាន្ត​សប្បាយ​ក្នុង​ពិធី​បុណ្យ​អុំទូក​រយៈពេល​២​ថ្ងៃ សរុប​ប្រមាណ​៥២០,០០០​នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​ចំនួន​១,៣៧៥​នាក់​»​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា នៅ​ថ្ងៃ​ទី​១ ភ្ញៀវ​សរុប​ចំនួន​២៥០,០០០​នាក់ (​ភ្ញៀវ​អន្តរជាតិ ៦១៥​នាក់​) និង​នៅ​ថ្ងៃទី​២ ភ្ញៀវ​សុ​ប​ចំនួន​២៧០,០០០​នាក់ (​ភ្ញៀវ​អន្តរជាតិ ៧៦០​នាក់​)​។​

​លោក​ប្រធាន​មន្ទីរ​បន្តទៀតថា ការរៀបចំ​ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះ រដ្ឋបាល​ខត្ត​បាន​ខិតខំ​រៀបចំ​កែលម្អ​សោភ័ណភាព ហេដ្ឋារចនាសម្ពន្ធ ការរៀបចំ​ពិធី​ប្រកប​ដោយ​ភាព​ទាក់ទាញ​ញាំ​ង​ឲ្យមាន​ភាពសប្បាយ​រីករាយ និង​ការចូលរួម​គាំទ្រ​ពី​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​បើ​តាម​លោក សយ ស៉ីណុ​ល ការងារ​បដិសណ្ឋារកិច្ច ការគ្រប់គ្រង​បរិស្ថាន អនាម័យ​ចំណីអាហារ តម្លៃ​ចំណីអាហារ​ត្រូវបាន​ពង្រឹង និង​គ្រប់គ្រង​យ៉ាង​ល្អប្រសើរ​។ សមត្ថកិច្ច​ពាក់ព័ន្ធ​ក៏​បាន​ខិតខំ​សហការ​ពង្រឹង​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ចរាច​រណ៍​ដោយ​រលូន​ប្រកបដោយ​ជោគជ័យ​៕

ដោយ សារី សារ៉ាត់

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.