ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ចាប់ និង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ

កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត ចាប់ និង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង បាន​ដឹកនាំ​កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ភ្លាមៗ ព្រមទាំង​ដកហូត​វត្ថុតាង​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ និង​ទូរស័ព្ទ​១​គ្រឿង ដែលជា​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ឈ្មោះ សូត្រ ស្រី​នី​ត អាយុ​២៤​ឆ្នាំ ហើយ​នាំ​មក​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ដើម្បី​សួរនាំ​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​នា​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្រោយ​ពី​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ទទួលបាន​បណ្ដឹង​ពី​ជនរងគ្រោះ​ឈ្មោះ សូត្រ ស្រី​នី​ត ពី​ករណី​ឆក់​ទូរស័ព្ទ​នៅ​ចំណុច​ម្ដុំ​វិហារ​ឥស្លាម ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ត្រី នួន នី​ណារ៉ូ បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ តាំង ស្រី​វី ហៅ​កា​កា ភេទ​ស្រី អាយុ​១៩​ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ​បា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ក្រោយ​ពី​កម្លាំង​ជំនាញ​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា នៅ​យប់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ រូប​ខ្លួន​និង​បក្សពួក​ម្នាក់​ទៀត​ឈ្មោះ ភ័​ក្រ ភេទ​ប្រុស អាយុ​ប្រហែល​២៣​ឆ្នាំ បាន​នាំគ្នា​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C125 ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៩ ទៅ​ម្ដុំ​វិហារ​ឥស្លាម​ស្រាប់តែ​ឃើញ​ស្រីៗ​២​នាក់​ឈប់​ទិញ​ឥ​វ៉ាន់ ដោយ​ឃើញ​ទុក​ទូរស័ព្ទ​នៅក្នុង​ថត​ម៉ូតូ​ស្គុប​ពី​ខាងស្ដាំ ពេលនោះ​ឈ្មោះភ័​ក្រ បាន​ប្រាប់​ឱ្យ​រូប​ខ្លួន​ទៅ​ឆក់យក​ទូរស័ព្ទ​នោះ ពេល​យក​បាន​បាន​ក៏​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន តែ​ត្រូវ​ម្ចាស់​ទូរស័ព្ទ​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ រហូត​ដល់​ចំណុច​សាលាបឋមសិក្សា​អូជ្រៅ ស្រាប់តែ​ម៉ូតូ​របស់​ខ្លួន​រលត់ ពេលនោះ​ឈ្មោះ ភ័​ក្រ បាន​រត់ចោល​ម៉ូតូ ចំណែក​ខ្លួន​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​មក​ដល់​ហើយ​ឃាត់ខ្លួន​តែម្ដង​។​

​ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព​និង​មាន​វត្ថុតាង​ជាក់ស្ដែង កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែត កសាង​សំណុំរឿង​បញ្ជូន​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ភ័​ក្រ កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​។​

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ​និង​បង្ក្រាប​បទល្មើស​បាន​ឱ្យដឹង​ថា ជនសង្ស័យ រួម​នឹង​វត្ថុតាង​ម៉ូតូ ត្រូវបាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ហើយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ចំណែក​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ត្រូវបាន​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែ​ត​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ​ហើយ​៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.