ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ខេត្តពោធិ៍សាត់​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ បុណ្យ​ឯករាជ្យ​ជាតិ និង​កំណើត​កងយោធពល​ខេមរភូមិន្ទ ៩ វិច្ឆិកា

ខេត្តពោធិ៍សាត់​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ បុណ្យ​ឯករាជ្យ​ជាតិ និង​កំណើត​កងយោធពល​ខេមរភូមិន្ទ ៩ វិច្ឆិកា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ នៅលើ​បុរី​វប្បធម៌​កោះ​សំពៅ​មាស បាន​រៀបចំ​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ បុណ្យ​ឯករាជ្យ​ជាតិ និង​កំណើត​កងយោធពល​ខេមរភូមិន្ទ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣ ក្រោម​អធិបតីភាព​លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត ស្រុក ក្រុង ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​មន្ត្រីរាជការ លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ​ជាង​១៥០០​នាក់​។​

​បន្ទាប់ពី​ដាក់កូ​រ៉ោន​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ចាប់ពី​ផែនទី​១ ដល់​ផែនទី​១១ និង​អញ្ជើញ​បូជា​ទាន ធូប និមន្ត​ព្រះសង្ឃ​៩​អង្គ នមស្សការ​ព្រះ​រតនត្រ័យ​នោះ​រួចមក​, លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​អាន​នូវ​ជីវប្រវត្តិ​សង្ខេប ព្រះរាជ​បូជនីយកិច្ច​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ក្នុង​ការទាមទា​រឯក​រាជ្យ​នៅ​កម្ពុជា ៩ វិច្ឆិកា ឆ្នាំ​១៩៥៣​។​

​លោក​បាន​លើក​ថា នេះ​ជា​ថ្ងៃ​គម្រប់​ខួប​៧០​ឆ្នាំ នៃ​បុណ្យ​ឯករាជ​ជាតិ ក្នុង​ព្រះរាជ​បេសកកម្ម ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​សម្តេច​ព្រះ នរោត្តម សីហនុ ក្នុង​ការទាមទា​រឯក​រាជ្យ​នៅ​កម្ពុជា ឲ្យ​រួចផុត​ពី​អាណានិគម​បារាំង និង​កំណើត​កងយោធពល​ខេមរភូមិន្ទ​។ ក្នុង​រយៈពេល​៧០​ឆ្នាំ​មកនេះ កងយោធពល​ខេមរភូមិន្ទ បាន​ខិតខំ​ប្រឹងប្រែង​លះបង់​អស់ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី បម្រើ​ឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សា​ការពារ​សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ កាន់តែ​សម្បូរ​រុងរឿង​។​

​ក្នុង​ដំណាក់កាល​ដ៏​វែងឆ្ងាយ​នោះ កងយោធពល​ខេមរភូមិន្ទ បាន​ឆ្លងកាត់​នូវ​រាល់​ឧបស័គ្គ​ជា​ប្រវត្តិសាស្ត្រ​យ៉ាងច្រើន ទាំង​ដំណាក់កាល​ប្រកប​ដោយ​មោទនភាព​ផង ទាំង​ដំណាក់កាល​ប្រកប​ដោយ​ភាពបត់បែន លំបាក​ស្មុគស្មាញ និង​គ្រោះថ្នាក់​ជាទី​បំផុត​ផង​។ ប៉ុន្តែ​ទោះបី​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក្ដី ក៏​កងយោធពល​ខេមរភូមិន្ទ នៅ​តែ​រក្សា​ខ្ជាប់ នូវ​គោលបំណង និង​ឧត្តមគតិ​របស់ខ្លួន ដើម្បី​កសាង និង​ការពារ​ប្រទេស​កម្ពុជា ជាមួយ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាព​សង្គម​។​

​ពេល​ប្រទេស​ជាតិ​ត្រូវ​ធ្លាក់​ទៅ​ក្នុង​គ្រោះ​មហន្តរាយ មានតែ​កងយោធពល​ខេមរភូមិន្ទ​ដ៏​បរិសុទ្ធ​ដែល​ស្មោះត្រង់ នឹង​គោលបំណង និង​ឧត្តមគតិ​របស់ជាតិ​ប៉ុណ្ណោះ ដែល​បាន​ក្រោកឈរ​ឡើង​ធ្វើ​ការតស៊ូ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​បង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២ ធ្នូ ១៩៧៨ និង​ទទួលបាន​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩​។ មាតុភូមិ និង​ប្រជាពលរដ្ឋ បាន​រស់រាន​មានជីវិត​ឡើងវិញ នាំ​យក​សិទ្ធិ​សេរីភាព បើក​ឡើង​នូវ​សករាជ​ថ្មី និង​នៅ​តែ​ចងចាំ​ជានិច្ច​នូវ​អត្ថន័យ​ដ៏​ធំ ធេង​នៃ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នេះ​ដែល​ធ្វើឱ្យ​មាន​អ្វីៗ​រហូតមកដល់​សព្វថ្ងៃ​នេះ​។​

​លោក​បាន​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ស្មោះ​អស់ពី​ដួងចិត្ត ចំពោះ​បងប្អូន​ជនរួមជាតិ​ទាំងអស់ ដែល​បាន​លះបង់​កូនចៅ ប្ដី​សី និង​សាច់ញាតិ​ជា​ទី​ស្រឡាញ់​របស់ខ្លួន ឱ្យ​ចូល​បម្រើ​ក្នុង​ជួរ​កងទ័ព ដើម្បី​ការពារ​ជាតិ​មាតុភូមិ និង​បាន​បង្ក​លក្ខណៈសម្បត្តិ​គ្រប់បែបយ៉ាង ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព​របស់​ក​ង​យោធពលខេមរភូមិន្ទ តាំងពី​ដើម​រហូត​ដល់​ពេលបច្ចុប្បន្ន​។ សូម​ផ្តាំផ្ញើ​សួរសុខទុក្ខ​ប្រកបដោយ​មនោសញ្ចេតនា គោរព​ស្រឡាញ់ និង​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​យោធិន​ពិការ យោធិន​ចូលនិវត្តន៍ បាត់បង់​សមត្ថភាព​ការងារ គ្រួសារ​យោធិន​ពលី មរណៈ និង​អតីតយុទ្ធជន​កម្ពុជា​ទាំងអស់​។ សូម​ឧទ្ទិស​នូវ​ទឹកចិត្ត​កតញ្ញូ​កតវេទី​ជូន​ចំពោះ​វិញ្ញាណក្ខន្ធ​ថ្នាក់ដឹកនាំ គ្រប់​ថ្នាក់​គ្រប់ផ្នែក គ្រប់​ជំនាន់ ដែល​បាន​ធ្វើ​ពលិកម្ម ដើម្បី​បុព្វហេតុ​ការពារជាតិ និង​សេចក្តីសុខក្សេមក្សាន្ត​របស់​ប្រជាពលរដ្ឋ​។ តាមរយ​នេះ សូម​សួរ​សុខទុក្ខ​ចំពោះ​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​កំពុង​បំពេញ​បេស​សកម្ម​ទាំង​ក្នុង និង​ក្រៅប្រទេស សូម​សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច​មាន​សុខភាព​ល្អ​និង​បាន​រួចផុត​ពី​ជំងឺ​ចង្រៃ​ផ្សេងៗ​គ្រប់ៗ​គ្នា ព្រមទាំង​បាន​អញ្ជើញ​លែង​ព្រាប និង​បង្ហោះ​ប៉េងប៉ោង​នាពេលនោះ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.