ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​ពិនិត្យ​រដ្ឋបាល​ជលផល និង​អប់រំ​ផ្សព្វផ្សាយ ដល់​ប្រជា​នេសាទ ក្នុងស្រុក​ក្រគរ អំពី​ច្បាប់​ជលផល

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ចុះ​ពិនិត្យ​រដ្ឋបាល​ជលផល និង​អប់រំ​ផ្សព្វផ្សាយ ដល់​ប្រជា​នេសាទ ក្នុងស្រុក​ក្រគរ អំពី​ច្បាប់​ជលផល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ដឹកនាំ​ក្រុមការងារ ចុះសួរសុខទុក្ខ​កងកម្លាំង​ចម្រុះ និង​ក្រុម​អន្តរាគមន៍​ថ្នាក់ជាតិ ដែល​កំពុង​ប្រតិបត្តិការ​នៅ​តំបន់​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ ព្រមទាំង​ត្រួតពិនិត្យ​រដ្ឋបាល​ជលផល ចាប់ពី​ចំណុច​ឃុំ​កំពង់​លួង ស្រុក​ក្រគរ រហូត​ដល់​ចំណុច​ក្រចាប់ ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ឆ្នាំង​ដោយ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ និង​ដកហូត​កូន​ត្រី​លែង​ចូល​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​វិញ បាន​មួយ​ចំនួន​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា បាន​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ និង​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជូន​ចំពោះ​កងកម្លាំង​ចម្រុះ​គ្រប់​ប្រភេទ ដែល​បាន​នឹង​កំពុង​បំពេញ​តួនាទី​ភារកិច្ច នៅលើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ក្នុង​ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ ប្រកប​ដោយ​ឆន្ទះ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ឯកឧត្តម ខូ​យ រី​ដា បានស្នើ​ដល់​មន្ត្រី​រដ្ឋបាល​ជលផល ត្រូវ​បន្ត​ផ្សព្វផ្សាយ ដល់​បងប្អូន​ប្រជា​នេសាទ ឱ្យបាន​យល់​ជ្រួតជ្រាប អំពី​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ណា ដែល​ច្បាប់​អនុញ្ញាត ជាក់ស្តែង​ដូចជារ​បាំងសាច់​អួន ពោល​គឺ​មិន​ត្រូវ​ឱ្យ​ប្រើ​ក្រឡា​ញឹក ក្រោម​៣​ហ៊ុន​នោះទេ​។ បន្ថែម​ពី​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ដាក់​ផែនការ​ឱ្យ​មន្ត្រីរដ្ឋបាល​ជលផល ត្រូវ​សហការ​ជាមួយ​កម្លាំង​ចម្រុះ បន្ត​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ជាប់​ជាប្រចាំ ដូច​ភ្លៀងរលឹម ក្នុងករណី​មាន​បទល្មើស​កើតឡើង​ច្រើន ត្រូវ​ប្រើប្រាស់​កម្លាំង​សរុប មធ្យោបាយ​សរុប រួម​គ្នា​បង្ក្រាប​ឱ្យ​ខាងតែបាន ធ្វើយ៉ាងណា​ឱ្យមាន​ប្រសិទ្ធភាព​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​ក៏បាន​ណែនាំ​ដល់​មន្ដ្រី​ជំនាញ​ជលផល ត្រូវ​រៀបចំ​បង្គោល​ដែល​បង្ក្រាប​បាន​ពី​ឧបករណ៍​ឈ្នក់ របាំង ដើម្បី​ត្រៀម​ទុក​បោះ​ជ្រុំ​ក្នុងកន្លែង​អភិរក្ស នៅ​រដូវប្រាំង​ខាងមុខ​។ ទាក់ទង​នឹង​បញ្ហា​លៀស ហាម​ដាច់ខាត​ការនេសាទ​លៀស​ប្រភេទ​ចំណី​សត្វ នាំចេញ​ទៅ​ក្រៅប្រទេស​។ ចំពោះ​របាំង ដែល​លាតសន្ធឹង​លើស ២/៣ នៃ​ទទឹង​មុខទឹក តាម​អូរ ស្ទឹង ប្រឡាយ ព្រែក គណៈបញ្ជាការ​ឯកភាព​ស្រុក ត្រូវ​ណែនាំ​ដល់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រាយការណ៍​ជូន​សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើ​ការរុះរើ​។​

​ក្នុងខណៈ​ជួប​ផ្ទាល់​ជាមួយ​ប្រជា​នេសាទ ក្នុងស្រុក​ក្រគរ ឯកឧត្តម​ក៏បាន​ជម្រាបជូន​ថា ថ្មីៗ​នេះ​ប្រជា​នេសាទ​នៅ​ស្រុក​កណ្តៀង និង​ស្រុក​បាកាន ពួកគាត់​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​បាន​ល្អ​ហើយ ក្នុង​ការកាត់បន្ថយ​បទល្មើស ពី​ការប្រើប្រាស់​ឧបរណ៍​ដែល​ច្បាប់ហាម​ឃាត់ មក​ប្រើ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​វិញ​។ ឯកឧត្តម​សង្ឃឹមថា បងប្អូន​ប្រជា​នេសាទ​នៅ​ស្រុក​ក្រគរ នឹងចូលរួម​ដូច​បងប្អូន​ប្រជា​នេសាទ​នៅ​ស្រុក​កណ្តៀង និង​ស្រុក​បាកាន​ដែរ ក្នុង​អភិរក្ស​ធនធាន​ជលផល​ឱ្យ​សម្បូរ​ឡើង​វិញ ដើម្បី​ជា​ប្រយោជន៍​ដល់​កូនចៅ​យើង​ជំនាន់​ក្រោយ​។​

​ក្នុង​ឱ​កាលនោះ ឯកឧត្តម ខូ​យ រី​ដា ក៏​បាន​នាំយក​វត្ថុ​កំដរដៃ ចែកជូន​ដល់​កម្លាំង​ចម្រុះ និង​ក្រុម​អន្តរាគមន៍​ថ្នាក់ជាតិ ទាំង​១១​អង្គភាព ដែល​ប្រចាំការ ត្រួតពិនិត្យ​កិច្ច​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ជលផល លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប ភូមិសាស្ត្រ​ខេត្ត​ពោធិ៍សាត់ រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង​ថវិកា​មួយចំនួន​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.