ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ខេត្ត​ប៉ៃលិន ប្រារព្ធ​មិ​ទ្ទី​ញ​អបអរសាទរ បុណ្យ​ខួប​អនុស្សាវរីយ៍ លើក​ទី​៧០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣)

ខេត្ត​ប៉ៃលិន ប្រារព្ធ​មិ​ទ្ទី​ញ​អបអរសាទរ បុណ្យ​ខួប​អនុស្សាវរីយ៍ លើក​ទី​៧០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន ៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា​ឆ្នាំ ២០២៣ នេះ ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស យុវជន លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ប៉ៃលិន​ចំនួន​២៦៣៨​រូប បាន​ជួបជុំគ្នា​ប្រារព្ធ​មិ​ទ្ទី​ញ​អបអរសាទរ បុណ្យខួប អនុស្សាវរីយ៍ លើក​ទី​៧០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣) នៅ​បរិវេណ​វិមាន​ឯករាជ្យ​ខេត្ត ស្ថិតក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី ។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើង ក្នុងឱកាស នោះ​ថា​៖ ការអបអរសាទរ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ និង ទិវា​កំណើត នៃ កងយោធពល​ខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣) គឺជា​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​ថ្លៃថ្លា​របស់​ប្រជាជាតិ​ខ្មែរ ដើម្បី​រំលឹក​គុណូបការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ព្រះ​វិញ្ញាណក្ខ័ន្ធ​ព្រះ​បរ​មរតន​កោដ្ឋ ដែល​បាន​ដឹកនាំ​ទាមទារ​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង និង​រំលឹក​គុណ​ដល់​វីរៈជន កងកម្លាំងប្រដាប់អាវុធ នៃ​កងយោធពល​ខេមរភូមិន្ទ នៅ​គ្រប់​ជំនាន់ ដែល​បាន​ឆ្លងកាត់​នូវ​គ្រប់​ដំណាក់កាល​ធំៗ ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេសជាតិ រួមមាន ការតស៊ូ​ដណ្តើម​ឯករាជ្យ ការពុះពារ ឆ្លងកាត់​ដំណាក់កាល​នៃ​សង្គ្រាម និង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ជាពិសេស​លើ​មូលដ្ឋាន នៃ​ជ័យជម្នះ​ថ្ងៃ ០៧ មករា ឆ្នាំ ១៩៧៩ ដែល​បាន​កសាង​នូវ អ្វីៗ​គ្រប់បែបយ៉ាង ដូច​បច្ចុប្បន្ន​នេះ​។​

​លោកជំទាវ​បណ្ឌិត​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ទិវា​នេះ បាន​ឆ្លុះបញ្ចាំង​ពី​ជោគជ័យ​នៃ​កម្លាំង​មហា​សាមគ្គី របស់​ប្រជាជាតិ​ខ្មែរ យើង​ទាំងមូល ដែល​បាន​ឆ្លងកាត់​ដំណាក់កាល​មួយ ទៅ​ដំណាក់កាល​មួយ ប្រកប​ដោយ​ភាពបត់បែន នៃ​ដំណើរ​ប្រវត្តិសាស្ត្រ​ដ៏​ស្មុគស្មាញ​ជាច្រើន ជាពិសេស ឆ្លងកាត់​រយៈពេល ៧០​ឆ្នាំកន្លងមក រហូតដល់​បច្ចុប្បន្ន​នេះ គឹ​នៅ​តែ​រក្សា​បាន នូវ​អត្តសញ្ញាណ​ជា​កម្លាំងប្រដាប់អាវុធ របស់​ជាតិ​កម្ពុជា ជា​កងយោធពល​ខេមរភូមិន្ទ​ដ៏​អង់អាច​ក្លាហាន ដែល​ប្រសូត្រ ចេញ ពី​ប្រជាជន ដើម្បី​ប្រជាជន និង​ឆ្លើយតប​ទៅនឹង​សំណូមពរ នៃ​ការតស៊ូ​ដ៏​ត្រឹមត្រូវ​របស់​ប្រជាជន អ្វីៗ​ទាំងអស់​ដើម្បី បម្រើ ឧត្តម​ប្រយោជន៍​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា ជា​ដរាប​តរៀងមក និង​យូរអង្វែង​ផងដែរ​។​

​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ បាន​មានប្រសាសន៍​បន្ត​ថា​៖ យើងខ្ញុំ​ទាំងអស់គ្នា​ជា​ប្រជារាស្ត្រ​ខ្មែរ តែងតែ​ចងចាំ ជានិច្ច និង​កត់ត្រា​ក្នុង​ក្រាំងមាស នៃ​ប្រវត្តិសាស្ត្រ​ជាតិ នូវ​ព្រះ​មហាករុណា​ទិគុណ ប្រកប​ដោយ​ព្រះព្រហ្ម​វិហារធម៌​ដ៏​ជ្រាល ជ្រៅ របស់​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយពល និង ព្រះ​បញ្ញាញាណ​ដ៏​ឈ្លាសវៃ ដើម្បី​បុព្វហេតុ​ឯករាជ្យ​ជាតិ បូរណភាព​ទឹកដី សេចក្តីសុខសាន្ត និង​ការរីកចម្រើន នៃ​សង្គម ជាតិ ហើយ​ព្រះអង្គ​បាន​បង្រួបបង្រួម​អ្នកនយោបាយ ដែល​បាន​បែកបាក់​គ្នា ឬ​មាន​និន្នាការ​នយោបាយ​ផ្សេងៗ​គ្នា ឱ្យ​រួបរួម គ្នា វិញ បាន​ប្រឹងប្រែង​បម្រើ​ប្រជាជន​អស់​ពី​កម្លាំងកាយ​ចិត្ត និង​បាន​ស្ថាបនា​សង្គម​រាស្ត្រនិយម ដែល​ជា​ស្នា​ព្រះ​ហ​ស្ថ​ដ៏ មាន តម្លៃ ពុំ​ឤ​ច​កាត់ថ្លៃ​បាន ពិសេស ព្រះអង្គ​បាន​ត្រួសត្រាយ​មាគ៌ា​សន្តិភាព សាមគ្គីភាព និង​អភិវឌ្ឍ​សម្រាប់​សង្គមជាតិ ខ្មែរ ទាំងមូល ដែល​ទូលព្រះបង្គំ​ខ្ញុំ ជា​កូនចៅ ចៅទួត​របស់​ព្រះអង្គ តែងតែ​ដង្ហែ​តាម​មាគ៌ា​ដ៏​ថ្លៃថ្លា​នេះ រៀង​រហូត​មក ៕

​ក្នុងការ​ប្រារព្ធ​មិ​ទ្ទី​ញ​នាឱកាស​នោះ គណៈអធិបតី និង​តំណាង​ថ្នាក់ដឹកនាំ​ខេត្ត តំណាង​កងកម្លាំង​ប្រដាប់ អាវុធ ទាំង បី ប្រភេទ តំណាង​ផែន​មន្ត្រីរាជការ និង​ស្ថាប័ន​ផ្សេងៗ ក៏​បាន​ដាក់​កម្រងផ្កា នៅ​វិមាន​ឯករាជ្យ​ខេត្ត ដើម្បី​គោរព វិញ្ញាណ ក្ខ​ន្ធ ដល់​អ្នកស្នេហាជាតិ យុទ្ធជន​យុទ្ធ​នារី ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ​រំដោះ​ជាតិ​មាតុភូមិ អោយ​រួចផុត​ពី របប​អាណានិគមនិយម​បារាំង ពិសេស គោរព​ទៅ​ដល់​កម្មាភិបាល​យុទ្ធជន​យុទ្ធ​នារី អ្នកស្នេហាជាតិ ដែល​បាន​តស៊ូ និង ធ្វើ​ពលី​ជីវិត ក្នុងការ​រំដោះប្រជាជន កម្ពុជា អោយ​រួចផុត​ពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ផងដែរ ។​

​ប៉ៃលិន 10-11-2023​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.