ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

ថ្នាក់ដឹកនាំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​មី​ទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​នៃ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៧០ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣) នៅ​សាលាខេត្ត​បន្ទាយមានជ័យ​

ថ្នាក់ដឹកនាំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ចូលរួម​មី​ទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​នៃ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៧០ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣) នៅ​សាលាខេត្ត​បន្ទាយមានជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ​៖​នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣ នេះ ថ្នាក់ដឹកនាំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដែល​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ផែន​ការងារ​ធនធាន​មនុស្ស តំណាង​ឱ្យ​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ដឹកនាំ​លោក​-​លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង​ផែន​ទាំង​១៣ លោក​អធិការ​នគរបាល​ក្រុង​ស្រុក​ទាំង​៩ លោកនាយ​ការិយាល័យ​ទាំង​៣១ លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​៦៧ ចូលរួម​មី​ទ្ទិញ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​នៃ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៧០ (៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣) ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ។​

​ពិធី​នេះ​ប្រារព្ធ​ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម ប្លែក វ៉ា​រី ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់​មន្ទីរ​-​ស្ថាប័ន កងកម្លាំង​ទាំង​៣​ស្ថាប័ន លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ សិស្ស និស្សិត ក្រុមយុវជន លោកតា​លោកយាយ ព្រះ​សង្ឍ យ៉ាងច្រើន​កុះករ ។​

​គួ​រំលឹក​ដែរ​ថា​ថ្ងៃ​ទី​៩ វិច្ឆិកា ជា​ថ្ងៃ​ដ៏​មាន​សារៈសំខាន់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល ព្រោះ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពី​អាណានិគម​បារាំង ក្រោម​ព្រះរាជ​បូជនីយកិច្ច​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់ ព្រះ​បរម​រតនៈ​កោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ អតីត​ព្រះមហាក្សត្រ​កម្ពុ​ជា​។ ថ្ងៃ​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​មាន​តែ​អំណរ​សាទរ និង​ក្តីសប្បាយរីករាយ​ចំពោះ​មោទនៈភាព​ជាតិ ដែល​មិន​ត្រូវ​ឱ្យមាន​អ្វី​មក​រំខាន​ដល់​សេចក្តីសុខ និង​សន្តិភាព​របស់​កម្ពុជា​ត​ទៅ​ទៀត​ឡើយ​។

​បន្ថែម​ពីលើ​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា​នេះ ថ្នាក់ដឹកនាំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ក៏ បាន​ដាក់​ថ្វាយ​កម្រងផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ដើម្បី​រលឹក​នឹក​ដល់​គុណូបការៈ និង​វីរភាព​ដ៏​ធំធេង​របស់​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​យាង​បំពេញ​ព្រះរាជ​បូជនីយកិច្ច និង​បូជា​អស់កម្លាំង​ព្រះកាយពល បញ្ញាញាណ ក្នុង​ការដណ្តើម​ឯករាជ្យ​ពី​ប្រទេស​បារាំង ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.