ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ==> ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ នៅក្រុងស្វាយរៀង...

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ផ្ញើលិខិត ឱ្យ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ចាត់ការ​រឿង​ព្រហ្មទណ្ឌ ជូន​ពលរដ្ឋ​១​គ្រួសារ នៅ​ស្រុក​សាលា​ក្រៅ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ស្ត្រី​ម្នាក់ ឈ្មោះ លឹម ថា​រី អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដែល​បាន​ប្តឹងតវ៉ា​ថា លោក តូច សុ​ភក្តី ព្រះរាជ​អា ជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ផ្អឹប​សំនុំរឿង និង​ពន្យា​ពេល​មិន​ព្រម​ដោះស្រាយ​បញ្ហា ដែល​ជនសង្ស័យ បាន​យក​គ្រឿងចក្រ​អេស្កាវ៉ាទ័រ ទៅ​ខួង​បំបែក​ដី​ថ្មី​របស់​ខ្លួន ធ្វើឱ្យ​ប្រេះ​ជញ្ជាំង​ផ្ទះ​ជួល  និង​ជីក​កកាយ​ព្រំ​ដី​រំលោភ​យក​ដី​កម្មសិទ្ធិ ។ ក្រោយពី​ស្រាវជ្រាវ​លើ​ឯកសារ​ពាក់ព័ន្ធ​រួចមក ក្រសួង​យុ​ត្តិ ធម៌​យល់ឃើញថា លោក​ព្រះរាជអាជ្ញា ពុំទាន់​មាន​ចំណាត់ការ​ណាមួយ ជូន​ម្ចាស់​បណ្តឹង អស់​រយ​:​ពេល​ជាង​៨​ខែ ក៏​ផ្ញើលិខិត​ឱ្យ​ចាត់ការ​រឿងនេះ ។

​បើ​តាម​លិខិត​របស់​ក្រសួង​យុត្តិធម៌ បាន​ស្នើ​ឱ្យ​លោក តូច សុ​ភក្តី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ចាត់ការ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥១ អ​ក ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៧ ឱ្យបាន​ឆាប់រហ័ស ជូន​ម្ចាស់​បណ្តឹង​តាម​នីតិវិធី​ច្បាប់ ។

​ប្រភព​ព័ត៌មាន​ពី​ស្ត្រី ឈ្មោះ លឹម ថា​រី ជា​ម្ចាស់ផ្ទះ បានឱ្យដឹងថា គាត់​ពិតជា​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​ស្ថានភាព​ដី​ផ្ទះ​របស់​គាត់ ដែល​កំពុង​តែ​ប្រេះ​ជញ្ជាំង​គ្រឹះ​ទ្រុឌទ្រោម​ឡើងៗ ដោយ​ហូរ​បាក់​ដី​ជា​បណ្តើរៗ ខណ​:​ភ្លៀង​ធ្លាក់​រាល់ថ្ងៃ ហើយ​ក្រសួង​យុត្តិធម៌​លោក អង្គ វង្ស​វ​ឌ្ឍ នា បាន​ផ្ញើលិខិត​ជូន​ទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន តាំងពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៨ ដើម្បី​ឱ្យ​ដោះស្រាយ​ជូន​គ្រួសារ​របស់គាត់ ។ តែ​រហូត​មកដល់​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​ទៅ​ហើយ មិនទាន់​ឃើញ​មាន​ខាង​ច្បាប់​ណា​ម្នាក់​ចាត់ការ​រឿង​របស់​គាត់​នៅឡើយ​ទេ ។

​គាត់​បាន​រំលឹកថា កាល​ពី​កំឡុង ខែ​មករា ឆ្នាំ​២០១៧ ឈ្មោះ តូ សុភា រស់នៅ​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ ឈ្មោះ អ៊ុន វុទ្ធី និង​ឈ្មោះ ង៉ុច សេង​ធួន បាន​យក​គ្រឿងចក្រ​អេស្កាវ៉ាទ័រ ទៅ​ជីក​កកាយ​ត្រង់​ចំណុច​ព្រំ​ដី​របស់​ខ្លួន ដែល​នៅ​ជាប់​នឹង​ជញ្ជាំង​ផ្ទះ​របស់​គាត់ ជម្រៅ​ប្រមាណ​៥​ទៅ​៦​ម៉ែត្រ បណ្តាល​ឱ្យ​ផុត​គ្រឹះ​ផ្ទះ និង​បាក់​ស្រុត​ខូចខាត ប្រេះ​ជញ្ជាំង​ដាច់​ជើង​បន្ទប់​ផ្ទះជួល​អស់​១១​បន្ទប់ ទើប​រហូតមកដល់​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០១៧ គាត់​បាន​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង ដោយ​ប្តឹង​អ្នក​ទាំង​៣​នាក់​ខាងលើ ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​ដោយ​ចេតនា ។ ទោះបីជា​យ៉ាងណា បន្ទាប់​ពី​ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន បាន​ទទួល​ពាក្យបណ្តឹង​រួចហើយ ក៏​បាន​ធ្វើ​ការកោះហៅ​ភាគី និង​បុគ្គល​ពាក់ព័ន្ធ​នៅ​ក្នុង​សំនុំរឿង​នេះ មក​សាកសួរ​រួច​អស់ហើយ តែ​ខាង​ព្រះរាជអាជ្ញា​សាលា​ដំបូង​បាន​ផ្អឹប​សំនុំរឿង​ទុក​ចោល​អស់​រយ​:​ពេល​ជាង​៨​ខែ ពោល​គឺ​រហូត​មកដល់​បច្ចុប្បន្ន​នេះ​តែម្តង ។

​គាត់​សង្ឃឹមថា លិខិត​របស់​ក្រសួង​យុត្តិធម៌ នឹង​ក្រើនរំលឹក​ឱ្យ​ព្រះរាជអាជ្ញា​ខេត្ត​ប៉ៃលិន ធ្វើកា រ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​គាត់​ឱ្យ​បាន​ឆាប់រហ័ស ៕
​ដោយ ៖ នីយ៉ា​

 

r180510b1 r180510b7 r180510b6 r180510b5 r180510b4 r180510b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.