ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦)

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​អបអរសាទរ​ខួប អនុស្សាវរីយ៍ លើក​ទី​២៨ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​អបអរសាទរ​ខួប អនុស្សាវរីយ៍ លើក​ទី​២៨ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១២​រោច ខែ​អស្សុជ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍​លើក​ទី​២៨ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​។​

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅ​ថ្ងៃ​នេះ​សម្តេច​មានក្តី​សោមនស្ស​រីករាយ​ជា​ខ្លាំង បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​២៨​ឆ្នាំ ថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​នាំយក​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​របស់​សម្តេច​តេជោ ហ៊ុន សែន ជូន​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​យុទ្ធជន យុទ្ធ​នារី នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ដែល​បាន​ធ្វើ​ពលិកម្ម​ក្នុង​បុព្វហេតុ​ជាតិ និង​ប្រជាជន​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កងទ័ព​នៃ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅក្នុង​សង្គម ជា​ពិសេស​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះមហន្តរាយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​កោតសរសើរ​ដល់​យោធិន​លោតឆ័ត្រ​យោង​ទាំងអស់ ដែល​លោត​ចំ​គោលដៅ​ល្អ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​រំលឹក​ពី​ស្ថានភាព​ហ្វឹកហ្វឺន​កងទ័ព​លោតឆ័ត្រ ដែល​ពីមុន​ខ្វះ​កន្លែង​ហ្វឹកហាត់ ខ្វះ​កន្លែង​លោត​ជាដើម​។ តែ​ក្រោយមក​ដោយ​មាន​គាំទ្រ​របស់​សម្តេច​តេជោ ហ៊ុន សែន សាលា​ហ្វឹកហ្វឺន​នៅ​ឱ​រ៉ា​ល់​ត្រូវបាន​បង្កើតឡើង ដើម្បី​ហ្វឹកហ្វឺន​ការ​លោតឆ័ត្រ ប្រឆាំង​ភេរវកម្ម និង​កងទ័ព​ពិសេស​ជាដើម​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សុខ​សន្តិភាព​មាន​សារៈសំខាន់ សង្ឃឹមថា កម្ពុជា​នឹង​មិន​មាន​ការប្រយុទ្ធ​ទ្រង់ទ្រាយ​ធំ ដូច​ការ​វាយ​ផ្តួល​របប ប៉ុល ពត ទៀត​នោះ​ទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សង្ឃឹមថា បញ្ជាការដ្ឋាន​ទ័ព​ពិសេស នឹង​នៅតែ​ដើរ​តួនាទី​សំខាន់​នៅក្នុង​វិស័យ​ការពារជាតិ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ថ្មី នឹង​បន្ត​ប្រកាន់​យក​នយោបាយ «​ការពារ​ដើម្បី​អភិវឌ្ឍន៍ អភិវឌ្ឍន៍​ដើម្បី​ការពារ​»​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នៅតែ​បន្ត​យកចិត្តទុកដាក់​ពង្រឹង​សមត្ថភាព​កងទ័ព ដើម្បី​ពង្រឹង​កិច្ច​ការពារ​ជាតិ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល នៅតែ​បន្ត​សហការ​ជា​មួយ​អង្គ​សហប្រជាជាតិ ដើម្បី​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នឹង​ធ្វើ​ទំនើបកម្ម​លើ​កិច្ចការ​ចំនួន​៣​ក្នុង​វិស័យ​ការពារជាតិ រួមមាន ទំនើបកម្ម​ហេដ្ឋរចនាសម្ព័ន្ធ ទំនើបកម្ម​ហ្វឹកហ្វឺន និង​ទំនើបកម្ម​គ្រឿង​បំពាក់​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មាន​ការកែសម្រួល​រចនា​សម្ព័ន្ធ​ដឹកនាំ​ច្រើន ទាំង​កងទ័ព​ជើងគោក ជើង​ទឹក និង​ជើង​អាកាស​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការប្រយុទ្ធ​ប្រឆាំង​គ្រោះមហន្តរាយ ទាមទារ​ឱ្យ​មាន​ការបំពាក់​សម្ភារៈ​បន្ថែម ដើម្បី​ពង្រីក​សមត្ថភាព​ជួយសង្គ្រោះ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មិន​មាន​នរណា​អាច​ប៉ានស្មាន​ដឹងថា តើ​កម្ពុជា​អាច​មាន​ការវាយប្រហារ​ផ្នែក​ភេរវកម្ម​ឬ​យ៉ាងនោះ​ទេ​? តែ​ទាមទារ​ឱ្យមាន​ការពង្រឹង​សមត្ថភាព​ប្រឆាំង​ភេរវកម្ម ដែល​អាច​កើតមាន​នា​ពេល​ណាមួយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ក្រសួង​ការពារ និង​គ្រប់​បញ្ជាការដ្ឋាន​ទ័ព​ទាំង​អស់ ត្រូវ​យកចិត្តទុកដាក់​លើ​ការគំរាមកំហែង​ពី​សន្តិសុខ សុវត្ថិភាព​ផ្នែក​បច្ចេកវិទ្យា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការ​ហ្វឹកហ្វឺន​ជា​រឿង​សំខាន់ ដែល​ត្រូវ​យកចិត្តទុកដាក់ ដើម្បី​ពង្រឹង​សមត្ថភាព​ទ័ព​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការហ្វឹកហ្វឺន​ត្រូវ​ពង្រឹង​ពី​ថ្នាក់ទាប​ទៅ​។ សម្តេច​ធិបតី បាន​ប្រៀបធៀប​ថា ការបង្រៀន​បើ​មិន​ខ្លាំង​ពី​បឋម​ទៅ​ទេ ការ​រៀន​នៅ​អនុវិទ្យាល័យ វិទ្យាល័យ ក៏​មិន​ខ្លាំង​ដែរ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កងទ័ព​ត្រូវការ​ធ្វើ​ប្រតិបត្តិការ​ជា​ក្រុម យ៉ាងហោចណាស់​មួយ​ក្រុម ក៏​មាន​គ្នា​៣​នាក់​ដែរ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​ពិនិត្យ​ការ​សាលា​បណ្តុះបណ្តាល​កងទ័ព​ជា​៣​កម្រិត ដោយ​ឯករាជ្យ និង​ប្រទាក់ក្រឡា​គ្នា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ស្នើ​ទៅ​ដល់​អភិបាល​រាជធានី ខេត្ត ជួយ​សម្របសម្រួល​ផ្តល់​ទីតាំង​សម្រាប់​ការហ្វឹកហ្វឺន​របស់​កង​ទ័ព​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ដាក់ចេញ​អនុសាសន៍​៥​ចំណុច ដល់​កង​យោធពលខេមរភូមិន្ទ​ទាំងអស់​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កងទ័ព​ត្រូវតែ​ស្មោះ​ចំពោះ​ជាតិ និង​ប្រជាជន​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​ប្រើប្រាស់​សម្ភារៈ និង​កម្លាំង​ឱ្យ​សមស្រប​ទៅនឹង​តម្រូវការ និង​ជំនាញ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​គ្រប់​អង្គភាព​ពង្រឹង​ការហ្វឹកហ្វឺន កសាង​ប្រភព​ធនធានមនុស្ស ដើម្បី​បម្រើ​ការងារ​ការពារ​ជាតិ​ឱ្យមាន​ប្រសិទ្ធភាព​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ឱ្យ​គ្រប់​អង្គភាព​ទ័ព​ទាំង​អស់​ត្រៀម​មធ្យោបាយ និង​កម្លាំង ដើម្បី​ចូល​រួយ​ជួយសង្គ្រោះ​ពេល​មាន​គ្រោះមហន្តរាយ​ណាមួយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ដល់​អង្គភាព​ទ័ព​ទាំងអស់​កសាង​សេដ្ឋកិច្ច​នៅ​នឹង​កន្លែង​ដូចជា​ការដាំដុះ និង​ចិញ្ចឹមសត្វ​ជាដើម ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.