ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ខេត្ត​ព្រះវិហារ រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ខួប​លើក​ទី​១៩​ឆ្នាំ នៃ​ការ​គ្រង​ព្រះ​បរ​ម​រាជសម្បត្តិ​របស់​ព្រះ​រុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហ​មុនី

ខេត្ត​ព្រះវិហារ រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ខួប​លើក​ទី​១៩​ឆ្នាំ នៃ​ការ​គ្រង​ព្រះ​បរ​ម​រាជសម្បត្តិ​របស់​ព្រះ​រុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហ​មុនី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​) ៖ នា​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣ រដ្ឋបាល​ខេត្ត​ព្រះវិហារ បាន​ប្រារព្ធ​មី​ទ្ទីង​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និង​ខួប​លើក​ទី​១៩​ឆ្នាំ នៃ​ការ​គ្រង​ព្រះ​បរម​រាជសម្បត្តិ របស់​ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ពិធី​នេះ​ស្ថិតក្រោម​វត្តមាន​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ និង​លោក ខូ​យ ឃុន​ហ៊ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្ដីទី ដោយ​មាន​ការចូលរួម​ពី លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មេបញ្ជាការ​កង កម្លាំងប្រដាប់អាវុធ​ទាំង​៣ ប្រធាន​មន្ទីរ អង្គភាព លោក​អភិបាល ក្រុង ស្រុក មន្ត្រីរាជការ ប្រជាពលរដ្ឋ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស យុវជន​កាកបាទក្រហម កាយ​រិទ្ធ និង​យុវជន​ស​.​ស​.​យ​.​ក ខេត្ត ជាច្រើនរូប​ទៀត​។​

​លោក គីម រិទ្ធី បាន​ថ្លែងថា ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​មហា​ន​ក្ខ​ឬ​ក្ស ឧត្តុង្គឧត្តម ដែល​ខេត្ត​ព្រះវិហារ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា និង​ផ្សាភ្ជាប់​ជាមួយ​ព្រះរាជ​ពិធី​គ្រង ព្រះ​បរម​រាជសម្បត្តិ​ខួប​លើក​ទី ១៩​ឆ្នាំ របស់​ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​របស់​យើង​ផងដែរ​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែងបន្តថា ពិធី​នេះ​ធ្វើឡើង​ក្នុង​ន័យ​ដើម្បី​សម្តែង​នូវ​មនោសញ្ចេតនា​សោមនស្ស​រីករាយ អបអរសាទរ នៃ​ការ​គ្រង​រាជសម្បត្តិ​របស់​ព្រះអង្គ ក៏ដូចជា​ការដឹងគុណ​នូវ​ទិវា​ជា​ប្រវត្តិសាស្ត្រ និង​ស្នា​ព្រះ​ហ​ស្ថ ដ៏​ឧត្តុង្គឧត្តម ថ្លៃថ្លា​របស់​ព្រះករុណា ព្រះបាទ សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​ទ្រង់​បាន​លះបង់​នូវ​ព្រះកាយពល និង​ព្រះ​បញ្ញា​ណាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើ​ការតស៊ូ​ក្នុង​ក្របខ័ណ្ឌ​ព្រះរាជ​បូជនីយ​កិច្ច ដើម្បី​ទាមទារ​ឯករាជ្យ​នៅ​ប្រទេស​កម្ពុជា ឲ្យ​រួច​ចាក​ផុត​ពី​អាណានិគមនិយម​បារាំង ដើម្បី​មាតុភូមិ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប រហូត​ដណ្តើមបាន​ទាំងស្រុង​មកវិញ​នូវ ឯករាជ្យ​ជាតិ​ជូន​ជាតិ​មាតុភូមិ​ពេញបរិបូរណ៍ នា​ថ្ងៃ​ទី ០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។​

​លោក គីម រិទ្ធី៏ បាន​បន្ដទៀតថា រាជរដ្ឋាភិបាល​កម្ពុជា​ចាប់​ពី​អាណត្តិ​ទី​១ រហូត ដល់​អាណត្តិ​ទី​៦ ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន ក្រោម​ម្លប់​ដ៏​ត្រជាក់រ​បស់ ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី តែងតែ​ដង្ហែរ​តាម​ព្រះរាជតម្រិះ​ដ៏​ថ្លៃថ្លា​របស់​ព្រះអង្គ និង​បាន​សម្តែង​នូវ​មនោសញ្ចេតនា​គោរព​ស្រលាញ់ ក្នុង​ទឹកចិត្ត​ប្រកប​ដោយ​កត្តញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ និង​ស្មោះត្រង់​ចំពោះ​ព្រះអង្គ ជា​ព្រះបិតា ឯករាជ្យ​ជាតិ បង្រួបបង្រួម​ជាតិ និង​ផ្សះផ្សា​ជាតិ ក្រោម​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងទិសដៅ​ថែរក្សា ការពារ​រដ្ឋធម្មនុញ្ញ ពង្រឹង​សន្តិភាព ស្ថេរភាព​នយោបាយ ការបង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​អភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យមាន​ការ​ការរីកច​ម្រើ​ន​ដូច​សព្វថ្ងៃ និង​បន្ត​ដល់​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​។​

​សមិទ្ធផល​ទាំងនេះ ផ្តើមចេញ​ពី​កម្លាំង​សាមគ្គី​ដ៏​មុត​ស្រួច​របស់​ប្រជាជាតិ​យើង ដែល​មាន​តម្លៃ​ជ្រាលជ្រៅ ជា​ប្រវត្តិសាស្ត្រ ដោយ​បាន​បង្កើត​ជា​មូលដ្ឋានគ្រឹះ​រឹងមាំ​លើ​គ្រប់​វិស័យ ដើម្បី​ធានា​ដល់​ការ​ស្ថិតស្ថេរ​គង់វង្ស និង​រីកចម្រើន​របស់​កម្ពុជា​៕

​ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.