ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​ឆ្នាំ​នេះ គឺជា​ខួប​លើក​ទី​៧០​ឆ្នាំ ដែល​កម្ពុជា​ដណ្តើមបាន​ឯករាជ្យ​ពី​អាណានិគម​បារាំង និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ

​ពិធីបុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា​ឆ្នាំ​នេះ គឺជា​ខួប​លើក​ទី​៧០​ឆ្នាំ ដែល​កម្ពុជា​ដណ្តើមបាន​ឯករាជ្យ​ពី​អាណានិគម​បារាំង និង​ទិវា​កំណើត​កងយោធពល​ខេមរភូមិន្ទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ គឺជា​ខួប​៧០​ឆ្នាំ ដែល​ប្រជាជាតិ​កម្ពុជា​ទាំងមូល បាន​រំដោះខ្លួន​ទាំងស្រុង​ចេញពី​អាណានិគម​បារាំង ក្រោម​ព្រះរាជ​បូជនីយ​កិច្ចដឹកនាំ​ដ៏​ក្លៀវខ្លា​របស់​ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ​សម្តេច នរោត្តម សីហនុ និង​ក៏​ជា​ថ្ងៃកំណើត​កងយោធពល​ខេមរភូមិន្ទ​។​

​ដូចនឹង​បណ្តា​ឆ្នាំ​កន្លង​ទៅ​ដែរ ដើម្បី​រំលឹក​ដល់​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ នៃ​ការ​ដណ្តើម​បាន​មក​វិញ​នូវ​សិទ្ធិសេរីភាព និង​ភាព​ជា​ម្ចាស់​ទឹក​ដី​នៃ​ប្រទេស​កម្ពុជា ពិធី​អបអរសាទរ​ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើង​យ៉ាង​កងរំពង នៅលើ​បរិវេណ​វិមាន​ឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ ទីតាំង​និមិត្តរូប​ការ​ដណ្តើមបាន​ឯករាជ្យ​។​

​ពិធី​អបអរសាទរ​រំលឹក​ខួប​នៃ​ការ​ដណ្តើមបាន​ឯករាជ្យ ត្រូវបាន​ប្រារព្ធ​ឡើង​យ៉ាង​កងរំពង​ក្រោម​រាជាធិបតីភាព​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី បុត្រា​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិខ្មែរ​។ ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​អបអរសាទរ ពី​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.