ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ទីតាំង​បុក​ប៊ីយែ​រ មួយ​កន្លែង​នៅក្នុង ឃុំ​ធ្លក ស្រុក​ស្វាយជ្រុំ លួច​បង្កប់​ល្បែង​”​ជល់​មាន់​”​តាម​អន​ឡា​ញ បាន​បើក​លេង​អនាធិបតេយ្យ ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច រក្សា​ស្ងៀមស្ងាត់​

ទីតាំង​បុក​ប៊ីយែ​រ មួយ​កន្លែង​នៅក្នុង ឃុំ​ធ្លក ស្រុក​ស្វាយជ្រុំ លួច​បង្កប់​ល្បែង​”​ជល់​មាន់​”​តាម​អន​ឡា​ញ បាន​បើក​លេង​អនាធិបតេយ្យ ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច រក្សា​ស្ងៀមស្ងាត់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង ÷ សូម​រំលឹក​ថា​! នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​កន្លងផុតទៅ សម្តេច​តេជោ ហ៊ុន​សែន អតីត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ កម្ពុជា បាន​ដាក់​បទបញ្ជា​ឲ្យ​គណ​:​អភិបាល រាជធានី ទាំង​២៥.​ខេត្ត​.​ក្រុង​.​ត្រូវតែ​បង្ក្រាប​!​ទីតាំង​បន​ល្បែងស៊ីសង គ្រប់​ប្រភេទ នូវ​ទូទាំងប្រទេស ឲ្យ​ខានតែបាន​។​

​សម្ដេច​តេជោ ហ៊ុន​សែន ក៏​បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ផង​ទៀតថា​! បើ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ស្រុក​.​ក្រុង​.​ខេត្ត​.​ណា​មិន​អនុវត្ត​ទប់ស្កាត់ និង​បង្ក្រាប​!​ទីតាំង​បន​ល្បែងស៊ីសង គ្រប់​ប្រភេទ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ​? អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទាំង​នោះ​? និង​មាន​បញ្ហា​ប្រឈម​និង​បាត់បង់​ពី​តំណែង​ទៀត​ផង​។​

​ឃើញថា​! អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ស្រុក​.​ក្រុង​.​ខេត្ត​.​នាំគ្នា​ភ័យ​ស្លន់ស្លោ ខំ​ដុតដៃ ដុតជើង ចុះ​អនុវត្ត​ទប់ស្កាត់ និង​បង្ក្រាប​! ទីតាំង​បន​ល្បែង​សុីសង គ្រប់​ប្រភេទ នៅក្នុង​ដែន​ការគ្រប់គ្រង​របស់​ខ្លួន បាន​មួយ​ចំអិន កំពឹស​ដែរ រួច​មក​ស្ងប់ស្ងាត់​មួយ​រយៈពេល​ខ្លី ប៉ុន្តែ​ឥឡូវ គេ​សង្កេតឃើញ​បន​ល្បែង​សុីសង តាម​អន​ឡា​ញ ទាំង​នោះ​ដើរ​ដាក់ពង្រាយ​តាម​បណ្តាល​ស្រុក និង​តាម​បណ្តាល​ខេត្ត​នានា វិញ​ហើយ​។​

​ជាក់ស្តែង នៅ​កន្លែង​ទីតាំង​បុក​ប៊ីយែ​រ មួយ​កន្លែង​ស្ថិតនៅ​ភូមិ​សំដី ឃុំ​ធ្លក ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង ឃើញ​បើក​ឲ្យ​អ្នកញៀន​ល្បែង​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង រី​ង​.​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន បាន​រក្សា​ស្ងៀមស្ងាត់ មិន​ហ៊ាន​ធ្វើការ​បង្ក្រាប​!​។​

​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​បាន​រាយការណ៍​មក​ថា​! ទីតាំង​ល្បែង​”​ជល់​មាន់​”​តាម​អន​ឡា​ញ ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយរៀង កំពុងបើក​ដំណើរការ​យ៉ាង​ពេញបន្ទុក ពោល​គឺ​លេង​រាល់​ថ្ងៃ​តែ​ម្តង មិនដែល​ឃើញ អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន ចុះ​អនុវត្ត​ទប់ស្កាត់ និង​បង្ក្រាប​ឡើយ​! ធ្វើឲ្យ​ហាជន សង្ស័យថា​! ត្រូវដង ត្រូវផ្លែ​គ្នា​អស់ហើយ ទើប​អាច​បើក​លេង​បាន​ដោយ​រលូន​។​

​ប្រភព​ដដែល​បានឲ្យដឹង​ទៀត​ថា​! ទីតាំង​បន​ល្បែងស៊ីសង​តាម​អន​ឡាញ បង្កប់​នៅ​កន្លែង​បុក​ប៊ីយែ​រ មួយកន្លែង​ដែល​មាន​ទីតាំង​ខាងលើ បាន​នាំ​គ្នា​លេង​ភ្នាល់​ដាក់​ប្រាក់ ស្រែក​ហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្ក ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​នោះ មាន​ការព្រួយបារម្ភ បញ្ហា​អសន្តិសុខ និង​ភ័យខ្លាច កើ​កនូវ អំពើចោរកម្ម និង​បទល្មើស​ផ្សេងៗ ដូចជា​លួច ឆក់ ប្លន់ ជាដើម​
​។​ល​។​

​ហេតុ​!​នេះហើយ មហាជន ទូទៅ​បាន​លើកឡើង​ថា​! ឯណា​ទៅ ភូមិ​.​ឃុំ​.​សង្កាត់​.​មាន​សុវត្ថិភាព ទាំង​៧​ចំណុច របស់ រាជរដ្ឋាភិបាល ដែល​បាន​កំណត់ និង​ដាក់​ចេញ​ឲ្យ មន្ត្រី​ថ្នាក់ក្រោម​ជាតិ អនុវត្ត​ទប់ស្កាត់ និង​បង្ក្រាប​! បទល្មើស​ល្បែង​សុីសង គ្រប់​ប្រភេទ កន្លងមក​នោះ​។​

​ដូច្នេះហើយ ប្រជាពលរដ្ឋ​សំណូមពរ​ទៅដល់ ឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ជាពិសេស ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ស្វាយរៀង សូម​ជួយ​ចាត់​វិធានការ​តាម​ផ្លូវច្បាប់ ចំពោះ​ទីតាំង​ល្បែង​”​ជល់​មាន់​”​តាម​អន​ឡា​ញ នៅ​កន្លែង​បុក​ប៊ីយែរ មួយកន្លែង​ស្ថិតក្នុង​ភូមិសាស្ត្រ​ខាងលើ​នេះ​ផង​៕

​អង្គភាព​យើងខ្ញុំ ការផ្សព្វផ្សាយ​នេះ ទៅតាម​វិជ្ជា ជីវៈ រិះគន់​ក្នុង​ន័យ​ស្ថាបនា មិន​មាន​ចេតនា ញុះញង់ បំបែកបំបាក់ បុគ្គល​ស្ថាប័ន ឬ​អង្គភាព​ណាមួយ​ឡើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.