ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

សមត្ថកិច្ច​ខេត្ត​បាត់ដំបង សហការ​នឹង​សមត្ចកិច្ច​ក្រុង ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ហិង្សា​ដោយ​ចេតនា ០១ ករណី និង​បាន នាំខ្លួន​ជនសង្ស័យ ចំនួន ២ ក្រុម សរុប​គ្នា ០៧ នាក់​

សមត្ថកិច្ច​ខេត្ត​បាត់ដំបង សហការ​នឹង​សមត្ចកិច្ច​ក្រុង ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ហិង្សា​ដោយ​ចេតនា ០១ ករណី និង​បាន នាំខ្លួន​ជនសង្ស័យ ចំនួន ២ ក្រុម សរុប​គ្នា ០៧ នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ដោយ​អនុវត្ត​តាម​បទ​បញ្ជា​ផ្ទាល់​ពី ឯកឧត្តម ឧត្ដមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង មាន​ការសម្របសម្រួល​ទៅលើ​នីតិវិធី ពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង លោក ឧត្ដមសេនីយ៍ត្រី លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ឈឿង គឹម​សុង ស្នងការរង ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក​វរសេនីយ៍ឯក ចៀក ថា​និន នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៅ​ថ្ងៃ​ទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលា​ម៉ោង ០០:៣០​នាទី នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដែល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន ជា​អធិការ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ( ប្រើប្រាស់​ដុំថ្ម និង មួកសុវត្ថិភាព​គប់​គ្នា​ទៅវិញទៅមក ) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ចំនួន​២​ក្រុម មាន​គ្នា​០៧​នាក់​:

– ក្រុមទី​១ ៖
១.​ឈ្មោះ ថា វ៉ាន់ឈុយ ភេទ​ប្រុស អាយុ ១៨ ឆ្នាំ ទីលំនៅ​ភូមិ​រស្មី​សង្ហា ឃុំ រស្មី​សង្ហា ស្រុក​រតនមណ្ឌល ខេត្ត​បាត់ដំបង ។​
២.​ឈ្មោះ ចាន់ រតនា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ទីលំនៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​
៣.​ឈ្មោះ ហុង លិក ភេទ​ប្រុស អាយុ ១៦​ឆ្នាំ ទីលំនៅ​ភូមិ​ដំណាក់​ហ្លួង សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​
៤.​ឈ្មោះ ចាន់ រដ្ឋា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ទីលំនៅ​ភូមិ​អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្ត​បាត់ដំបង ។​

– ក្រុមទី​២ ៖
១.​ឈ្មោះ សយ វិ​ស៊ិន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ទីលំនៅ​ភូមិ​អ​ង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​
២.​ឈ្មោះ លួ​ន ប៊ុន​លាភ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ទីលំនៅ​ភូមិ​អ​ង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ។​
៣.​ឈ្មោះ សំណាង មុន្នី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ទីលំនៅ​ភូមិ​អូរ​ដំបង​២ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្ត​បាត់ដំបង នាំ​មកកាន់​ស្នងការដ្ឋាន ដើម្បី​ធ្វើ​ការសាកសួរ ។​

​យោងតាម​សេចក្តីរាយការណ៍​អោយដឹងថា កាលពី​ថ្ងៃ​ទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣ វេលា​ម៉ោង ២៣:៣០ នាទី នៅ​ចំណុច​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជនសង្ស័យ​ខាងលើ​បានធ្វើ​សកម្មភាព​ជិះ​ប្រដេញ​គ្នា​នៅតាម​ដងផ្លូវ និង​បាន​គប់​ដុំ​ថ្ម​ដាក់​គ្នា​ទៅ​ទៅមក បណ្តាលអោយ​រងរបួស​ម្នាក់​ឈ្មោះ ម៉ា ធឿន ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង រយះ​ត្រង់​សៀតផ្កា​ខាងឆ្វេង ផុង​ដល់​លលា​ដ៏​ក្បាល ដេរ 40 ថ្នេរ ខ្វាក់ភ្នែក​ខាងឆ្វេង នឹង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បាត់ដំបង​។

​មូលហេតុ​ផ្តើមចេញពី​ក្រុមទី​១​ជិះ​ម៉ូតូ មក​ជេរ​ក្រុមទី​២ ទើប​មាន​ការ​ខឹងសម្បារ ក៏​កើត​ហេតុ​ជា​ការដេញ និង​គប់​គ្នា​ទៅវិញទៅមក ។​

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការកសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.