ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កម្មករ​ជាង ១​ម៉ឺន ៥​ពាន់​នាក់ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កម្មករ​ជាង ១​ម៉ឺន ៥​ពាន់​នាក់ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៩​រោច ខែ​អស្សុជ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ កម្មករ និយោជិត​ប្រមាណ ១៥,១៩៤​នាក់​។ ក្នុងនោះ​មាន​កម្មការិនី មាន​ផ្ទៃពោះ​ចំនួន​៤៨២​នាក់​។ កិច្ច​សំណេះសំណាល​ធ្វើឡើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូឌា ចេជាង ហ្គ័​រ​ជី អេស​អ៉ី​ហ្សេ​ត ស្ថិតក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះ សីហនុ​។​

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​៖
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ថ្ងៃ​នេះ​សម្តេច​មានក្តី​សោមនស្ស​រីករាយ បាន​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​នាំយក​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ក្តី​នឹករលឹ​ករបស់​សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ចំពោះ​កម្មករ និយោជិត​ទាំងអស់​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដំណើរ​ចុះ​ជួប​កម្មករ និយោជិត​នឿយ​កាយ តែ​មិន​នឿយ​ចិត្ត​ទេ ហើយ​បើ​មិន​បាន​ចុះ​ជួប​កម្មករ និយោជិត​ទេ អាច​កើត​ស្ត្រេ​ស​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា តាំងពី​ក្លាយជា​នាយក​រដ្ឋមន្ត្រី ស្គាល់​តែ​បន្ទប់​គេង ការិយាល័យ​ធ្វើការ ឯកសារ និង​ទៅ​ធ្វើការ​។ ដោយឡែក​កម្មវិធី​ផ្សេង​គេ​លែង​ហៅ​ហើយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្មករ និយោជិត ប្រៀប​ដូចជា​ថ្ម (​ថាមពល​)​សម្រាប់​សេដ្ឋកិច្ច​ជាតិ​។ ក​ម្មការ និយោជិត មាន​សមត្ថភាព​កាន់តែខ្លាំង នោះ​កម្លាំង​សេដ្ឋកិច្ច​ជាតិ​ក៏​កាន់តែ​ខ្លាំង​ផង​ដែរ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា លទ្ធផល​ឆ្នោត​ជាង ៨៦​ភាគរយ ដែល​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា ក្នុង​ខេត្ត​ព្រះសីហនុ បង្ហាញ​ការជឿជាក់​របស់​ប្រជាពលរដ្ឋ​លើ​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ប្រាក់ចំណូល​បច្ចុប្បន្ន​មិន​ទាន់​គ្រប់គ្រាន់​ទេ សម្រាប់​កម្មករ និយោជិត តែ​ប្រាក់​ចំណូល​នេះ​បើ​ធៀប​នឹង​អតីតកាល គឺ​មាន​ភាព​ប្រសើរ​ច្រើន​ហើយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទសវត្សរ៍​៨០ និង​៩០ កម្ពុជា​នាំ​ពី​ក្រៅ​គ្រប់បែប​យ៉ាង​សម្រាប់​ការហូបចុក និង​ប្រើប្រាស់ តែ​បច្ចុប្បន្ន​កម្ពុជា​អាច​ផលិត​សម្រាប់​ហូប និង​ប្រើប្រាស់​ខ្លួនឯង ហើយ​បាន​លក់​ចេញ​ទៅ​ក្រៅប្រទេស​ថែម​ទៀត​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ កំពុង​ពន្លឿន​ការចែក​បណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​។ បច្ចុប្បន្ន​ចែក​បាន ២​លាន​ក្បាលដី សល់​ប្រមាណ ៥​លាន​ក្បាលដី​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត រំលឹកថា ពេល​សម្តេច​ចាប់​ផ្ទៃ​បាន​៧​ខែ ត្រូវ​ជាប់គុក​ជា​មួយ​ម្តាយ​។ នៅ​ពេល​កើត​ហើយ​មាន​ជំងឺ​ម្តង​ក្តៅខ្លួន​ខ្លាំង រហូត​ពេទ្យ​ណែនាំ​ឱ្យ​ម្តាយ​ត្រៀម​ចិត្ត​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ធម្មជាតិ​ខេត្ត​ព្រះសីហនុ​ល្អ​ណាស់ ប្រៀប​ដូចជា​គ្រាប់ពេជ្រ តែ​ត្រូវ​មាន​ការកែច្នៃ ដើម្បី​បាន​ជា​ប្រយោជន៍​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដើម្បី​មាន​ឱកាស​កែច្នៃ​គ្រាប់ពេជ្រ​ឱ្យបាន​ជា​ប្រយោជន៍ ត្រូវ​ទាមទារ​ចាំបាច់​នូវ​សុខ​សន្ត្តិភាព​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា បើ​មាន​សង្គ្រាម គ្មាន​ឱកាស​កែប្រែ​ធម្មជាតិ ទៅ​ជា​សក្តានុពល​នោះឡើយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដើម្បី​ច្នៃ​ពេជ្រ​ឱ្យមាន​តម្លៃ ក្រៅ​តែ​ពី​កត្តា​សុខ​សន្តិភាព​ហើយ​នោះ ទាមទារ​ឱ្យមាន​គោលនយោបាយ​ច្បាស់លាស់​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត លើកទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ទៅ​បំពាក់ ETC សម្រាប់​ធ្វើដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​ងាយស្រួល ដែល​ពេល​នេះ​ក្រុមហ៊ុន​បន្ត​ពន្យារពេល មិន​យក​ថ្លៃ​សម្រាប់​ការចុះ​ឈ្មោះ​យក​កាត​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​រៀបចំ​ផ្លូវដែក​អាច​ឱ្យ​រត់​បាន​ល្បឿន ៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.