ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី ! ==> អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ  និងជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ឯក ខូវ សម្បត្តិ ! ==> សម្តេច ម៉ែន សំអន ថ្លែងអំណរគុណក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានចុះពិនិត្យ ព្យាបាលជំងឺ និងផ្តល់ការអប់រំសុខភាព ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង

​បែកធ្លាយ​រឿង​ពុករលួយ មេព្រៃ​និង​ប៉ូលិស​សេដ្ឋកិច្ច​ខេត្ត​កំពង់ធំ ចាប់​ឡាន​យី​ឌុប​ដឹកឈើ​ក្រហម​ពីលើ ឈើប្រណិត​ពីក្រោម រួច​ដោះ​លែង​ស្ងាត់ៗ ថ្នូរ​ទទួលបាន​លុយ​ក្រោម​តុ ជិត​១​ម៉ឺន​ដុល្លារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពង់ធំ ៖ ស្ងាត់ៗ​ឈ្មួញ​ឈើ​ឈ្មោះ សំណាង និង​ឌី ឌុ​ក សំរុក​ដឹកឈើ ចេញពី​ស្រុក​ឆែ​ប ស្រុក​ជ័យ​សែន និង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ឆ្លងកាត់​ខេត្ត​កំពង់ធំ ឆ្ពោះ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម យ៉ាង​ពេញបន្ទុក ហើយ​គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ​រូប​នេះ​ឡើយ ខណៈ​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​ឆែ​ប ខេត្ត​ព្រះវិហារ​នោះ បាន​អះអាង​ថា លោក រី សំណាង ជា​មេ​ឈ្មួញ​ប្រចាំ​ខេត្ត​ព្រះវិហារ​កំពុងតែ​ដាក់​កម្លាំង​កាន់រ​ណា​យន្ត​ចូលទៅ​ក្នុង​ព្រៃ​កាប់​និង​អារច្រៀក បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល តែម្ដង​។​

​គេ​អះអាង​ថា​មេ​ឈ្មួញ រូប​នេះ​បង្កើន​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ឆែប​និង ស្រុក​រវៀង​ខេត្ត​ព្រះវិហារ យ៉ាង​គឃ្លើន​នៅក្នុង​តំបន់​ដែន​ជម្រក​សត្វ (​ព្រៃ​ឡង់​)​នៅ​ទីនោះ ដោយ​មាន​ភាគហ៊ុន របស់លោក ឧកញ៉ា ឌី ដុក នៅ​ពីក្រោយ ។​

​ប្រជាពលេដ្ឋ​និយាយ​រិះគន់​ថា​ព្រៃឈើ​ហ្នឹង​កំពុង​ប្រឈម​នឹង សេចក្ដី​វិនាស​ដ៏​ធ្ងន់ធ្ងរ​មិនខានឡើយ ខណ​:​មេ​ឈ្មួញ ឈ្មោះ​សំណាង​កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ខេត្តព្រះវិហារ​យ៉ាង​គគ្រឹក​គគ្រេង ហើយ​ប្រើប្រាស់​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន ហួស​សុពលភាព​។ បើ​ទោះបី​ពួកគេ​អះអាង​ថា​ឈប់​រកស៊ី​ឈើ យូរ​ឆ្នាំ​មក​ហើយ​ក៏​ដោយ​នោះ ក៏​មេ​ឈ្មួញ​ឈ្នោះ​សំណាង​នេះ អាច​ប្រើប្រាស់​អាជ្ញាប័ណ្ណ​នេះ​ដើម្បី​បន្ត​កាប់​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​ដដែល​។​

​ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០១៨ បើ​យោង​តាម​ប្រភពព័ត៌មាន រាយការណ៍​ថា រថយន្ត​យី​ឌុប របស់​ឈ្មួញ​ខាងលើ ខណ​:​ដឹកឈើ​ប្រភេទ​លេខ​២​ខាងលើ ឈើប្រណិត​ពីក្រោម ដែល​គេ​អះអាងថា​មាន​ចំនួន​៤៥​ម៉ែត្រ ចេញពី​ខេត្ត​ព្រះវិហារ​មក​ដល់​ភ្នំ​ដែក​ក្នុង​ស្រុក​រវៀង​បាន​ដោះ​ស្លាក​លេខ​ចេញ ដើម្បី​បំភ័ន​ភ្នែក​សមត្ថកិច្ច និង​បន្តដំណើរ​ដោយ​ឆ្លងកាត់​ខេត្ត​កំពង់ធំ​។ សេចក្ដីរាយការណ៍​បន្ត​ថា ដោយ​មាន​ការឃុបឃិត​ជាមួយ​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​សាលា​វិស័យ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង និង​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ផង​នោះ ពួកគេ​បាន​បំភ័ន​ថា ជា​ឈើ​ស្របច្បាប​របស់​ក្រុមហ៊ុន ខណ​:​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​បិត ប៉េសេ នៅ​ក្នុង​ទូទាំង​ប្រទេស​។​

​តាមរយ​:​ការទទួល​បាន​ផល​ប្រយោជន៍​ក្រោម​តុ​ដ៏​សម្បើម​ពី​ក្រុម​ឈ្មួញ​ឈើ​នោះ ប្រភព​អះអាង​ថា ក្នុងនោះ មាន​ចំណែក​របស់​លោ ប៊ុន ធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​និង​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ផងដែរ​។​ទន្ទឹម​គ្នា​នេះ​ភ្នាក់ទូរ​ទស្សន៍ ក្នុង​ចំនួន​ពីរ​នាក់ ក៏​បាន​ទទួល​លុយ​ពី​ឈ្មួញ​ឈើ​ដ៏​ល្បី ពូកែ​ខាង​រត់​ការបិត​សមត្ថកិច្ច​ខាង​លើ ចំនួន​១​ពាន់​ដ​ល្លារ ដើម្បី​បិទ​អ្នកព័ត៌មាន​ក្នុង​ខេត្តកំពង់ធំ​ផងដែរ​។​

​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើ​នេះ​អង្គភាព សារព័ត៌មាន កម្ពុជា​អភិវឌ្ឍន៍ រងចាំ​ទទួល​ស្វាគមន៍ រាល់​ការបកស្រាយ នៅ​លេខ​ក្រោយ ប្រសិនបើ​មាន​ប្រតិកម្ម​ណាមួយ​នោះ​៕
​សេង ណា​រិទ្ធ​

 

r180508e1 r180508e7 r180508e6 r180508e5 r180508e4 r180508e3 r180508e2

Filed in: ព័ត៌មានជាតិ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.