ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​យីហោ SKY KTV ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ១០៧​នាក់ សង្ស័យ​ប្រើប្រាស់​ថ្នាំញៀន​

បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​យីហោ SKY KTV ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី ១០៧​នាក់ សង្ស័យ​ប្រើប្រាស់​ថ្នាំញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ អនុវត្តតាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅវេលា​ម៉ោង ២៣:៥០​នាទី យប់​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នៃ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ដឹកនាំ​កម្លាំង​បើក​ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខារ៉ាអូខេ​មួយ​កន្លែង​យីហោ SKY KTV នៅ​ភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត សង្ស័យ​មាន​ករណី​លក់​ចែកចាយ និង​ប្រើប្រាស់​ថ្នាំញៀន​។​

​ក្នុង​ប្រតិបត្តិការ​នោះ​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក លឹម ប៊ុន​សុភ័​ក្រ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ជា​លទ្ធផល​កម្លាំង​នគរបាល បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១០៧​នាក់ ស្រី ៤០​នាក់ ក្នុងនោះ​ជនបរទេស​ចំនួន ៤២​នាក់ ស្រី​០៧​នាក់ រួមមាន​៖
១-​ឥណ្ឌូនេស៊ី ២១​នាក់ ស្រី​០១​នាក់​
២-​វៀតណាម ១៥​នាក់ ស្រី​០២​នាក់​
៣-​ចិន ០៣​នាក់ ស្រី​០១​នាក់​
៤-​ថៃ ០៣​នាក់ ស្រី​០៣​នាក់​។​

​ក្រៅពីនេះ ដកហូត​បាន​ម្សៅ​ម៉ត់ ស​ថ្លា ០៦​កូន​ថង់ និង​០១​កូន​ថង់​តូច ថ្នាំ​កញ្ចប់​ពណ៌​ក្រហម (​រូប​សេះ​) ០១​កញ្ចប់ ពណ៌​ក្រហម (​រូប​ទំពាំងបាយជូរ​) ០១​កញ្ចប់ ពណ៌​លឿង ១០​កញ្ចប់ ពណ៌​ទឹកក្រូច ០១​កញ្ចប់ និង​កញ្ចប់​ថ្នាំ​ពណ៌​ក្រហម​អក្សរ (L V) ០១​កញ្ចប់​។​

​សូមបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ទីតាំង​ខារ៉ាអូខេ SKY KTV ត្រូវ​បាន​បិទ​បណ្តោះអាសន្ន រីឯ​ជនសង្ស័យ​ប្រុស​-​ស្រី​ទាំងនេះ ត្រូវបាន​កម្លាំង​នគរបាល​ឃាត់ខ្លួន​សួរនាំ និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.