ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ថ្នាក់ដឹកនាំ​យោធភូមិភាគ​ទី​៥ ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ អគ្គ​កុងស៊ុល​វៀតណាម ប្រចាំ​ខេត្ត​បាត់ដំបង

ថ្នាក់ដឹកនាំ​យោធភូមិភាគ​ទី​៥ ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ អគ្គ​កុងស៊ុល​វៀតណាម ប្រចាំ​ខេត្ត​បាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ លោក NGUYEN THANH VAN អគ្គ​កុងស៊ុល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ប្រចាំ​ខេត្ត​បាត់ដំបង និង​ទទួល​បន្ទុក​កិច្ចការ​កុងស៊ុល​នៅ​ខេត្ត​ទាំង​៧ នៃ​ភាគ​ពាយ័ព្យ​ប្រទេស​កម្ពុជា បាន​ចូល​សម្តែង​ការគួរសម និង​ជូនពរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០ នៃ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ ដល់​ថា្នក់​ដឹកនាំ​យោធភូមិភាគ​ទី​៥​។​

​ក្នុងជំនួប​នា​ចុង​សប្ដាហ៍​កន្លងទៅ​នេះ ស្ថាន​អគ្គ​កុងស៊ុល​វៀតណាម បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វាង​យោធភូមិភាគ​ទី​៥ និង​ស្ថាន​អគ្គ​កុងស៊ុល​វៀតណាម ប្រចាំ​ខេត្ត​បាត់ដំបង ដែល​បាន​ថែរក្សា ចំណងមិត្តភាព និង​សហប្រតិបត្តិការ​គ្នា​បាន​យ៉ាង​ល្អ និង​ជូនពរ​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន ទូ​ទាំង​យោធភូមិភាគ​ទី​៥ សូម​ទទួលបាន​នូវ​សុខភាព​ល្អ បរិបូរណ៍ កម្លាំង​មាំមួន អាយុ​យឺនយូរ សុភមង្គល​ក្នុង​គ្រួសារ និង​ទទួលបាន​ជោគជ័យ​លើ​គ្រប់​កិច្ចការ​។​

​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន ក៏​បាន​សម្តែង​នូវ​ការស្វាគមន៍ បដិសណ្ឋារកិច្ច​យ៉ាង​រាក់ទាក់​ដោយ​ក្តី​រីករាយ និង​ថ្លែង​ការកោតសរសើរ​ចំពោះ​បេសកកម្ម​ការទូត របស់​ស្ថាន​អគ្គ​កុងស៊ុល​វៀតណាម ប្រចាំ​ខេត្ត​បាត់ដំបង ដែល​កន្លងមក​មាន​ស្នាដៃ ក្នុង​ការទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​បា​ន​ល្អ​។​

​ជាមួយគ្នានេះ លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន បាន​បង្ហាញ​ការគាំទ្រ​យ៉ាង​ពេញទំហឹង ក្នុង​ការពង្រឹង​នូវ​កិច្ច សហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ យ៉ាង​ស្អិតរ​មួ​ត​រវាង​យោធភូមិភាគ​ទី​៥ និង​ស្ពាន​អគ្គ​កុងស៊ុល​វៀតណាម ប្រចាំ​ខេត្ត​បាត់ដំបង ក៏​ដូច​ជា​បន្ត​ការពង្រឹង​នូវ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​យើង​ទាំង​២ (​កម្ពុជា​-​វៀតណាម​) លើ​គ្រប់​វិស័យ​ផង​ដែរ​៕

ដោយ ទាវ ណារិន

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.