ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឆ្នាំ​នេះ​ខេត្ត​ប៉ៃលិន មាន​បេក្ខជន​-​បេ​ក្ខ​នារី ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំនួន​សរុប​៦៤០​នាក់ ស្រី​៣៤២​នាក់

ឆ្នាំ​នេះ​ខេត្ត​ប៉ៃលិន មាន​បេក្ខជន​-​បេ​ក្ខ​នារី ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ចំនួន​សរុប​៦៤០​នាក់ ស្រី​៣៤២​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ ព្រឹក​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ហុក សុផល អភិបាលរង ខេត្ត​ប៉ៃលិន តំណាង​ដ៏​ខ្ពង់ខ្ពស់ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​ថ្ងៃទី​០៦-០៧​ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន ក្រុង​ទេពនិម្មិត​ប៉ៃលិន ដែល​ស្ថិតនៅ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

​ពិធី​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​អភិបាលរង​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត នាយករង​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលក្រុង​/​ស្រុក គណៈមេប្រយោគ អប្ប​មាទ ជំនួយការ​អប្បមាទ ប្រធាន អនុប្រធាន មណ្ឌល អ្នកត្រួតពិនិត្យ តាម​អាគារ ប្រធាន អនុប្រធាន​មន្ទីរ​ក្នុង​ខេត្ត អង្គភាព​ប្រឆាំង​អំពើពុករលួយ អ្នកសង្កេតការណ៍ សស​យក និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ហុក សុផល អភិបាលរង​ខេត្ត បាន​លើកទឹកចិត្ត ដល់​បេក្ខជន​ទាំងអស់ ត្រូវ​ខិតខំ​ប្រឹងប្រែង ឲ្យអស់​ពី​សមត្ថភាព ធ្វើឲ្យ​បាន​រួចរាល់​លើ​គ្រប់​វិញ្ញាសារ ដែល​បាន​ដាក់​ក្នុង​ការប្រឡង គោរព​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​បទប្បញ្ញត្តិ និង​បទបញ្ជា​ផ្ទៃក្នុង នៃ​ការប្រឡង ដោយ​មិន​ត្រូវ​លួច​ចម្លង​គ្នា មើលគ្នា ពិភាក្សាគ្នា មិន​ត្រូវ​គូសសញ្ញា​សម្គាល់​លើ​ក្រដាស វិញ្ញាសារ និង​លួចលាក់​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិច​នោះឡើយ ហើយ​លោក ក៏​បាន​ជូនពរឲ្យ​បេក្ខជន​ទទួលបាន​ជោគជ័យ​ក្នុ​ង​ការប្រឡង ក្នុង​នោះ​រដ្ឋបាល​ខេត្ត នឹង​នៅតែ​បន្ត​ផ្តល់​រង្វាន់​លើកទឹកចិត្ត សម្រាប់​ក្មួយៗ​ណា ដែល​បាន​ជាប់​និទ្ទេស​ល្អ​(A)​។​

​បើ​យោងតាម​របាយការណ៍ របស់​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​ប៉ៃលិន បានអោយដឹងថា​៖ នៅក្នុង​ឆ្នាំ​សិក្សា ២០២២-២០២៣​នេះ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ខេត្ត​ប៉ៃលិន មាន​បេក្ខជន​សរុប​ចំនួន ៦៤០​នាក់ ស្រី ៣៤២​នាក់​៖ មណ្ឌល​ប្រឡង មាន​ចំនួន​២ មណ្ឌល , បន្ទប់​ប្រឡង មាន ២៦​បន្ទប់ ចំពោះ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​៖ មាន ១​មណ្ឌល មាន​ចំនួន ៦​បន្ទប់ ដែល​មាន​បេក្ខជន​ប្រឡង​ចំនួន​១៤៥​នាក់ ស្រី​៩០​នាក់​។​ដោយឡែក​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​វិញ មាន​១​មណ្ឌល និង​មាន​បន្ទប់​ចំនួន​២០​បន្ទប់ ដែល​មាន​បេក្ខជន​សររុប​៤២៧​នាក់ ស្រី​២១៩​នាក់​ផង​ដែរ​៕
​អត្ថបទ សេន ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.