ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​ពិធី​ប្រណាំងទូក «​ង​» ខ្នាត​អន្តរជាតិ ជា​លើក​ទី​៤ នៅ​ខេត្ត​ពោធិ៍សាត់ បាន​បញ្ចប់​ដោយ​ជោគជ័យ​, ឆ្នាំ​នេះ​មាន​ពលរដ្ឋ​ចូលរួម​ទស្សនា ជាង​២៤​ម៉ឺន​នាក់

​ពិធី​ប្រណាំងទូក «​ង​» ខ្នាត​អន្តរជាតិ ជា​លើក​ទី​៤ នៅ​ខេត្ត​ពោធិ៍សាត់ បាន​បញ្ចប់​ដោយ​ជោគជ័យ​, ឆ្នាំ​នេះ​មាន​ពលរដ្ឋ​ចូលរួម​ទស្សនា ជាង​២៤​ម៉ឺន​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​យើង ដែល​មាន​តាំងពី​បុរាណកាល​មក​, រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​លោក ខូ​យ រី​ដា អភិបាលខេត្ត បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ទូក «​ង​» ខ្នាត​អន្តរជាតិ ជា​លើក​ទី​៤ ដែល​មាន​រយៈពេល​២​ថ្ងៃ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​០៤-០៥ ខែវិច្ឆិកា ឆ្នាំ​២០២៣ នឹង​បាន​បញ្ចប់​ដោយ​ជោគជ័យ ព្រមទាំង​បង្ក​លក្ខណៈ​ឱ្យមាន​ភាពសប្បាយ​រីករាយ​យ៉ាងខ្លាំង ដល់​បងប្អូន​ពុក​ម៉ែ​ប្រជាពលរដ្ឋ​មក​ពី​គ្រប់ទិសទី ជា​ពិសេស​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលរួម​ទស្សនា និង​ដើរ​លេង​កម្សាន្ត រហូត​ទៅ​ដល់​ជាង​២៤​ម៉ឺន​នាក់​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកស្រី អាំង សុជាតា ខូយ​រីដា ប្រធានកិត្តិយស សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត និង​លោក ឆាយ ម៉ា​ទី​ណាល់ អភិបាលរង​ខេត្ត តំណាង​លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង ព្រមទាំង​បាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត មេបញ្ជាការ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក​ទាំង​៧ សមាជិកា​សាខាសមាគម​នារី​ខេត្ត ព្រមទាំង​យុវជន យុវនារី និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​ថ្លែង​ក្នុង​ពិធី​បិទ​ការប្រគួត​នា​ល្ងាច​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ លោក ខូ​យ រី​ដា បានឱ្យដឹងថា ពិធី​បុណ្យ​អុំទូក គឺ​មាន​តាំងពី​ដូនតា​មក​ម្ល៉េះ យើង​អាច​ធ្វើ​ពិធី​នេះ​បាន ដោយសារ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ លោក​សូម​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ នាំ​គ្នា​ថែរក្សា​សុខសន្តិភាព​ដែល​រកបាន​ដោយ​កម្រ​នេះ ឱ្យបាន​គង់វង្ស ដើម្បី​យើង​បានរួម​គ្នា​ប្រារព្ធ​ពិធី​ប្រណាំងទូក​នេះ ជា​រៀងរាល់ឆ្នាំ និង​មាន​ឱកាស​អភិវឌ្ឍន៍​ប្រទេសជាតិ ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​

​លោក​បាន​បន្តថា រយៈពេល​ពីរ​ថ្ងៃ​នេះ ក្នុងនាម​គណៈ​អភិបាលខេត្ត លោក​សូម​សម្ដែង​នូវ សេចក្តី​ស​មនោស្ស​រីករាយ​យ៉ាង​ក្រៃលែង ដែល​រដ្ឋបាល​ខេត្ត​បាន​រៀបចំ​នូវ​ពិធី​ប្រណាំងទូក​នេះ​ឡើង ដើម្បី​អបអរសាទរ​ពិធី​បុណ្យ​អុំទូក​បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក និង​បម្រើ​ភាពសប្បាយ​រីករាយ ដល់​បងប្អូន ប្រជាពលរដ្ឋ ក៏​ដូច​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នាពេលនេះ​។ ជាមួយគ្នា​នោះ លោក​ក៏​សូម​អរគុណ​ទៅដល់​ការខិតខំ​ប្រឹងប្រែង អស់ពី​កម្លាំងកាយ​ចិត្ត ពី​គ្រប់​អនុគណៈកម្មការ ដែល​បាន​ព្យាយាម​បំពេញការងារ តាម​ភារកិច្ច​រៀងៗ​ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ រហូត​ទទួលបាន​លទ្ធផល​ល្អ​តាម​ការគ្រោងទុក​។​

​លោក ខូ​យ រី​ដា ក៏​សូម​ថ្លែងអំណរគុណ​ដ៏​ខ្ពង់ខ្ពស់ ប្រគេន​ព្រះ​មេគណ ព្រះ​អនុគណ លោក លោកស្រី និង​សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួម​ឧបត្ថម្ភ ទាំង​ថវិកា និង​សម្ភារៈ គាំទ្រ​ដល់​ដំណើរការ​កម្មវិធី និង​សូម​កោតសរសើរ​ដោយស្មោះ ចំពោះ​គ្រប់​អនុគណៈកម្មការ​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង​រៀបចំ​អស់ពី​កម្លាំងកាយ ប្រាជ្ញា​ស្មារតី ដើម្បី​សម្រេចបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​។​

​បើ​តាម​លោក មី​លី​យ៉ា សុវត្ថិ​ធី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់ បាន​បញ្ជាក់​ឱ្យដឹងថា ពិធី​ប្រណាំងទូក «​ង​» ខ្នាត​អន្តរជាតិ នៅ​ខេត្ត​ពោធិ៍សាត់ ឆ្នាំនេះ មាន​របៀបរៀបរយ​ល្អ​ជាង​ឆ្នាំ​មុនៗ ទាំង​សន្តិសុខ សណ្ដាប់ធ្នាប់ ទាំង​កីឡាករ​អុំទូក និង​ការ​អនាម័យ​បរិស្ថាន ជា​ពិសេស​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ចូលរួម​ទស្សនា​កំសាន្ត​ជាង​២៤​ម៉ឺន​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០២២ គឺមាន​តែ​ជាង​១៧​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ ជាមួយគ្នា​នោះ ឆ្នាំ​នេះ​យើង​មាន​ការ​ដាក់​តាំង​ពិ​ព័រណ៌លក់​ផលិតផល​នានា និង​ទំនិញ​ផ្សេងៗ និង​ពេល​រាត្រី មាន​បាញ់​កាំជ្រួច​ព្រោងព្រាត មាន​តន្ត្រី​ខ្នាត​យក្ស ខ្នាត​មធ្យម ប្រគុំ​រាំលេង​កំសាន្ត ដែល​ញ៉ាំង​ឱ្យ​ភ្ញៀវ​ដែល​មក​ទស្សនា កាន់តែ​ពុះកញ្ជ្រោល​ផងដែរ​។​

​បន្ថែម​ពី​នោះ បើ​តាម​ការ​ផ្ដល់​ព័ត៌មាន​ពី​គណៈកម្មការ​បច្ចេកទេស បានឱ្យដឹងថា ទូក​«​ង​» ដែល​ចូលរួម​ប្រកួតប្រជែង​មាន​ចំនួន​៣៣​ទូក ស្មើនឹង​១៧​គូ មកពី​បណ្ដា​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត វត្ត​អារាម វិស័យ​ឯកជន និង​ក្រុង​ស្រុក​ទាំង​០៧ ក្នុង​ខេត្ត​ពោធិ៍សាត់ និង​មក​ពី​ខេត្ត​កំពត ខេត្ត​បាត់ដំបង ដែល​មាន​ឯកសណ្ឋាន​ចម្រុះ​ព័ណ៌​។​

​សូមបញ្ជាក់​ថា នៅ​ថ្ងៃ​បញ្ចប់ នៃ​ការ​ប្រណាំងទូក «​ង​» រយៈពេល​២​ថ្ងៃនេះ យើង​បាន​រកឃើញ​ទូក ដែល​ទទួលបាន​ផែន​ពិសេស លេខ​១ ចំនួន​២​ទូក ក្នុង​មួយ​ទូក​ទទួលបាន ពានរង្វាន់​១ ទង់​១ ប័ណ្ណសរសើរ​១ ថវិកា​៥​លាន​រៀល​, លេខ​២ ចំនួន​៦​ទូក ក្នុង​មួយ​ទូក​ទទួលបាន​ទង់​១ ប័ណ្ណសរសើរ​១ និង​ថវិកា​៤​លាន​រៀល​, លេខ​៣ ចំនួន​៥​ទូក ក្នុង​មួយ​ទូក​ទទួលបាន​ទង់​១ ប័ណ្ណសរសើរ​១ និង​ថវិកា​៣​លាន​រៀល និង​លេខ​៤ ចំនួន​១​ទូក ទទួលបាន​ទង់​១ ប័ណ្ណសរសើរ​១ និង​ថវិកា​២​លាន​រៀល​។ ផែន​កិត្តិយស លេខ​១ ចំនួន​៣​ទូក ក្នុង​មួយ​ទូក​ទទួលបាន​ពាន់រង្វាន់​១ ទង់​១ ប័ណ្ណ​ស​សើរ​១ និង​ថវិកា​៥​លាន​រៀល​, លេខ​២ ចំនួន​៨​ទូក ក្នុង​មួយ​ទូក​ទទួលបាន​ទង់​១ ប័ណ្ណសរសើរ​១ និង​ថវិកា​៤​លាន​រៀល​, លេខ​៣ ចំនួន​៦​ទូក ក្នុង​មួយ​ទូក​ទទួលបាន​ទង់​១ ប័ណ្ណសរសើរ​១ និង​ថវិកា​៣​លាន​រៀល​, លេខ​៤ ចំនួន​២​ទូក ក្នុង​មួយ​ទូក​ទទួលបាន​ទង់​១ ប័ណ្ណសរសើរ​១ និង​ថវិកា​២​លាន​រៀល​។ ដោយឡែក​ទូក​នីមួយៗ ក៏​ទទួលបាន​ការឧបត្ថម្ភ​បន្ថែម ពី​សប្បុរសជន​ផ្សេងៗ​ទៀត​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.