ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ អគារ​ទីស្តីការ​ក្រសួង​មហាផ្ទៃ

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ អគារ​ទីស្តីការ​ក្រសួង​មហាផ្ទៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៨​រោច ខែ​អស្សុជ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយក រដ្ឋ​មន្ត្រី​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ទីស្តីការ ក្រសួងមហាផ្ទៃ​។​

​អគារ​ស្ថាប័នរដ្ឋ​ដ៏​ធំ​ស្កឹមស្កៃ​របស់​ក្រសួង​មហាផ្ទៃ បាន​ផ្តើម​ចេញពី​គំនិត​ផ្តួចផ្តើម​របស់ សម្តេច​ក្រឡាហោម ស ខេង កាល​សម្តេច​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ដោយ​មាន​ការឯកភាព​គាំទ្រ​ពី​សម្តេច​តេជោ ហ៊ុន សែន កាល​នៅ​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​។ អគារ​នេះ​បាន​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាង សង់​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ ដែល​មាន​ផ្ទៃដី​សរុប​ទំហំ ៥.៧​ហិកតា ដែល​សំណង់​អគារ​មាន​ទំហំ ១៥៣​ម៉ែត្រ គុណ ៨៣​ម៉ែត្រ មាន​កម្ពស់ ៩​ជាន់ មិន​រាប់​បញ្ចូល​ជាន់​ផ្ទាល់​ដី និង​ជាន់​សម្រាប់​ចំណតរថយន្ត (​អាច​ចត​រថយន្ត​ក្នុង​អគារ​បាន​សរុប ចំនួន​៣៣០​គ្រឿង​)​។​

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ អគារ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​៖
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ពិតជា​រីករាយ​ជាមួយ​សមិទ្ធផល​អគារ​ថ្មី​នៃ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា វាយតម្លៃ និង​កោតសរសើរ​ខ្ពស់​ចំពោះ​ការគិតគូរ និង​ការសាងសង់​អគារ​ដ៏​ប្រណិត​របស់​រដ្ឋ​មួយ​នេះ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា អគារ​ថ្មី​នៃ​ទីស្តីការ​ក្រសួង​មហាផ្ទៃ គឺជា​មរតក​មិន​អាច​កាត់ថ្លៃ​បាន​របស់​រាជរដ្ឋាភិបាល​នីតិកាល​ចាស់ ដែល​ផ្តួចផ្តើម​សាងសង់​ដោយ​សម្តេច​ក្រឡាហោម ស ខេង និង​ការគាំទ្រ​របស់​សម្តេច​តេជោ ហ៊ុន សែន​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត រំពឹងថា មន្ត្រីរាជការ​ក្រសួងមហាផ្ទៃ នឹង​ដឹងគុណ​ចំពោះ​គុណូបការៈ​ដ៏​ធំធេង​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​នីតិកាល ចាស់​តាំងចិត្ត​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​អស់​លទ្ធភាព និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គោលនយោបាយ​នឹង​ស្ថិត​តែ​នៅក្នុង​ក្រដាស បើ​គ្មាន​អ្នក​យក​ទៅ​អនុវត្តន៍​ទេនោះ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​កោតសរសើរ​មន្ត្រី​ក្រសួងមហាផ្ទៃ ដែល​បាន​ប្រឹងប្រែង​អនុវត្តន៍​កិច្ចការ​ទាំងឡាយ ដែលជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ​ក្រសួង​មហាផ្ទៃ​ថា សម្តេច​មាន​ក្តីរំពឹង​ខ្ពស់​ចំពោះ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ក្នុង​ការបំពេញ​រាល់​កិច្ចកា រ​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មានក្តី​រំពឹងថា ក្រោម​ការដឹកនាំ​របស់​លោក ស សុខា អាច​ឆ្លើយតបបាន​ទៅ​នឹង​ក្តីរំពឹង​ខាងលើនេះ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ក្រើនរំលឹក​មន្ត្រី​ក្រសួង​មហាផ្ទៃ​ថា គោលនយោបាយ​ភូមិ ឃុំ​/​សង្កាត់ មាន​សុវត្ថិភាព​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ត្រូវ​ប្រឹងប្រែង​សម្រួច​មុខព្រួញ ហើយ​ត្រូវ​ប្រឹងប្រែង​អនុវត្តន៍​ឱ្យ​កាន់តែ​ប្រសិទ្ធភាព​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា តាមរយៈ​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​១៩ បាន​ស្តែង​ឱ្យ​ឃើញ​ច្បាស់​ពី​ការធ្វើ​ប្រតិភូកម្ម​អំណាច​ទៅ​មូលដ្ឋាន​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ត្រូវតែ​បន្ត​យកចិត្តទុកដាក់ និង​ជំរុញ​ការអនុវត្តន៍​បន្តទៀត​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ថ្នាល​ឌីជីថល មិនមែន​រុញ​ការងារ​មក​ថ្នាក់ជាតិ​វិញ​នោះ​ទេ គឺ​ការងារ​ទាំងឡាយ​នៅតែ​បន្ត​អនុវត្តន៍​តាម​មូលដ្ឋាន​ដដែល​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ទម្លាយ​ថា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ឈាង រ៉ា បាន​ឆ្មក់​ទៅ​លបមើល​ការផ្តល់​សេវា​សុខាភិបាល​នៅ​មណ្ឌល​សុខភាព​មួយ​នៅ​ស្រុក​ចុង​កាល់ ខេត្ត​ឧត្តរមានជ័យ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា លុយ​តិច​ដាក់​ចំ​គោលដៅ​ទទួលបាន​ផលប្រយោជន៍ តែ​បើ​លុយ​ច្រើន ដាក់​មិន​ចំ​គោលដៅ គឺ​មិន​អាច​ទទួលបាន​បាន​ប្រយោជន៍​ច្រើន​ទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការប្រើប្រាស់​មន្ត្រី ត្រូវតែ​ដាក់​ឱ្យ​ចំ​គោលដៅ នឹង​ទទួលបាន​ប្រសិទ្ធភាព​ការងារ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កុំ​ចង់បាន​សួន​ស្អាត​នៅ​ខេត្ត ខណៈ​តាម​ស្រុក និង​ឃុំ អត់​មាន​ផ្លូវ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ គឺជា​ការផ្តល់​អំណាច​ឱ្យ​មន្ត្រី​ថ្នាក់ក្រោម​ជាតិ មាន​សិទ្ធិ​សម្រេច​លើ​ការងារ​ទាំងឡាយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​ដែល​បែងចែក​មិនទាន់​ច្បាស់ ពី​ការ​បែងចែក​ភារកិច្ច​ពិនិត្យ​បែងចែក​ឱ្យ​បាន់​ច្បាស់លាស់​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង​ស្ថាប័ន ចូលរួម​ពង្រឹងសមត្ថភាព​ថ្នាក់ក្រោម​ជាតិ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ជាតិ​ពង្រឹង​ភាព​ស្អាតស្អំ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.