ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

រដ្ឋបាល​ខេត្ត​កែប​ប្រារព្ធ​ពិធី​បុណ្យខួប​លើក​ទី​១៩ នៃ​ការយាង​ឡើង​គ្រង​ព្រះ​បរម​រាជ្យសម្បត្តិ​របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

រដ្ឋបាល​ខេត្ត​កែប​ប្រារព្ធ​ពិធី​បុណ្យខួប​លើក​ទី​១៩ នៃ​ការយាង​ឡើង​គ្រង​ព្រះ​បរម​រាជ្យសម្បត្តិ​របស់ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កែប​: ពិធី​អបអរសាទរ បុណ្យ​ខួប​លើក​ទី​១៩ នៃ​ការឡើង​គ្រង​ព្រះ​បរ​ម​រាជ្យសម្បត្តិ​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​ប្រារព្ធ​ឡើង នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ក្នុង​ទឹកដី​ខេត្ត​កែប​។​

​ពិធី​នេះ​បាន​ប្រារព្វ​ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណ​អភិបាលខេត្ត​កែប ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម តំណាង​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោក​ឧត្ដមសេនីយ៍ វរ​សេនីយ៍ កងកម្លាំង​ទាំង​បី ក្រុមប្រឹក្សា គណៈ​អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន​មន្ទីរ និង​មន្ត្រីរាជការ​អង្គភាព​ជុំវិញ​ខេត្ត​។

​ពិធី​ប្រព្រឹត្តឡើង​ដោយ​បាន​និមន្ត​ព្រះ​មន្ត្រី​សង្ឃ ដើម្បី​សូត្រមន្ត​ជ​យន្តោ ប្រោះព្រំ សិរី​មង្គល សិរី​សួស្តី​ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្នុងនោះដែរ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កែប បាន​អាន​សារលិខិត​ថ្វាយព្រះពរ ដែលមាន​ខ្លឹមសារ​ថា​៖​សូម​ក្រាបបង្គំ​ទូលថ្វាយ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​!

​នា​ទិវា​ដ៏​មហា​នក្ខត្តឫក្ស​វិសេសវិសាល​នេះ ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កែប ទូលព្រះបង្គំ យើងខ្ញុំ​ទាំងអស់គ្នា សូម​ក្រាបបង្គំ អភិវន្ទ​សម្តែង​ថ្វាយ​នូវ​មនោសញ្ចេតនា​រំភើប​រីករាយ​យ៉ាង​ក្រៃលែង អបអរសាទរ​ប្រកប​ដោយ​កតញ្ញូ​កតវេទិតា​ធម៌​យ៉ាង​ជ្រាលជ្រៅ បំផុត ក្នុងឱកាស​គម្រប់​ខួប​លើក​ទី​១៩ នៃ​ការយាង​គ្រង​ព្រះ​បរម​សិរី​រាជសម្បត្តិ​របស់ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៣ ។​

​ទូលព្រះបង្គំ យើងខ្ញុំ​ទាំងអស់គ្នា សូម​ព្រះ​បរម​រាជានុញ្ញាត​អភិវន្ទ​លំឱនកាយវាចា​ចិត្ត ក្រាបបង្គំ​សម្តែង​នូវ​អំណរ​សាទរ ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃ​លែង​ថ្វាយ​ចំពោះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ដែល​ព្រះអង្គ​នៅ​ក្នុង​ព្រះ​ឋានៈ នេះ បាន​ដឹកនាំ​ប្រជានុរាស្ត្រ​ក្នុង​ព្រះរាជកិច្ច​កសាង​ជាតិ មាតុភូមិ​យ៉ាងសកម្ម​ជាទីបំផុត និង​បាន​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ សម្រាប់​កូនចៅ និង​ប្រជានុរាស្ត្រ​របស់​ព្រះអង្គ ដោយ​បាន​បំពេញ​នូវ​ព្រះរាជ​បេសកកម្ម និង​ព្រះរាជ​សកម្មភាព​ជាច្រើន រួមចំណែក យ៉ាង​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការដោះស្រាយ​ទុក្ខលំបាក​របស់​ប្រជារាស្ត្រ កាត់បន្ថយ​ភាពក្រីក្រ និង​អភិវឌ្ឍន៍​មាតុភូមិ កម្ពុជា​ជា​ទី​ស្នេហា ឲ្យមាន​សន្ទុះ​រីកចម្រើន​ជឿនលឿន​ថ្កុំថ្កើន​រុងរឿង​យ៉ាង​ឆាប់រហ័​ស​ដូច​សព្វថ្ងៃនេះ ។​

​ស្ថិតក្នុង​ឱកាស​ដ៏​មហា​ជ័យ​មង្គលា​ភិរម្យ​ថ្លៃថ្លា​នេះ ទូលព្រះបង្គំ យើងខ្ញុំ​ទាំងអស់គ្នា សូម​ក្រាបបង្គំ​សម្តែង​ថ្វាយ​នូវ​ព្រះ សព្ទសាធុការ​ពរជ័យ និង​សូម​លើក​ហត្ថ​ប្រណម្យ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែ​ក្សា​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឫទ្ធិ​បារមី​ទេវតា​ថែ​ក្សា​ព្រះមហា​ស្វេតច្ឆត្រ បុណ្យ​បារមី​នៃ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យានី​ខ្មែរគ្រប់​ព្រះអង្គ សូម​ជួយ​បីបាច់​ថែរក្សា អភិបាល​ប្រោះព្រំ​ព្រះ​សព្ទសាធុការ​ពរជ័យ គ្រប់ប្រការ ថ្វាយ​ចំពោះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង សូម​ព្រះអង្គ​សម​ប្រកប​ដោយ​ព្រះ​ពុទ្ធពរ​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ច​និរន្តរ៍​កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

​សូម ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទ្រង់​ព្រះ​មេត្តា​ទទួល​នូវ​ភក្តីភាព​ដ៏​ស្មោះ ស្ម័គ្រ និង​អភិវន្ទនាការ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​ទូលព្រះបង្គំ យើងខ្ញុំ​ទាំងអស់គ្នា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.