ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ គឺ​ដើម្បី​បក្ខពួក​ខ្មែរ​ទាំង​១៧​លាន​នាក់

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖ គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ គឺ​ដើម្បី​បក្ខពួក​ខ្មែរ​ទាំង​១៧​លាន​នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កណ្ដាល​)៖ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ គឺ​ដើម្បី​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​១៧​លាន​នាក់​ទូទាំង​ប្រទេស មិនមែន​ដើម្បី​អ្នកណា​ម្នាក់​នោះ​ឡើយ​។​

​ការ​ថ្លែង​បែប​នេះ​របស់​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី ធ្វើឡើង​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិត​ជាង​១​ម៉ឺន​៨​ពាន់​នាក់ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នា​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៣​។​

​សម្ដេច​ធិបតី​បានឱ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដាក់ចេញ​គោល​នយោបាយ​នៅ​ពេល​ឃោសនាបោះឆ្នោត ហើយ​នៅពេល​ឈ្នះឆ្នោត គណបក្ស​ប្រជាជន​បាន​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល ហើយ​ក៏​ត្រូវ​អនុវត្ត​តាម​គោលនយោបាយ យក​ធ្វើជា​ប្រទីប​ផ្លូវ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ធ្វើយ៉ាងណា​ឱ្យ​ប្រជា​ពលរដ្ឋ​កាន់តែ​មាន​ជីវភាព​ល្អ​ប្រសើរ ព្រោះ​គ្មាន​អ្វី​សំខាន់​ជាង​ការធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​សុខ​សប្បាយ ជីវភាព​កាន់តែ​រីកចម្រើន និង​មាន​សន្តិភាព​ត​ទៅ​មុខ​នោះឡើយ​។​

​សម្ដេច​ធិបតី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ថ្ងៃមុន គេ​វាយប្រហារ​ខ្ញុំ​ថា ដាក់ចេញ​គោលនយោបាយ​គឺ​សម្រាប់​តែ​បក្ខពួក​ឯង អ្នកមានអំណាច​, ខ្ញុំ​ថា និយមន័យ​សម្រាប់​បក្ខ​ពួក​ខ្ញុំ បក្ខពួក​របស់​គណបក្ស​ប្រជាជន គឺ​ប្រជាជន​១៧​លាន​នាក់ ហើយ​អ្នក​ណា​អ្នកមាន​អំណាច​គឺ​ប្រជាជន​នេះឯង អ៉ីចឹង​គោលនយោបាយ​របស់​យើង គឺ​គ្របដណ្ដប់​លើ​ប្រជាជន​យើង​ទាំង​១៧​លាន​នាក់​»​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បន្តថា អ្វី​ដែល​រាជរដ្ឋាភិបាល​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​នេះ គឺ​ការថែរក្សា​សុខសន្តិភាព ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ការកសាង​ហេ​រចនា​សម្ពន្ធ ផ្លូវ ទឹក អគ្គិសនី ការថែរក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ គិតគូរ​ពី​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ អភិវឌ្ឍន៍​ធនធានមនុស្ស ការបណ្ដុះបណ្ដាល​ជំនាញ​ដល់​ប្រជាពលរដ្ឋ ការទាក់ទាញ​វិនិយោគ​និង​ទេសចរ ដើម្បី​បង្កើត​ឱកាស​ការងារ​និង​មុខរបរ​សម្រាប់​ប្រជាពលរដ្ឋ​។​

​សម្ដេច​ធិបតី​បាន​រំឭក​ជា​ថ្មី​ទៀត​ចំពោះ​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​និង​វិជ្ជាជីវៈ​ជូន​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​សរុប​១​លាន​៥​សែន​នាក់ ដើម្បី​ជួយ​ឱ្យ​ពួកគាត់​មាន​ជំនាញ​ច្បាស់លាស់ មាន​ការងារ មានមុខ​របរ អាច​រក​ប្រាក់​ចំណូល​ស​ម​រម្យ​ក្នុងការ​ទ្រទ្រង់​ជីវភាព​គ្រួសារ​។ ការបណ្ដុះបណ្ដាល​ជំនាញ​ដល់​យុវជន​ទាំង​១​លាន​៥​សែន​នាក់​នេះ គឺ​សុទ្ធតែ​ជា​កូនចៅ​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​នេះ​ឯង​។​

​ទាំងនេះហើយ​ដែល​ជា​និយមន័យ​បក្ខពួក​របស់​រាជរដ្ឋាភិបាល របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏ដូចជា​បក្ខ​របស់​ស​ម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី គឺ​មិន​មាន​អ្នក​ណា​ក្រៅពី​ប្រជាពលរដ្ឋ​ទាំង​១៧​លាន​នាក់​នោះឡើយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.