ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៤​រោច ខែ​អស្សុជ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ប្រមាណ ១៨,១៩០​នាក់ មកពី​បណ្តា​រោងចក្រ សហគ្រាស​ចំនួន​២៩ ក្នុង​ខេត្ត​កណ្តាល​។ ជំនួប​សំណេះសំណាល​នេះ ធ្វើឡើង​នៅក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។​

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​រីករាយ​បាន​វិល​មក​ជួប​កម្មករ និយោជិត​នៅ​ខេត្ត​កណ្តាល​ជា​ថ្មី​ម្តងទៀត​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​នាំយក​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​នឹករលឹក​របស់​សម្តេច​តេជោ ហ៊ុន សែន ជូន​ដល់​កម្មករ និយោជិត ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នា​ព្រឹក​នេះ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការចុះ​ជួប​កម្មករ និយោជិត ជា​ការផ្សារភ្ជាប់​ទំនាក់​ទំនង មនោសញ្ចេតនា និង​ឈ្វេងយល់​ពី​បញ្ហា​របស់​កម្មករ និយោជិត ព្រមទាំង​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល គឺជា​កិច្ចការ​មួយ​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ គឺ​ឈរ​លើ​ភាពជាក់ស្តែង​និយម មិនមែន​ឆក់កណ្តៀត ឬ​ធ្វើ​តាមតែ​ចិត្ត​នឹកឃើញ​នោះទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការបោះឆ្នោត​ជ្រើសរើស​បក្ស​ប្រជាជន​កម្ពុជា គឺ​ជា​ការសម្រេចចិត្ត​ត្រឹមត្រូវ​ហើយ កុំ​បារម្ភ​រាជរដ្ឋាភិបាល​នឹង​ប្រឹងប្រែង​ដើម្បី​ជាតិ និង​ប្រជាជន​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា តម្រូវការ​របស់​ប្រជាពលរដ្ឋ​មិន​អាច​បញ្ចប់​ត្រឹម​៤​ឆ្នាំ​នោះ​ទេ ហើយ​ការដោះស្រាយ​បញ្ហា​ជា​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក៏​មិន​អាច​បញ្ចប់​ត្រឹមតែ​៤​ឆ្នាំ​នោះ​ដែរ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​ដាក់​ចេញ គឺ​ដើម្បី​បក្ខពួក​ខ្មែរ​ទាំង​១៧​លាន​នាក់ មិនមែន​ដើម្បី​បុគ្គល​ណា​ម្នាក់​នោះ​ឡើយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា សម្តេច​នឹង​ប្រកាស​លទ្ធផល​សំណើ​របស់​សមាគម​អចលនទ្រព្យ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទម្លាយ​ថា អ្នក​ទទួល​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ២៨​ម៉ឺន​រៀល​ក្នុង​មួយ​ខែ សម្រាប់​អ្នក​មាន​បណ្ណ​ក្រីក្រ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​មាន​ចំនួន ១០​វិស័យ ស្មើនឹង ៣៨​ជំនាញ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រតិកម្ម​នឹង​ម្សៀ​ចាស់វ​ស្សារឿង​ការសរសេរ​និក្ខេបបទ​បញ្ចប់​ការសិក្សា​ថ្នាក់​បណ្ឌិត​។ សម្តេច​បាន​ហៅ​ម្សៀ​ចាស់​វស្សានោះ ព្រោះតែ​សិក្សា​មិន​ចប់​ថ្នាក់​បណ្ឌិត ទើប​មិន​យល់​ពី​ការសរសេរ​បញ្ចប់​និក្ខេបបទ​ថ្នាក់បណ្ឌិត​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា និក្ខេបបទ​របស់​សម្តេច បាន​សរសេរ​ពី​ឧស្សាហកម្ម​ខ្នាតតូច និង​មធ្យម​, សកម្មភាព​ដែល​ត្រូវ​អនុវត្តន៍​របស់​សហ​គ្រាស​ខ្នាតតូច និង​មធ្យម និង​សារៈសំខាន់​សម្រាប់​សេដ្ឋកិច្ច​ជាតិ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គោលនយោបាយ​នៃ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ គឺ​ចប់ ចេះ និង​មាន​ការងារ​ធ្វើ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្នើ​ថៅកែ​រោងចក្រ សហគ្រាស បង្កលក្ខណៈ​ឱ្យ​កម្មករ និយោជិត​បាន​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​កូនជាង​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​រួមគ្នា​អនុវត្តន៍​នយោបាយ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​បាន​ជា​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្ពុជា​មិន​ខ្ចី​គេ​រហូតដល់​វ័ណ្ឌក​នោះឡើយ ហើយ​ខ្ចី​មក​ដើម្បី​បម្រើ​ដល់​សេដ្ឋកិច្ច មិនមែន​ខ្ចី​មក​ទិញ​រថយន្ត ទិញ​យន្តហោះ​ជិះ​ទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ក្រោយ​មាន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ អ្នកខ្លះ​អស់​លេស​ដើម្បី​ដេក​នៅ​ព្រះសីហនុ ឬ​នៅ​ភ្នំពេញ ពេល​មាន​ប្រជុំ​ការងារ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី នឹង​ប្រឹងប្រែង​សាងសង់​សមិទ្ធផល​ថ្មីៗ​ជូន​ប្រជាពលរដ្ឋ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្រប់​វិនាទី​ទាំងអស់ រាជរដ្ឋាភិបាល​តែង​គិតគូរ​ពី​ផលប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ពេល​បច្ចុប្បន្ន និង​ពេលអនាគត​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.