ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ទោះយ៉ាងណា ក៏ ស្ត្រី​ម្នាក់​បាន​ស្លាប់ ពេទ្យឆ្មប​មធ្យម​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ខណៈ​ធ្វើការ រំលូត​កូន បណ្តាលឲ្យ​ស្ត្រី​រងគ្រោះ ដែល​មានគភ៌ រងរបួស​និង​រហូត​បាត់បង់​ជីវិត​

ទោះយ៉ាងណា ក៏ ស្ត្រី​ម្នាក់​បាន​ស្លាប់ ពេទ្យឆ្មប​មធ្យម​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន ខណៈ​ធ្វើការ រំលូត​កូន បណ្តាលឲ្យ​ស្ត្រី​រងគ្រោះ ដែល​មានគភ៌ រងរបួស​និង​រហូត​បាត់បង់​ជីវិត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បាត់ដំបង : ស្រុក​សំពៅ​លូន​
​គ្រូពេទ្យ​ឆ្ម​បម្នាក់ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន​ធ្វើការ​ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​ក្រុមគ្រួសារ​ស្ត្រី​រងគ្រោះ ដោយសារ​តែ​ពេទ្យឆ្មប​រូបនេះ បានធ្វើការ​រំលូតកូន​អោយ​ស្ត្រី​ម្នាក់​បណ្តាល​អោយ​នាង​ស្លាប់​។​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ៣ និង ១០ នាទី រសៀល មាន​ករណី​ការ រំលូត​កូន បណ្តាលឲ្យ​ស្ត្រី​ដែល​មានគភ៌ រង​របួស​និង​រហូត​មាន​គ្រោះថ្នាក់​ដល់​ស្លាប់ កើតឡើង ចំនួន ០១ ករណី នៅ​ចំណុច​ក្រុមទី​០៧ ភូមិ​តា​ស្តា ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ។​

​ជនរងគ្រោះ​ឈ្មោះ ស៊ូ ម៉ាឡៃ ភេទ​ស្រី អាយុ ៣៦ ឆ្នាំ មាន​ទីលំនៅ​ស្នាក់​បណ្តោះអាសន្ន ភូមិ​អូរ​ប្រើ​ស សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទ​ស្រី អាយុ ៥២ ឆ្នាំ មាន​ទីលំនៅ ភូមិ​តា​ស្តា ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង មុខរបរ​ពេទ្យឆ្មប​មធ្យម បានធ្វើ​សកម្មភាព រំលូតកូន​ជនរងគ្រោះ​ក្នុង​ផ្ទៃ​ដែល​មាន​អាយុ ៥ សប្តាហ៍ (​ដោយ​ការប្រើ​ទុយោ​បូ​បយក​កូន​ចេញ​) រហូត​ជនរងគ្រោះ មាន​សភាព ជម្ងឺ​ឈឺ​ធ្ងន់ បញ្ចូនទៅ​ព្យាបាល​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣ និង​បញ្ជូន​ព្យាបាល​ជម្ងឺ​បន្ត​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង ដោយ​ជនរងគ្រោះ​មាន​សភាព​យ៉ាប់យ៉ឺន​ខ្លាំង​រហូត​ដល់​ថ្ងៃ​ទី ២៩ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង ១៣ និង ៥០ នាទី ជនរងគ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង តែម្តង ។​

​បន្ទាប់ពី​ទទួល​បណ្ដឹង​ពី​សាច់ញាតិ​ដែល​ត្រូវ​ជា​បង​បង្កើត​ជនរងគ្រោះ​រួច​មក នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៣ វេលា​ម៉ោង ១០​និង ៣២​នាទី កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​តា​ស្តា បាន​ចុះ​ទៅ​ដល់​ទីតាំង​កន្លែង​កើតហេតុ និង​បាន​នាំខ្លួន​ជនសង្ស័យ​ឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទ​ស្រី អាយុ ៥២ ឆ្នាំ មុខរបរ​ពេទ្យឆ្មប​មធ្យម បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដោយ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នេះ លោក ទឹម វិឆ័យ អធិការនគរបាល​ស្រុក​សំពៅ​លូន​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មានថា ពេល​នេះ​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តហើយ ដើម្បី​អនុវត្ត​បន្ត​តាម​ផ្លវច្បាប់ .៕

ដោយ ទាវ ណារិន

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.