ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

អភិបាលខេត្ត​កែប និង​មន្ត្រី នាំយក​កូន​កោង​កាង​ជាង​៦​ពាន់​ដើម ទៅ​ដាំ​នៅតាម​បណ្តោយ​មាត់សមុទ្រ ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ភូមិ​ថ្មី

អភិបាលខេត្ត​កែប និង​មន្ត្រី នាំយក​កូន​កោង​កាង​ជាង​៦​ពាន់​ដើម ទៅ​ដាំ​នៅតាម​បណ្តោយ​មាត់សមុទ្រ ក្នុង​សហគមន៍​អេកូ​ទេសចរណ៍​ភូមិ​ថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កែប​)៖ អភិបាលខេត្ត​កែប លោក សោម ពិសិដ្ឋ នា​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៣ បាន​ដឹកនាំ​មន្ត្រី កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ និង​អ្នកពាក់ព័ន្ធ​ក្រោម​ឱវាទ បាន​នាំយក​កូន​កោង​កាង​ជាង ៦​ពាន់​ដើម ទៅ​ដាំ​នៅតាម​បណ្តោយ​មាត់សមុទ្រ នៃ​សហគមន៍​អេកូ​ទេសចរណ៍​ភូមិ​ថ្មី ស្ថិត​នៅ​ក្រុងកែប ខេត្ត​កែប​។​

​លោក អ៉ិន សៅ ប្រធាន​មន្ទីរ​បរិស្ថាន បានបញ្ជាក់​ថា មន្ទីរ​បាន​រៀបចំ​ពិធី​ដាំ​កូន​កោង​កាង​នេះ​បាន​ចំនួន ៣​លើក​មក​ហើយ ក្នុង​ឆ្នាំ​២០២២ ដែល​មាន​កូន​កោង​កាង បាន​ដាំ​រួច សរុប​ចំនួន​១២,០០០​ដើម នៅ​សហគមន៍ នេសាទ​ភូមិ​ថ្មី​។​

​ដោយឡែក​ក្នុង​ឆ្នាំ​២០២៣​នេះ មន្ទីរ​បរិស្ថាន បាន​ផ្ដល់​កូន​ឈើប្រណិត ដល់​សាលារៀន វត្ត​អា​រ៉ា​ម មន្ទីរ​អង្គភាព​ចំណុះ​រដ្ឋបាលខេត្ត និង​សហគមន៍ ចំនួន​១,៥០០​ដើម និង​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​កែប ក្រុមហ៊ុន​ដៃគូ​បាន​ដាំ​កូន​ឈើប្រណិត និង​ឈើ​ហូប​ផ្លែ ចំនួន ៥៥០​ដើម នៅ​ទីលាន​ទុកដាក់​សំរាម និង​កំពុង​បន្ត​រៀបចំ​ថ្នាល​បណ្តុះ​កូនឈើ​បន្ថែមទៀត​។​

​នា​ឱកាស​នោះ​លោក សោម ពិសិដ្ឋ បានឲ្យដឹងថា ដើម្បី​អបអរសាទរ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ឆ្នាំ​២០២៣ អង្គពិធី​យើង​ទាំងមូល​បាន​ដាំ​កូន​កោង​កាង ចំនួន ៦,០០០​ដើម បន្ថែម​ទៀត​នៅ​សហគមន៍​នេសាទ​ភូមិ​ថ្មី​។​
​លោក​អភិបាលខេត្ត បានលើកឡើង​បញ្ជាក់ទៀតថា ព្រៃកោងកាង​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការរក្សា​តុល្យភាព​ប្រព័ន្ធ​អេកូឡូស៊ី​តំបន់ឆ្នេរ ដោយ​ស្រូប​យក​នូវ​ឧស្ម័ន​កាបូ​និច និង​ជាតិពុល​ផ្សេងៗ ជួយ​ការពារ​ខ្យល់ព្យុះ ការពារ​ភាព​សឹក​រិច​រិល ទប់ស្កាត់​ការហូរ​ច្រោះ​បាក់​ដី​ច្រាំង​សមុទ្រ និង​ផ្តល់​ជម្រក​យ៉ាងរឹងមាំ​ដល់​ពពួក​មច្ឆា​សមុទ្រ​បន្ត​ពូជ​។
​ការបាត់បង់​នូវ​ធនធាន​ទាំងនេះ នឹង​នាំមក​នូវ​ការបាត់បង់​ទី​ជម្រក​សត្វ​ពង ប្រភព​អាហារ​សមុទ្រ ដែល​ធ្វើឱ្យ​ថយ​ចុះ​ទិន្នផល​នេសាទ និង​រុក្ខជាតិ​សមុទ្រ និង​ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សុខុមាលភាព​របស់​មនុស្ស និង​សេដ្ឋកិច្ច​ជាតិ​។​

​ទន្ទឹមនេះ លោក​អភិបាលខេត្ត ក៏​បាន​ជំរុញ​ឲ្យ​មន្ទីរ​បរិស្ថាន បន្ត​កៀរគរ​រក​ដៃគូរ​គាំទ្រ ដើម្បី​អនុវត្ត​សកម្មភាព​ដាំ​កូន​កោង​កាង​នេះ​បន្ត​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.