ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ប្រកាស​តែងតាំង លោកស្រី អាំង សុជាតា ខូយ​រីដា ជា​អនុប្រធាន​កិត្តិយស​សាខា និង​ជា​ប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់

ប្រកាស​តែងតាំង លោកស្រី អាំង សុជាតា ខូយ​រីដា ជា​អនុប្រធាន​កិត្តិយស​សាខា និង​ជា​ប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ព្រះ​ប្រធានកិត្តិយស និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ឆ្លើយ​យ​តប​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ បាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង លោកស្រី អាំង សុជាតា ខូយ​រីដា ជា​អនុប្រធាន​កិត្តិយស​សាខា និង​ជា​ប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់ អាណត្តិ​ទី​៥​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​សាលាខេត្ត​ពោធិ៍សាត់ ក្រោម​អធិបតីភាព លោកស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខាធិការរង​ទី​១ កាកបាទក្រហមកម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​, និង​ចូលរួម​ពី​លោក ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់ និង​លោក ម៉ក់ រ៉ា អនុប្រធាន​កិត្តិយស សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់​។​

​លោកស្រី ម៉ែន នារី​សោ​ភ័គ បាន​ថ្លែង​នូវ​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​មក​ចូលរួម​ក្នុង​ការប្រកាស​តែងតាំង លោកស្រី អាំង សុជាតា ខូយ​រីដា ជា​អនុប្រធាន​កិត្តិយស​សាខា​កាកបាទ​ក្រហម​កម្ពុជ​ខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​សាខា ខេត្ត​ពោធិ៍សាត់ អាណត្តិ​ទី​៥​។​

​ក្នុងឱកាស​លោកស្រី​បាន​ពាំនាំ​នូវ​ការកោតសរសើរ និង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ចំពោះ អភិបាល​/​អភិបាលរង និង គណៈបញ្ជាការ​ខេត្ត​ពោធិ៍សាត់ ព្រមទាំង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​រួមគ្នា​កម្លាំង​គ្នា ជា​ធនធាន​សរុប មធ្យោបាយ​សរុប គ្រប់គ្រង​បាន​គ្រោះមហន្តរាយ​ទឹកជំនន់ និង​ដោះស្រាយ​បាន ការឆ្លើយតប និង​ការស្តារ​ឡើង​វិញ ជា​ពិសេស​ខាង​ផ្នែក​ជីវភាព​ប្រជាពលរដ្ឋ​រងគ្រោះ​, បាន​ទាន់ពេលវេលា មាន​ប្រសិទ្ធភាព ប្រកប​ដោយ​បរិយាប័​ន្ន និង​បញ្ចៀស​បាន​ការបាត់បង់​អាយុជីវិត​, ការខូចខាត​ទ្រព្យសម្បត្តិ ស្រប​តាម​ឆន្ទៈ​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​តាម​ទិស​ស្លោក​របស់​កាកបាទក្រហម​កម្ពុជា មិន​ទុក​នរណាម្នាក់​ចោល​»​។​

​​លោកស្រី​បន្ដ​ថា «​ក្នុងនាម​ជា​ជំនួយ​ជូន​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​មនុស្សធម៌ កាកបាទក្រហមកម្ពុជា ពិតជា​មាន​កាតព្វកិច្ច​ចាំបាច់​ណាស់ ក្នុងការ​រួម​កម្លាំង​ជាមួយ​ក្រសួង​/​ស្ថាប័ន ភាគី​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍ ក្នុង​ការអនុវត្ត​វិស័យ​ជា​អាទិភាព​នានា ដែល​ក្នុងនេះ មាន​ការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ ដែល​មាន​យន្តការ​គ្របដណ្តប់​ទូទាំង​ប្រទេស និង​ជា​កិច្ចការ​មួយ​ដែល​តែងតែ​រាយការណ៍​ជូនទៅ អង្គការ​យូ​.​អិន​.​អេដស៍​. និង អង្គការ យូ​.​អិន​.​អេ​ហ្វ​.​ភី​.​អេ ជា​រៀងរាល់ឆ្នាំ​»​។​

​ក្នុង​ការបំពេញ​តួនាទី​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​ក្រុម​ការងារ​បាន​រួមចំណែក​ធ្វើឱ្យ​៖
១៖ អាត្រា​ប្រេ​វ៉ាឡង់​នៃ​ការឆ្លង​មេរោគ​អេដស៍​បាន​ធ្លាក់ចុះ​ពី ១.១% នៅ​ឆ្នាំ​២០០៦ មក​នៅ ០.៨% នៅ​ឆ្នាំ​២០០៩ ។​
២៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​ទទួលពាន រង្វាន់​ពី​អង្គការ​សហ​ប្រជាតិ​។​
​ដោយឡែក សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក៍​បាន​ទទួលពាន​រង្វាន់ វេទិកា​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ឆ្លើយតប​មេរោគ​ងេ​ដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០០៩ ទទួលស្គាល់​ស្នាដៃ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​មុខការ​ចំនួន ៤​គឺ​៖
* កាត់បន្ថយ​ភាព​ស្អប់ខ្ពើម និង​ភាព​រើសអើង​ជាមួយ​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​អ្នក​ដែល​ងាយ​រងគ្រោះ​ក្នុង​ការឆ្លង​មេរោគ​អេដស៍​។​
* ពង្រីក​បន្ថែម​នូវ​ការថែរក្សា និង​ជួយ​ឧបត្ថម្ភ​ដល់​កុមារ​កំព្រា ដែល​ងាយ​រងគ្រោះ​។​
* ធ្វើឱ្យ​សេវាកម្ម​ជា​សកល បាន​ក្លាយជា​ការពិត​ជាក់ស្តែ​ងដល់​ពលរដ្ឋ​ទាំងអស់ ជាពិសេស​ការទប់ស្កាត់​ការចម្លង មេរោគ​ពី​ម្តាយ​ទៅ​កូន និង​ការថែទាំ​អ្នក​ផ្ទុកមេរោគ​អេដស៍​។​
* គំរូ​ក្នុង​ភាពជា​អ្នកដឹកនាំ ក្នុង​ការឆ្លើយតប​មេរោគ​អេដស៍ ជំងឺអេដស៍​នៅ​កម្ពុជា និង​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។​

ក្នុងឱកាស​នោះ​ដែរ​លោកស្រី អាំង សុជាតា ខូយ​រីដា ប្រធាន​ក្រុមការងារ​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់ ក៏​បាន​ថ្លែង​ប្ដេជ្ញាចិត្ត​ថា​៖

១៖ ខិតខំ​ឲ្យអស់​ពី​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ចែករំលែក​ពេលវេលា ដោយ​ឆន្ទៈ គោរព​គោលការណ៍​គ្រឹះ​ទាំង​៧​ប្រការ របស់​ចលនា​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម សំដៅ​បម្រើ​ឧត្ដម​ប្រយោជន៍​មនុស្សជាតិ រួមចំណែ​កឲ្យសម្រេច​បានតាមទស្ស​ន​វិស័យ​របស់ កាកបាទក្រហមកម្ពុជា ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

២៖ ប្ដេជ្ញា​អនុវត្ត​តាម​អនុសាសន៍ និង​សារ​គន្លឹះ​របស់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ តែ​ម្នាក់​គត់​នៅ​កម្ពុជា​។​

៣៖ ប្ដេជ្ញា​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺអេដស៍ មេរោគ​អេដស៍ និង​លើកកម្ពស់​សុខភាព​ស្ត្រី និង​កុមារ​

៤៖ ប្ដេជ្ញា​ចូលរួម​អភិវឌ្ឍ​ធនធាន​ថវិកា ធនធានមនុស្ស ដើម្បី​ឆ្លើយតប​បាន​តាម​សំណូមពរ​ការងារ របស់​សាខា អនុសាខា​ ។

ក្នុង​ដំណើរ​រួម​គ្នា​ឆ្ពោះទៅរក​អនាគត​រុងរឿង រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា បានដាក់ចុះ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ដែល​ក្នុងនោះ​បន្ត​ផ្តល់​អាទិភាព​ខ្ពស់​ទៅលើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ ដោយ​ផ្សារភ្ជាប់ ការគ្រប់គ្រង​គ្រោះមហន្តរាយ​ទៅ​នឹង​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន ធ្វើយ៉ាងណា​ធានា​ជំរុញ​លំហូរ​ធនធាន​ឱ្យបាន​កាន់តែ​រលូន​ដល់​ការគ្រប់គ្រង​គ្រោះមហន្តរាយ​បង្ក​ដោយ​ធម្មជាតិ និង​មនុស្ស​បង្កឡើង នៅតាម​សហគមន៍​ឱ្យមាន ភាព​ធន់​មាំ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.