ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​តុលា ឆ្នាំ​២០២៣ និង​ផ្សព្វផ្សាយ​ផែនការ​ការពារ​ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ

​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​តុលា ឆ្នាំ​២០២៣ និង​ផ្សព្វផ្សាយ​ផែនការ​ការពារ​ដល់​កម្លាំង​នគរបាល​ក្រោម​ឱវាទ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៣​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រចាំ​ខែ​តុលា និង​ផ្សព្វផ្សាយ​ផែនការ​ការពារ​ចំនួន​៣​កម្ម​ជូន​ដល់​លោក លោកស្រី​ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង នាយការិយាល័យ លោក​អធិការ​ក្រុង​-​ស្រុក​ទាំង​៩ មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោគ​ទាំង​៤​។​

​កិច្ចប្រជុំ​នេះ​បាន​ផ្តោត​សំខាន់​លើ​របៀប​វរ​:​ធំៗ​ចំនួន​៤​រួមមាន​៖
១៖ ប្រជុំ​បូក​សរុប​សភាព​ការណ៍ និង​លទ្ធផល កិច្ចប្រតិបត្តិការ​ប្រចាំ​ខែ​តុលា ឆ្នាំ​២០២៣ (​គិតពី​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៣) និង​ទិសដៅ​អនុវត្ត​ការងារ​សម្រាប់​ខែ​បន្ទាប់​
២៖ ផែនការ ការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូន​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ អញ្ជើញ​ត្រួតពិនិត្យ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត (​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២៣)
៣៖ ផែនការ​ការពារ​សន្តិ​សុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០២២-២០២៣ នា​ថ្ងៃ​ទី​០៦-០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣
៤៖ ផែនការ​ការពារ​សន្តិ​សុខ សុវត្ថិភាព ក្នុងឱកាស​អបអរសាទ​រ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០២៣​។​

​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​កោតសរសើរ​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​របស់លោក លោកស្រី​គ្រប់​ផ្នែក​ពាក់ព័ន្ធ​រហូត​ទទួលបាន​លទ្ធផល​ល្អ​គួរ​ជាទី​មោទនៈ​។​

​លោក​ក៏​បាន​ជំរុញ​ដល់​កម្លាំង​នគរបាល​ជំនាញ​ត្រូវ​បន្ត​ផ្តល់​សេវា​សៀវភៅ​ស្នាក់នៅ និង​អត្តសញ្ញាណប័ណ្ណ​ជូន​ពលរដ្ឋ​ឲ្យបាន​ទាន់​ពេលវេលា​។ ត្រូវ​ពង្រឹង​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ពិសេស​បទល្មើស​ព្រហ្មទណ្ឌ និង​ក្មេង​ទំនើ​ង​។ ត្រូវ​បន្ត​អនុវត្ត​ការងារ តួនាទី ភារកិច្ច​ឱ្យបាន​ល្អ និង​ស្លៀកពាក់​ឯកសណ្ឋាន​ឱ្យបាន​ត្រឹមត្រូវ ត្រូវ​គោរព​ច្បាប់ គោរព​វិន័យ គោរព​បទបញ្ជា​របស់​មេ​កើយ​។​

​ទន្ទឹម​គ្នា​នោះ លោកស្នងការ ក៏​បាន​ផ្សព្វផ្សាយ និង​ដាក់​ចេញ​នូវ​ផែនការ ការពារ ដល់​កម្លាំង​នគរបាល​ទាំងអស់​ត្រូវ យកចិត្តទុកដាក់ ការពារ​សន្តិសុខ សុវត្ថិភាព ច្បាម​ក្តាប់​សភាពការណ៍​ទូទៅ ទ្រោល​សភាពការណ៍​ផ្សេងៗ ត្រូវ​ត្រៀមកម្លាំង​អន្តរាគមន៍ និង​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​។ សំដៅ​ធានាបាន​ទាំងស្រុង​នូវ​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណ​: ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ បណ្តា​ឥស្សរៈជន​សំខាន់ៗ ដែល​បាន​អញ្ជើញ​ចុះ​បេសកកម្ម និង​ចូលរួម​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.