ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ អាណត្តិ​ទី​៣ ឆ្នាំ​២០២៣ នៅ​ស្រុក​រវៀង បាន​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​តាម​តម្រូវការ​មួយ​ចំនួន

​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ អាណត្តិ​ទី​៣ ឆ្នាំ​២០២៣ នៅ​ស្រុក​រវៀង បាន​ដោះស្រាយ​បញ្ហា​ប្រឈម និង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​តាម​តម្រូវការ​មួយ​ចំនួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នា​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៣ រដ្ឋបាល​ខេត្ត​ព្រះវិហារ បានរៀបចំ​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣ ឆ្នាំ​២០២៣ នៅ​ស្រុក​រវៀង ក្រោម​វត្តមាន ខូ​យ ឃុន​ហ៊ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្ដីទី និង​ឯកឧត្តម យឹម បញ្ញា អភិបាលរង​ខេត្ត​ព្រះវិហារ ដោយ​មាន​ការចូលរួម​ពី​លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត អាជ្ញាធរ​ស្រុក​រវៀង និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។​

​ឯកឧត្តម ខូ​យ ឃុន​ហ៊ បាន​ថ្លែង​ជម្រាប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ថា​៖​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ​នាពេលនេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ផ្ដល់ឱកាស​ជូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ បាន​បព្ចោញ​មតិ​របស់​ខ្លួន ដែល​ពាក់ព័ន្ធ​នឹង​ក្ដីកង្វល់ សំណូមពរ និង​តម្រូវការ​ជាក់ស្ដែង​ក្នុង​មូលដ្ឋាន ដើម្បី​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដោះស្រាយ និង​ឆ្លើយតប​រាល់​តម្រូវការ សំណូមពរ ដែល​បាន​លើកឡើង​ចំ​គោលដៅ​ទាន់ពេលវេលា ដើម្បី​កែលម្អ​សហគមន៍ របស់​ពួកគាត់​ឱ្យ​កាន់តែ​ល្អប្រសើរ ជា​ពិសេស​ពង្រឹង​ការចូល​រូ​ម​របស់​ប្រជាពលរដ្ឋ លើ​ការអភិវឌ្ឍន៍​នៅតាម​មូលដ្ឋាន​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​គោលការណ៍​នៃ​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។​

​ឯកឧត្តម​ប្រធាន​ប្រឹក្សា​ខេត្តព្រះវិហារ​ស្តីទី បាន​ថ្លែង​លើកឡើង​ទៀត​ថា​៖​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នា​ថ្ងៃនេះ គឺ​ពិភាក្សា​ទៅលើ​ប្រធានបទ​មួយចំនួន​ដូចជា​៖​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ការគ្រប់គ្រង​ធនធានធម្មជាតិ ការប្រើប្រាស់​ដីធ្លី ព្រៃឈើ កសិកម្ម និង​ជលផល ការងារ​អប់រំ យុវជន និង​កីឡា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សុខភាព​អនាម័យ សុខភាព​មាតា និង​ទារក កិច្ច​គាំពា​សង្គម ការ​ទប់ស្កាត់​ជំងឺឆ្លង​កាច​សាហាវ និង​បញ្ហា​ផ្សេងៗ​។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​យឹម បញ្ញា អភិបាលរង​ខេត្ត​ព្រះវិហារ ក៏​បាន​ថ្លែង​ជម្រាប​ជូន​ប្រជាពលរដ្ឋ​អំពី​របាយការណ៍​សង្ខេប ស្តី​ពី​សមិទ្ធផល​សំខាន់ៗ ដែល​រដ្ឋបាល​ខេត្ត​ព្រះវិហា​រ​សម្រេចបាន​នា​ពេល​កន្លង​មក​រួម​មាន​៖ ការងារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​វិស័យ​ជា​អាទិភាព​នានា​។​បន្ថែម​ពី​នេះ ឯកឧត្តម​អភិបាលរង​ខេត្ត ក៏​បាន​ថ្លែង​ឲ្យដឹង​ទៀត​ថា ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៣​នេះ គ្រប់​លទ្ធផល​សកម្មភាព​ទាំងអស់ មាន​ការវិវត្តន៍ និង​រីកចម្រើន​គួរឲ្យកត់សម្គាល់ ទាំង​វិស័យ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ដោយ មាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ អាជ្ញាធរ​ក្រុង​-​ស្រុក និង​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​។​

​ចូលរួម​មតិ​ក្នុង​អង្គ​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​នា​ពេល​នេះ បងប្អូន​ប្រជាពលរដ្ឋ ក៏បាន​លើកឡើង​អំពី​ប​ញ្ហ​មួយចំនួន​ដូចជា​៖​បញ្ហា​បណ្តាញអគ្គីសនី ស្ពាន ផ្លូវថ្នល់ ដែល​រង​ការខូចខាត ការប្រើប្រាស់​ដីធ្លី បញ្ហា​បំណុល មីក្រូហិរញ្ញវត្ថុ ការផ្តល់​សេវា​សុខភាព​អនាម័យ​នៅក្នុង​មូលដ្ឋាន​ជាដើម​។​

​បញ្ហា​ទាំងអស់​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បានលើកឡើង នៅក្នុង​អង្គ​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រឿ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះវិហារ​នាពេលនេះ ត្រូវ​បាន​ស្រាយ​បំភ្លឺ និង​សម្របសម្រួល​ពី​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ពី​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​លើកកម្ពស់​ការអភិវឌ្ឍ​ន៍​មូលដ្ឋាន​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង ដើម្បី​បង្កើន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ជាមួយ​ប្រជាពលរដ្ឋ​។​

​ដោយឡែក​ឯកឧត្តម ហោ ប៊ុនហួរ អភិបាល​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ក៏​បាន​ថ្លែង​ជម្រាប​បងប្អូន​ប្រជាពលរដ្ឋ ពី​ការត្រៀម​បើក​ការដ្ឋាន​ជួសជុល និង​ពង្រីក​ផ្លូវ​សង្ខាង​៥​ម៉ែត្រ និង​ការដាក់​ប្រព័ន្ធ​លូ​អ៊ុយ លូ​មូល នៅ​គីឡូម៉ែត្រ​លេខ​៦៨ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ក្នុងភូមិ​ភ្នំ​ដែក ឃុំរ​ម្ម​ណីយ៍​។​ឯកឧត្តម​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​សហការ និង​រុះរើ​សំណង់​ដែល​បាន​សាងសង់​លើ​ដី​ចំណី​ផ្លូវ​នូវ​ចំណុច​ខាងលើ​ចេញ ហើយ​ក៏​សូម​អភ័យទោស​ពី​ការប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន ស្រប​ពេល​ការបើក​ការដ្ឋាន​ចាប់ផ្តើម​ដំណើរការ​៕
​ដោយ លឹម សាវុធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.