ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ជួប​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ពោធិ៍សាត់ និង​វិទ្យាល័យ ហ៊ុន សែន ទា​ចំ​រ៉ាត់ ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​ទុតិយភូមិ

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ជួប​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ពោធិ៍សាត់ និង​វិទ្យាល័យ ហ៊ុន សែន ទា​ចំ​រ៉ាត់ ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​ទុតិយភូមិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​) ៖ នា​រសៀល​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០២៣ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ជួប​សំណេះសំណាល ជា​ប្រទីប​បំភ្លឺ​ផ្លូវ ជាមួយ​សិស្សានុសិស្ស ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ពោធិ៍សាត់ និង​វិទ្យាល័យ ហ៊ុន សែន ទា​ចំ​រ៉ាត់ ក្រុង​ពោធិ៍សាត់ ចំនួន​៦៦០​នាក់ ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០២៣​។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង នៅ​បរិវេណ​វិទ្យាល័យ​ពោធិ៍សាត់ ដោយ​បាន​ការចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងបី ព្រម​ទាំង​អាជ្ញាធរ​ក្រុង​ស្រុក ដែល​មាន​ការពាក់ព័ន្ធ​មួយចំនួនទៀត​។​

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា បាន​លើកឡើង​ថា យើង​មាន​ឱកាស​ជួបជុំគ្នា​នា​ពេល​នេះ គឺ​ដោយសារ​សម្តេច​តេជោ ហ៊ុន សែន បាន​យក​អាយុជីវិត​ទៅ​ប្តូរ រហូត​ទទួល​បាន​សន្តិភាព និង​ការអភិវឌ្ឍ​មក​ទល់​សព្វថ្ងៃ ជាក់ស្តែង​នា​ថ្ងៃនេះ គឺជា​ឱកាស​ដែល​យើង​បាន​ជួបជុំគ្នា មុន​ក្មួយៗ​ចូលរួម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។​

​ជា​ការពិត​ណាស់​ថា នៅ​ថ្ងៃ​ទី​០៦-០៧ ខែវិច្ឆិកា ឆ្នាំ​២០២៣​ឆាប់ៗ​ខាងមុខ កូន​ក្មួយ​ទាំង​អស់ នឹងចូលរួម​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុង​នាម​ថ្នាក់ដឹកនាំ​ខេត្ត ឯកឧត្តម​ក៏​សូម​ជូនពរ​ដល់​សិស្សានុសិស្ស​ទាំងអស់ ឱ្យ​ប្រឡង​ជាប់​គ្រប់ៗ​គ្នា ដើម្បី​ឈាន​ទៅ​សម្រេច​បំណងប្រាថ្នា ទៅ​ថ្ងៃ​អនាគត​។​

​ឯកឧត្តម ខូ​យ រី​ដា បាន​គូសបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចាប់ផ្តើម​ដំបូង​នូវ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​-​ដំណាក់កាល​ទី​១ ដោយ​ផ្តោត​លើ​ការពង្រឹង​គុណភាព​អប់រំ ការបណ្តុះបណ្តាល​ជំនាញ និង​លើកកម្ពស់​សុខុមាលភាព​ប្រជាជន ដែល​ទាំងនេះ​មាន​នៅក្នុង​គោលដៅ​អាទិភាព​គន្លឹះ​ចំនួន ៥ គឺ​៖ មនុស្ស​, ផ្លូវ​, ទឹក​, ភ្លើង និង​បច្ចេកវិទ្យា​។​

​ជាមួយគ្នា​នោះ ឯកឧត្តម​ក៏បាន​ចែករំលែក​នូវ​បទពិសោធន៍​ផ្ទាល់ខ្លួន ដែល​ធ្លាប់បាន​ជួប​នូវ​បញ្ហាលំបាក​នានា ក្នុង​របប​ខ្មែរក្រហម រហូត​រួច​ផុត​ពី​ការកាប់សម្លាប់ អាច​រស់រាន​មានជីវិត ទទួលបាន​សុខសន្តិភាព និង​មាន​ឱកាស​សិក្សា​រៀនសូត្រ ឈាន​ទៅ​សម្រេច​គោលបំណង ក្លាយជា​ថ្នាក់ដឹកនាំ​មក​ដល់​បច្ចុប្បន្ន​។ ឯកឧត្តម​បាន​កោតសរសើរ​ដល់​សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ដែល​បាន​យកចិត្តទុកដាក់​ចិត្ត ខិតខំ​បង្ហាត់បង្រៀន​ដល់​សិស្សានុសិស្ស មិន​ថា​មាន​បញ្ហា​ទុក្ខលំបាក​យ៉ាងណា ក៏​មិន​ថ្អូ​ញ​ថ្អែ​រ ហើយ​តស៊ូ​ពុះពារ​គ្រប់​ឧបសគ្គ​។​

​ឯកឧត្តម​បាន​ផ្តល់​ដំបូន្មាន ដល់​សិស្សានុសិស្ស​ទាំងអស់ ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​ព្យាយាម​រៀនសូត្រ សិក្សា​ស្រាវជ្រាវ​បំពេញបន្ថែម និង​បង្កើន​នូវ​ចំណេះដឹង​ភាសាបរទេស ដើម្បី​អនាគត​របស់​ខ្លួន ក្រុមគ្រួសារ និង​សង្គមជាតិ​ទាំងមូល ជាពិសេស​ចូលរួម​ដើម្បី​ធ្វើ​ការអភិវឌ្ឍ​ទឹកដី​កំណើត​របស់​យើង​ឱ្យមាន​ការរីកចម្រើន​។​
​ជា​ការលើកទឹកចិត្ត ដល់​កូន​ក្មួយ​សិស្សានុសិស្ស នៃ​វិទ្យាល័យ​ពោធិ៍សាត់ និង​វិទ្យាល័យ ហ៊ុន សែន ទា​ចំ​រ៉ាត់ ក្រុង​ពោធិ៍សាត់ ចំនួន​៦៦០​នាក់ ដោយ​ក្នុង​ម្នាក់​ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល និង​លោកគ្រូ​អ្នកគ្រូ ចំនួន​៥២​នាក់​ដែល​បាន​ចូលរួម ក្នុង​ម្នាក់​ទទួលបាន​ថវិកា​១០​ម៉ឺន​រៀល​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ ឯកឧត្តម​ក៏បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ក្រុម​កីឡាក​រទូ​កង វត្ត​នទី​មង្គល ហៅ​វត្ត​កំពង់​ក្រសាំង ដែល​ទទួលបាន​ជោគជ័យ លេខ​១ ពូ​ល​A ក្នុង​ព្រឹត្តិការណ៍​អុំទូក នៅ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ទី​២៨-២៩ ខែតុលា ឆ្នាំ​២០២៣​កន្លងទៅ ដែល​នេះ​ជា​កិត្តិយស​ក្រៃលែង និង​លើក​កេរ្តិ៍ឈ្មោះ​ខេត្តពោធិ៍សាត់​យើង ឱ្យ​កាន់តែ​ល្បី​កាន់តែខ្លាំង​ឡើង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.