ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម ==> លោក ឡុង ឆ័យណាវ ត្រូវបានតែងតាំងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់ ពាក់ព័ន្ធ​ករណី​យក​ដាវ​សា​ម៉ូ​រ៉ៃ​វាយ​កាប់​ចាក់​គ្នា និង​កាប់​បំផ្លាញ​ម៉ូតូ​គូរ​ជម្លោះ នៅ​សួន​មានជ័យ​ក្រុង​សិរីសោភ័ណ​

នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់ ពាក់ព័ន្ធ​ករណី​យក​ដាវ​សា​ម៉ូ​រ៉ៃ​វាយ​កាប់​ចាក់​គ្នា និង​កាប់​បំផ្លាញ​ម៉ូតូ​គូរ​ជម្លោះ នៅ​សួន​មានជ័យ​ក្រុង​សិរីសោភ័ណ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៣​នេះ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សិរីសោភ័ណ បើក​ការស្រាវជ្រាវ​និង​ឃាត់​បាន​ជនសង្ស័យ​ចំនួន​៧​នាក់ ពាក់ព័ន្ធ​ករណី​បង្ក​ហឹង្សា​វាយ​កាប់​ចាក់​គ្នា នៅ​ចំនុច​វេទិការ​សួន​មានជ័យ ស្ថិត​ភូមិ​បី សង្កាត់​ព្រៈ​ព​ន្លា ក្រុង​សិរីសោភ័ណ​កាលពី​យប់​ថ្ងៃ​អាទិត្យ​។​

​ជនសង្ស័យ​ទាំង​៧​នាក់​រួមមាន ១-​ឈ្មោះ សួន អិត​និមិត្ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​,២-​ឈ្មោះ គូ យ៉ា អាយុ​១៤​ឆ្នាំ​,៣-​ឈ្មោះ អុល សំណាង អាយុ​១៤ ៤-​ឈ្មោះ ជាល វិចិ​ត្ត អាយុ​១៦​ឆ្នាំ​, ៥-​ឈ្មោះ តឹក ជា​ហេង អាយុ​១៦​ឆ្នាំ ៦-​ឈ្មោះ មិ​ល សំណាង អាយុ​១៦​ឆ្នាំ ៧-​ឈ្មោះ ផាត់ លី​ហុង អាយុ​១៥​ឆ្នាំ ដកហូត​បាន​វត្ថុតាង ដាវ​សា​ម៉ូ​រៃ ០១​ដើម និង​ស្លាក​លេខ​ម៉ូតូ​របស់​ជនរងគ្រោះ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា និង​ធ្វើអោយ​ខូចខាត​។​

​លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត បានបញ្ជាក់​ថា កាលពី​យប់​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៣​វេលា​ម៉ោង​២៣:៣០​នាទី មាន​ក្មេង​ទំនើ​ង​២​ក្រុម​បាន​ឈ្លោះទាស់ទែង​គ្នា និង​បាន​យក​ដាវ​សាំ​ម៉ូ​រ៉ៃ​ដេញ​កាប់​គ្នា​ផ្អើល​គេឯង​នៅ​ចំនុច​សួន​វេទិកា​មានជ័យ ក្រុង​សិរីសោភ័ណ មនុស្ស​រត់​អស់ ទើប​កាប់បំផ្លាញឲ្យ​ខូចខាត​ម៉ូតូ​២​គ្រឿង របស់​គូរ​ជម្លោះ​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងនេះ ស្ថិត​ក្នុង​ការសួរនាំរ​បស់​នគរបាល ដើម្បី​មាន​ចំណាត់ការ​បន្ត​៕

 

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.