ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​រដ្ឋបាល​ខេត្ត​បាត់ដំបង រៀបចំ​ទិវា​ទេសចរណ៍​ពិភពលោក​លើក​ទី​៤៣ ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​ទេសចរណ៍ និង​ការវិនិយោគ​បៃតង​»

​រដ្ឋបាល​ខេត្ត​បាត់ដំបង រៀបចំ​ទិវា​ទេសចរណ៍​ពិភពលោក​លើក​ទី​៤៣ ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​ទេសចរណ៍ និង​ការវិនិយោគ​បៃតង​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បាត់ដំបង​)៖ នា​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២៣ លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​រាជការ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ យុវជន និង​សិស្សានុសិស្ស ប្រារព្ធ​ទិវា​ទេសចរណ៍​ពិភពលោក​លើក​ទី​៤៣ ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ​ទេសចរណ៍ និង​ការវិនិយោគ​បៃតង អម​ជាមួយ​ទិវា​ពិភពលោក​ស្អាត​លើក​ទី​៦ ឆ្នាំ​២០២៣ ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​អំពី​អនាម័យ និង​ចូលរួម​សម្អាត​បរិស្ថាន​។​

​លោក សុខ លូ បាន​ជំរុញ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ដាំ​និង​ថែទាំ​ដើមឈើ​នៅតាម​ទី​សាធារណៈ​ដើម្បី​លើកកម្ពស់​ភាព​បៃតង ដោយ​បាន​ដាក់ចេញ​នូវ​យុទ្ធនាការ​ដាំ​ដើមឈើ​នៅ​គ្រប់​ដង ផ្លូវ​ទាំង​អស់ នៅក្នុង​ក្រុង​បាត់ដំបង តាម​ទីធ្លា​សាធារណៈ និង​តំបន់​លំហែ​កម្សាន្ត​ផ្សេងៗ​ខណ​:​ពេលនេះ រដ្ឋបាល​ខេត្ត​បាត់ដំបង​បាន​នឹង​កំពុង​ខិតខំ​បង្កើន​ការដាំ​ដើមឈើ រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​បង្កើត​ជា​សួនច្បារ​ប្រណីតៗ ដែល​មាន​ទម្រង់​ជា​ស្មា​ត​ហ្កាដិ​ន​នៅក្នុង​ក្រុង​បាត់ដំបង សំដៅ​លើកកម្ពស់​សោភ័ណភាព​បរិស្ថាន និង​បង្កើន​ការទាក់ទាញ​ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី​។​

​ជាក់ស្ដែង​ក្នុង​ពិធី​បុណ្យ​អុំទូក និង​បណ្ដែតប្រទីប ថ្ងៃ​ចេញ​ព្រះវស្សា ដែល​ធ្វើឡើង​នៅតាម​បណ្ដោយ​ដងស្ទឹង​សង្កែ​ក្នុង​ក្រុង​បាត់ ដំបង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨-២៩ ខែតុលា ឆ្នាំ​២០២៣ បាន​ទាក់ទាញ​ទេសចរ​យ៉ាងច្រើន​កុះករ រហូតដល់​ជាង​១​លាន​នាក់ ដែល​ជា​ចំនួន​មួយ​ដ៏​ច្រើន​បំផុត​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះ លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ អនុគណកម្មការ​រៀប​ចំ​កម្មវិធី​បុណ្យអុំទូក​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ប្រធាន​មន្ទីរ​-​អង្គភាព អភិបាល​ក្រុង​ស្រុក សិល្បករ សិល្បការិនី យុវជន​ស្ម័គ្រចិត្ត បងប្អូន​អាជីវករ កីឡាករ កីឡា​ការិនី និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ខិតខំ​រួមគ្នា​ជួយ​ឱ្យ​បុណ្យអុំទូក​បណ្តែតប្រទីប​នៅ​ខេត្ត​បាត់ដំបង​រយ​:​ពេល​ពីរ​ថ្ងៃ បាន​ប្រព្រឹត្តទៅ​ដោយ​ជោគជ័យ និង​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​មក​កម្សាន្ត​សប្បាយរីករាយ​យ៉ាងច្រើន​កុះករ​៕ ដោយ ទាវ ណារិន

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.