ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

ឃាត់ខ្លួន​មេបញ្ជាការរង​ប៉េអឹម​ខេត្ត​ម្នាក់ និង​មេ​ប៉េអឹម​ស្រុក​ភ្នំស្រួច ជាមួយ​កូនចៅ​មន្ត្រី​អាវុធហត្ថ​៤​រូប​ទៀត​សង្ស័យ​ពាក់ព័ន្ធ​ទទួលផល​បទល្មើស​គ្រឿងញៀន​

ឃាត់ខ្លួន​មេបញ្ជាការរង​ប៉េអឹម​ខេត្ត​ម្នាក់ និង​មេ​ប៉េអឹម​ស្រុក​ភ្នំស្រួច ជាមួយ​កូនចៅ​មន្ត្រី​អាវុធហត្ថ​៤​រូប​ទៀត​សង្ស័យ​ពាក់ព័ន្ធ​ទទួលផល​បទល្មើស​គ្រឿងញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កំពង់ស្ពឺ​៖ លោក វរសេនីយ៍ឯក ទិ​ត្យ វណ្ណៈ មេបញ្ជាការរង​កងរាជអាវុធហត្ថ​លេខេ​ត​កំពង់ស្ពឺ លោក​វរសេនីយ៍ត្រី យស ឌី​ណា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ភ្នំស្រួច និង​មន្ត្រី​កងរាជអាវុធហត្ថ​ចំនួន​៤​រូប​ទៀត​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ធ្វើ​ការឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ សង្ស័យ​ពាក់ព័ន្ធ​រឿង​ទទួលផល​បទល្មើស​គ្រឿងញៀន​។​

​បើ​យោង​តាម​សេចក្តីប្រកាស ព័ត៌មាន​របស់​លោក​ឧត្តមសេនីយ៍​ត្រីអេង ហុ​ី អ្នកនាំពាក្យ​កង​រាជ អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឱ្យដឹងថា​កាលពី​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៣ ដោយ​មាន​ការអនុញ្ញាត​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។ លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​ធ្វើ​ការប្រកាស​ព័ត៌មាន​ជូន​សាធារណជន និង​អ្នកសារព័ត៌មាន​ជ្រាប​ដូច​តទៅ​៖
១- កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ធ្វើ​ការបង្ក្រាប​បទ​ល្មើស​គ្រឿងញៀន និង​បាន​ធ្វើ​ការស្រាវជ្រាវ​បន្ត​រកឃើញ​បុគ្គល​ពាក់ព័ន្ធ​មួយចំនួន​។ កម្លាំង​ជំនាញ ក៏​បាន​ធ្វើការ​ពន្លាត​ដែន​សមត្ថកិច្ច​ដល់​ខេត្ត​កំពង់ស្ពឺ​តាម​នីតិវិធី ដោយ​រាយការណ៍​ជូន​ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​តាម​ឋានានុក្រម​។​
២- នៅ​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​២៩ ខែតុលា ឆ្នាំ​២០២៣​ដដែល កម្លាំង​មន្ត្រីនគរបាល​យុត្តិធម៌ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បានធ្វើការ​ស្តាប់​ចម្លើយ​បុគ្គល​ពាក់ព័ន្ធ​នឹង​បទល្មើស​ចំនួន​០៦​រូប ដែល​ជា​នាយទាហាន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​។ តាម​ការសារភាព បុគ្គល​ទាំង​៦​រូប អាចពាក់ព័ន្ធ​នឹង​ករណី​ទទួល​ផល​ពី​បទល្មើស​គ្រឿងញៀន​។​
៣- តាម​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​សារធាតុ​ញៀន បុគ្គល​សង្ស័យ​ទាំង​០៦​រូបនេះ ពុំ​មាន​ផ្ទុក​សារធាតុ​ញៀន​នោះទេ​។​
៤- មន្ត្រីនគរបាល​យុត្តិធម៌ បាន​និង​កំពុង​បន្ត​កសាង​នីតិវិធី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​ការគោរព​នូវ​ប្បញ្ញត្តិ “​ការសម្ងាត់​នៃ​ការស៊ើបអង្កេត​”​។​
៥- ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បុគ្គល​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទល្មើស ត្រូវតែ​អនុវត្ត​តាម​ច្បាប់ បញ្ជូនទៅ​តុលាការ គឺ​ដោយ​ប្រកាន់​ខ្ជាប់ខ្ជួន​នូវ​ទិស​ស្លោក “​ចំពោះ​ប្រទេស​ត្រូវ​តែ​ការពារ ចំពោះ​ប្រជាពលរដ្ឋ​ត្រូវតែ​បម្រើ ច្បាប់​ត្រូវតែ​គោរព បទល្មើស​ត្រូវតែ​បង្ក្រាប​”​។​

​មជ្ឈដ្ឋាន​មហាជន រង់ចាំ​មើល​ថា​តើ​ក្រោយ​ការចាប់ខ្លួន លោក វរសេនីយ៍ឯក ទិ​ត្យ វណ្ណៈ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ លោក​ពេជ្រ ទីន មន្ត្រី​អាវុធហត្ថ​ខេត្ត លោក​វរសេនីយ៍ត្រី យស ឌី​ណា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ភ្នំស្រួច លោក មុន្នី មេបញ្ជាការរង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​ភ្នំស្រួច និង​មន្ត្រី​តាម​ស្នាក់ការ​ពី​នាក់​ទៀត​មិន​ទាន់​ស្គាល់​ឈ្មោះ ថា​តើ​ថ្នាក់លើ​មាន​ចំណាត់ការ​បែបណា​.? ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.