ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៣ ក្រោមការដឹកនាំប្រជុំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង។
កិច្ចប្រជុំដោយមានអ្នកចូលរួមពីថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាល(ព្រៃឈើ និងជលផល) ព្រមទាំងការិយាល័យជំនាញចំណុះមន្ទីរ សរុបចំនួន ៣៨នាក់ ស្រី ១២នាក់។
គោលបំណង នៃកិច្ចប្រជុំ -ផ្សព្វផ្សាយសារាចរណែនាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដល់មន្ត្រីក្រោមឱវាទអោយផ្សព្វផ្សាយបន្ត និងពិនិត្យរបាយការណ៍វឌ្ឍនភាពដែលសំរេចបានកន្លងមក ព្រមទាំងបញ្ហាប្រឈមតាមបណ្តាខណ្ឌនិងការិយាល័យ និងលើកទិសដៅបន្តសម្រាប់ខែបន្ទាប់។
ជាចុងបញ្ចប់ លោកប្រធានមន្ទីរ បានសំណូមពរ និងណែនាំដល់មន្ត្រីក្រោមឱវាទ អោយយកចិត្តទុកដាក់ធ្វើការងារអោយបានល្អតាមតួនាទីភារៈកិច្ចរៀងៗខ្លួន ដែលមន្ទីរផ្តល់ជូន និងតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ៕




