បន្ទាយមានជ័យ ÷ នៅព្រឹកថ្ងៃ ទី ២៨ ខែតុលា ឆ្នាំ ២០២៣ នេះ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្ដមសេនីយ៍ ត្រី ប៊ុន ផេង ស្នងការរង ផែនការងារអគ្គីភ័យ និងគ្រឿងផ្ទុះ និងឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ស្នងការរងដឹកនាំកម្លាំងនគរបាលចំនួន៥៣នាក់ចូលរួមសម្អាតបរិស្ថានតាមដងស្ទឹងសិរីសោភ័ណស្ថិត នៅ សង្កាត់ ព្រះពន្លា ក្រុងសិរី សោភ័ណ ។
ពិធីនេះមានការចូលរួមពី លោក លោកស្រី មន្ត្រីរាជការ កម្លាំងនគរបាល កំម្លាំង កង រាជ អាវុធ ហត្ថ កម្លាំង យោធា អាជ្ញាធរមូលដ្ឋាន សសិស្សសាលា ក្រុម ការងារ អភិវឌ្ឍ យុវជន ខេត្ត បន្ទាយមានជ័យ យុវជន កាយរឹទ្ធិ យុវជន កាកបាទក្រហម កម្ពុជា ស.ស.យ.ក សរុបប្រមាណ១០០០នាក់។
ការសម្អាតបរិស្ថានតាមដងស្ទឹងសិរីសោភ័ណ គឺធ្វើឡើងគោលបំណង កំណត់យកទីតាំងសម្រាប់អបអរសាទរ ព្រះរាជ ពិធី បុណ្យ អុំ ទូក បណ្ដែត ប្រទីប អក អំបុក សំពះ ព្រះ ខែ នាពេល ខាង មុខ ៕




