ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ពិធី​ប្រណាំងទូក បណ្ដែត​ប្រទីប អបអរ​បុណ្យ​ចេញ​ព្រះវស្សា​ខេត្ត​បាត់ដំបង

សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ពិធី​ប្រណាំងទូក បណ្ដែត​ប្រទីប អបអរ​បុណ្យ​ចេញ​ព្រះវស្សា​ខេត្ត​បាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​រសៀល​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​អស្សុជ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៣​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ពិធី​ប្រណាំងទូក បណ្ដែត​ប្រទីប អបអរ​បុណ្យ​ចេញ​ព្រះវស្សា​ខេត្ត​បាត់ដំបង នៅ​វេទិកា​អុំទូក​មាត់​ស្ទឹង​សង្កែ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​។​

​គណៈប្រតិភូ​អមដំណើរ​ចូលរួម​ក្នុង​ពិធី​នេះ​រួមមាន ឯកឧត្តម លោកជំទាវ សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា ឯកឧត្តម លោកជំទាវ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​បាត់ដំបង ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ មាន​ការចូលរួម​ទស្សនា​ពី​ប្រជាពលរដ្ឋ​តាម​បណ្ដាល​ស្រុក​នានា​ក្នុង​ខេត្ត ក៏​មាន​ការចូលរួម​ពី​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ នៅ​អម​សងខាង​នៃ​មាត់​ស្ទឹង​សង្កែ​យ៉ាងច្រើន​កុះករ​។​

​ពិធី​ប្រណាំងទូក បណ្ដែត​ប្រទីប របស់​ខេត្ត​បាត់ដំបង​នាពេលនេះ​គឺជា​លើក​ទី​២២ ដែល​បាន​ប្រព្រឹត្តិ​ទៅ​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៨ និង​ទី​២៩ ខែតុលា ឆ្នាំ​២០២៣ ដោយ​ខកខាន​ប្រារព្ធ​រយៈពេល​២​ឆ្នាំ គឺ​ឆ្នាំ​២០២០ និង​២០២១ ដោយសារ​ជំងឺ​រាតត្បាត​កូវី​ដ​១៩​។ ក្នុង​ឆ្នាំ​២០២៣​នេះ​ទូក​ដែល​បាន​ចូលរួម​ប្រកួត​សរុប​ចំនួន ៤៥​ទូក និង​មាន​កីឡាករ កីឡា​ការិនី សរុប ១.៥៩៦​រូប ដោយ​ក្នុង​នោះ​បែងចែក​ជា ទូក​កាចារ ចំណុះ ៧​ទៅ​១០​នាក់ មាន​៨​ទូក​, ទូក​ខ្នាត​អន្តរជាតិ​នារី ចំណុះ​២២​នាក់ ២​ទូក​, ទូក​ខ្នាត​អន្តរជាតិ​បុរស ចំណុះ​២២​នាក់ ៦​ទូក​, ទូកខ្លី​ប្រពៃណីជាតិ ចំណុះ ២៣​នាក់ ២៣​ទូក និង​ទូកវែង​ប្រពៃណីជាតិ ចំណុះ ៦៨​នាក់​ឡើង ១១​ទូក​។​

​ក្នុង​រយៈពេល​២​ថ្ងៃនេះ ពិធី​ប្រណាំងទូក​នៅ​ខេត្ត​បាត់ដំបង និង​បាន​ដំណើរការ​ទៅ​ប្រកបដោយ​ជោគជ័យ ស្ថិតក្នុង​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង រីឯ​កីឡាករ កីឡា​ការិនី​ទាំងអស់​បាន​បញ្ចេញ​អស់​ថាមពល និង បច្ចេកទេស ធ្វើ​ការប្រកួត​ដោយ​លក្ខណៈ​សាមគ្គីភាព មិត្តភាព ក្នុង​ការដណ្ដើមយក​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣​។​

​ឆ្លងកាត់​ការ​ប្រណាំងទូក តាម​រូបមន្ត​លក្ខណៈ​វិលជុំ លទ្ធផល​ទូក​ដែល​ទទួល​ចំណាត់ថ្នាក់​ប្រចាំឆ្នាំ​២០២៣​នេះ មាន​រួម​មាន ១- ទូក​ខ្នាត​អន្តរជាតិ (​ផ្នែក​បុរស​) ចំណុះ ២២​នាក់ លេខ​១ បាន​ទៅ​លើ​ទូក​ឈ្មោះ «​យុវជន​បាត់ដំបង​ស​ជ័យ​បារមី​គង្គារ​», លេខ​២ បាន​ទៅ​លើ​ទូក​ឈ្មោះ «​អនុវិទ្យាល័យ​ព្រែក​នរិន្ទ​ស​ជ័យ​» និង​លេខ​៣​បាន​ទៅ​លើ​ទូក​ឈ្មោះ «​បាណន់​មាន​ជ័យ បារមី​លោកតា​ដំបង​ដែក​», លេខ​៣​ស្ទួន​បាន​ទៅ​លើ​ទូក​ឈ្មោះ «​ផ្សោត​មានជ័យ​ដែនដី​សុវណ្ណ​»​។ ចំពោះ​ទូកខ្លី​ប្រពៃណី​ផ្នែក​បុរស យើង​បាន​កំណត់​បែងចែក​ចំណាត់​ថ្នាក់​ក្របខ័ណ្ឌ គឺ​ក្របខ័ណ្ឌ អក្សរ (​ក​).(​ខ​) និង ក្របខ័ណ្ឌ អក្សរ (​គ​)៖ ក្របខ័ណ្ឌ អក្សរ (​គ​)​លេខ​១ បាន​ទៅ​លើ​ទូក​ឈ្មោះ «​កាកបាទ​ក្រហម ស​ជ័យ​បារមី​តេជោ​»,

​លេខ​២ បាន​ទៅ​លើ​ទូក​ឈ្មោះ «​បញ្ញាវ័ន្ត​ក្មេង​វត្ត​បាត់ដំបង​បារមី​តេ​ជោ​សែន​», លេខ​៣ បាន​ទៅ​លើ​ទូក​ឈ្មោះ «​ទូក​លោក​ម្ចាស់​» និង​លេខ​៣​ស្ទួន​បាន​ទៅ​លើ​ទូក​ឈ្មោះ «​រាជសីហ៍​សរ​សែន​ជ័យ​»​។ ក្របខ័ណ្ឌ អក្សរ (​ខ​) លេខ​១ បាន​ទៅ​លើ​ទូក​ឈ្មោះ «​នទី​មង្គល​កម្ពុជ​រតន​មានជ័យ​» , លេខ​២​បាន​ទៅ​លើ​ទូក​ឈ្មោះ «​រតន​សំឡូត​មានជ័យ​», លេខ​៣ បាន​ទៅ​លើ​ទូក​ឈ្មោះ «​តា​តាំង​មានជ័យ​បារមី​វត្ត​សង្កែ​វា​រ​» និង​លេខ​៣​ស្ទួន​បាន​ទៅ​លើ​ទូក​ឈ្មោះ «​ថ្មគោល​ស​ជ័យ​បារមី​លោក​ឱ​ហេង​សុខន​»​។ ក្របខ័ណ្ឌ អក្សរ (​ក​) លេខ​១ បាន​ទៅ​លើ​ទូក​ឈ្មោះ «​សាធារណការ​សម័យ​បារមី​កំចាយ​មារ​», លេខ​២ បាន​ទៅ​លើ​ទូក​ឈ្មោះ «​សុវណ្ណ​មានជ័យ​បារមី​វត្ត​សង្កែ​វា​», លេខ​៣ បាន​ទៅ​លើ​ទូក​ឈ្មោះ «​សង្គមកិច្ច​សែន​ជ័យ បារមី​មាន​រិទ្ឋិ​» និង​លេខ​៣​ស្ទួន​បាន​ទៅ​លើ​ទូក​ឈ្មោះ «​ឧស្សាហ​ពាណិជ្ជ មានជ័យ​»​។ ទូក ង វែង​ប្រពៃណី​ផ្ន​ក​បុរស លេខ​១ បាន​ទៅ​លើ​ទូក​ឈ្មោះ «​នរិន្ទ​រង្សី ស​ពិជ័យ ចិត្រ​បុត្រ​» , លេខ​២​បាន​ទៅ​លើ​ទូក​ឈោះ្ម «​ឯ​.​ឧ ភូ​ពុយ សុវណ្ណ រាជសីហ៍​បារមី​បន្ទាយ​មហានគរ​», លេខ​៣ បាន​ទៅ​លើ​ទូក​ឈ្មោះ «​បាត់ដំបង​ខន​ស៍ស៊ី​មេន​មានជ័យ​បារមី​ភ្នំ​ដូន​មា​យ​» និង​លេខ​៣​ស្ទួន បាន​ទៅ​លើ​ទូក​ឈ្មោះ «​សុវណ្ណ​ភេត្រា​បាត់ដំបង​ស​ជ័យ​»​។​

​អញ្ជើញ​មានប្រសាសន៍​សំណេះសំណាល​ទៅ​កាន់​អង្គពិធី ពិសេស​បងប្អូន​កីឡាករ កីឡា​ការិនី នា​ឱកាស​នោះ សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ក្ដី​រីករាយ​ដែល​មាន​ឱកាស​ជា​ថ្មី​ទៀត​បាន​ចូលរួម​ទស្សនា និង​គាំទ្រ​ការ​ប្រារព្ធ​ពិធី​ប្រណាំងទូក​ខេត្ត​បាត់ដំបង ដែល​មាន​ប្រជាពលរដ្ឋ​ជា​ចំណុះ​ទូក និង​ប្រជាពលរដ្ឋ​ជា​អ្នក​មក​លេង​កំសាន្ត​យ៉ាងច្រើន​កុះករ​នា​ឱកាស​នេះ​។​

​សម្ដេច​ក៏​បាន​ថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ ជា​ថ្នាក់ដឹកនាំ ក្រុមការងារ អាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សប្បុរជន​ទូទៅ ដែល​បាន​ចូលរួម​គាំទ្រ​រដ្ឋបាល​ខេត្ត​បាត់ដំបង នៅក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​នេះ ពិសេស​បាន​ចូលរួម​ផ្ដល់​ការគាំទ្រ​ជា​ថវិកា សម្លៀក​បំពាក់ ស្បៀងអាហារ ភេសជ្ជៈ ដល់​ចំណុះ​ទូក​ដែល​បាន​ចូលរួម​ប្រណាំង​ញាំ​ង​បរិយាកាស​រីករាយ​ជូន​ប្រជាពលរដ្ឋ​។​

​នា​ឱកាស​នោះ​ដែរ សម្ដេច​ក្រឡាហោម ស ខេង ក៏​ថ្លែង​ទាញ​ចំណាប់អារម្មណ៍​អង្គពិធី​អំពី​សមិទ្ធផល​ធំៗ លើ​គ្រប់​វិស័យ ទាំង​ផ្នែក​នយោបាយ សង្គម និង​សេដ្ឋកិច្ច ដែល​នាំ​ឱ្យ​កម្ពុជា សម្រេចបាន​នូវ​ការផ្លាស់ប្ដូរ​មុខមាត់​ថ្មី​គួរ​ជាទី​មោទនៈ​នេះ គឺ​បាន​មក តាមរយៈ នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី ដែល​បច្ចុប្បន្ន​សម្តេច​ជា ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ត្រីកោណ និង​យុទ្ធសាស្ត្រ​ចតុកោណ ទាំង​បួន​ដំណាក់កាល ព្រមទាំង​គោលនយោបាយ និង​ផែនការ​យុទ្ធសាស្ត្រ​ផ្សេងទៀត​។ ជា​ពិសេស​ស្រប​តាម​គោលការណ៍​នៃ​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និង​មាន ព្រះមហា​ក្សត គង់ប្រថាប់​ជា​ម្លប់​ជាទី​គោរព​សក្ការៈ ប្រទេស​កម្ពុជា​យើង មាន​ការអភិវឌ្ឍ រីកចម្រើន​លើ គ្រប់​វិស័យ ហើយ​ប្រជាពលរដ្ឋ​កំពុង​រស់នៅ​ជាមួយនឹង​ជីវភាព​សមរម្យ មានចំណេះដឹង មាន​សុខុមាលភាព​ល្អប្រសើរ ចីរភាព​។ សមិទ្ធផល​ទាំងនេះ​ក៏​បាន​និង​កំពុង​ជំរុញ និង​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល នីតិកាល​ទី​៧ នៃ​រដ្ឋសភា ឱ្យ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង សេដ្ឋកិច្ច ដើម្បី​ធ្វើឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់​ល្អប្រសើរ​។​

​ឱកាស​ដ៏​ថ្លៃថ្លា​នេះ សម្ដេច​ក៏​មាន​ប្រសាសន៍​ផ្ដាំផ្ញើ ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ជំរុញ​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ដើម្បី​លើក កម្ពស់​ការចូលរួមរ​បស់​ប្រជាពលរដ្ឋ​ក្នុង​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ពិសេស​សកម្មភាព​ជួញដូរ​ចែកចាយ ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ បទល្មើស​លួច ឆក់ ប្លន់ ល្បែងស៊ីសង​ខុសច្បាប់​នៅតាម​មូលដ្ឋាន អំពើហិង្សា​ក្នុង​គ្រួសារ ក្រុម​ក្មេង​ទំនើ​ង​។ ជំរុញ​ការផ្សព្វផ្សាយ​អប់រំ​ដល់​យុវជន​អំពី​ការជួញដូរ និង​ការប្រើប្រាស់​គ្រឿងញៀន តាម​គោលការណ៍ « បី​កុំ មួយ​រាយការណ៍​»​។ រួម​គ្នា​ជំរុញ​ផ្សព្វផ្សាយ​អប់រំ និង អនុវត្ត​ច្បាប់​ចរាចរណ៍​ឱ្យ​ទូលំទូលាយ សំដៅ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់ ចរាច​រណ៍ និង​ផ្សព្វផ្សាយ​អប់រំ​ឱ្យ​ប្រជាពលរដ្ឋ ថែរក្សា​សុខភាព អនាម័យ ហូប​ស្អាត ផឹក ស្អាត និង​រស់នៅ​ស្អាត អោយ​បាន​ជាប់​ជាប្រចាំ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​សម្ដេច​ក៏​បាន​ថ្លែង​ការកោតសរសើរ​ចំពោះ អាជ្ញាធរ​គ្រប់ លំដាប់ថ្នាក់​ចំណុះ​រដ្ឋបាល​ខេត្ត​បាត់ដំបង ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត បាត់ដំបង សប្បុរសជន កីឡាករ កីឡា​ការិនី និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល បានរួម​គ្នា​ធ្វើឱ្យ​ពិធី​នេះ ប្រព្រឹត្តទៅ​ដោយ​រលូន និង​ក្រោម​បរិយាកាស​ប្រកបដោយ សាមគ្គីភាព និង​សប្បាយរីករាយ​៕

ដោយ ទាវ ណារិន

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.