ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី និង​សមិទ្ធផល​នៅ​ខេត្ត​កំពង់ស្ពឺ និង​ប្រកាស​ជា​ខេត្ត​អស់​មីន​

សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ជា​អធិបតីភាព​សម្ពោធ​អគារ​រដ្ឋបាល​ថ្មី និង​សមិទ្ធផល​នៅ​ខេត្ត​កំពង់ស្ពឺ និង​ប្រកាស​ជា​ខេត្ត​អស់​មីន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១​រោច ខែ​អស្សុជ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២៣ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគាររដ្ឋបាល​ថ្មី និង​សមិទ្ធផល​នានា​នៅ​ខេត្ត​កំពង់ស្ពឺ ព្រមទាំង​ប្រកាស​ខេត្ត​កំពង់ស្ពឺ ជា​ខេត្ត​អស់​មីន​។​

​សមិទ្ធផល​នានា​ដែល​ត្រូវ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ រួមមាន អគារ​រដ្ឋបាល​សាលាខេត្ត​, រូបសំណាក​ដែល​កសាង​ឡើង សម្រាប់​បង្ហាញ​នូវ​សក្ដានុពល​ផ្នែក​សេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ដូចជា រូបសំណាក​តា​រែក​ទឹកត្នោត​, រូប​ផ្លែ​ត្នោត​, រូប​ប្រើស​ពីរ និង​រង្វង់​បង្ហាញ​ពី​សក្ដានុពល​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហ៍កម្ម នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។ ក្រៅ​ពី​សមិទ្ធផល​ខាងលើនេះ នៅ​មាន​សមិទ្ធផល​ជាច្រើន​ផ្សេងទៀត នៅតាម​បណ្ដា​ឃុំ សង្កាត់ ក្រុង ស្រុក​ទាំង​៩ ដូចជា អគារ​រដ្ឋបាល​សាលាស្រុក​, ការិយាល័យ​ច្រក​ចេញចូល​តែមួយ​, អគារ​សាលាឃុំ សង្កាត់​ជាដើម​។​

​ដោយឡែក សម្រាប់​ការប្រកាស​ខេត្ត​អស់​មីន​វិញ រហូតមកដល់​ពេលនេះ គោលដៅ «​កម្ពុជា​គ្មាន​មីន​ឆ្នាំ​២០២៥» បាន និង​កំពុង​មាន​វឌ្ឍនភាព​យ៉ាង​ល្អប្រសើរ ឆ្ពោះទៅ​រក​គោលដៅ​ដែល​បាន​រំពឹងទុក​ពី​សំណាក់​រាជរដ្ឋាភិបាល​កម្ពុជា​។ ខេត្ត​កំពង់ស្ពឺ គឺជា​ខេត្ត​ទី​១៣ ដែល​អស់​មីន​ទាំងស្រុង បន្ទាប់​ពី​រាជធានី​-​ខេត្ត​ទាំង​១២​ផ្សេងទៀត រួមមាន​៖ ខេត្ត​ស្ទឹងត្រែង ខេត្ត​កែប ខេត្ត​ព្រៃវែង រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ខេត្ត​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម ខេត្ត​ស្វាយរៀង ខេត្ត​កំពង់ឆ្នាំង ខេត្ត​កណ្តាល ខេត្តតាកែវ និង​ខេត្ត​កំពត​។​

​ជា​កិច្ច​ចាប់ផ្តើម សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​អបអ​សាទរ​ចំពោះ​ការសម្ពោធ​ដាក់អោយ​ប្រើប្រាស់​នូវ​អគារ​រដ្ឋបាល និង​សមិទ្ធផល​ដ៏​ទៃ​ទៀត​របស់​ខេត្ត​កំពង់ស្ពឺ ព្រមទាំង​ការប្រកាស​ជា​ខេត្ត​ដែល​អស់​មីន​នា​ថ្ងៃនេះ​។ សម្តេច​ធិបតី​បន្តថា សមិទ្ធផល​ទាំងអស់​នា​ពេល​នេះ កើតឡើង​បាន តាមរយៈ​ការខិតខំ ប្រឹងប្រែង​របស់​យើងទាំងអស់គ្នា ដែល​មាន​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​អា​រុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពង់ស្ពឺ​។ សម្ដេច​ធិបតី បាន​ថ្លែង​អរគុណ​មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំង​ទាំងអស់ ដែល​បាន​ខិតខំ​បម្រើ​ប្រជាពលរដ្ឋ ខណៈ​រាជរដ្ឋាភិបាល បាន​ធ្វើ​កំណែទម្រង់​ជា​ច្រើន​ដើម្បី​បំពេញ​តម្រូវការ​ជូន​ប្រជាពលរដ្ឋ ។​

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា

​គ្រាប់​មីន​មួយ​គ្រាប់ ដែល​ប្រតិបត្តិ​ករ​បាន​ដោះ​យក​ចេញ ស្មើ​នឹង​ការជួយ​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​កម្ពុជា​ម្នាក់​។ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​បន្តទៀតថា កម្ពុជា​មិន​ត្រឹមតែ​បាន​បោសសម្អាត​មីន និង​សំណល់​គ្រឿងផ្ទុះ​នៅក្នុង​ប្រទេស​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បាន​បញ្ជូន​កងកម្លាំង​រក្សាសន្តិភាព​កម្ពុជា ទៅ​ជួយ​ដោះមីន និង​បោសសម្អាត​សំណល់​មិនទាន់​ផ្ទុះ​នៅ​ប្រទេស​ដទៃ​ទៀត​ផង​ដែរ ក្រោម​ឆ័ត្រ​អង្គការសហប្រជាជាតិ​។ សំណល់​គ្រាប់មីន​នៅ​កម្ពុជា ជា​សំណល់​គ្រឿង​ផ្ទុះ​ដែល​ពិបាក​ដោះ​យក​ចេញ ដោយសារ​កន្លែង​ខ្លះ​ត្រូវ​បាន​កែច្នៃ​បន្ថែម កន្លែង​ខ្លះ​ដាក់​បង្កៃ​គ្រឿងផ្ទុះ កន្លែង​ខ្លះ​ដាក់​ដោយ​មាន​រយៈពេល​យូរ និង​ធ្វើឱ្យ​ខូច​រូបរាង​ដើម​ជា​ដើម​។​កម្ពុជា​ស្គាល់​គ្រាប់បែក​អាម៉េរិក​ទម្លាក់​លើ​ទឹកដី​ខ្លួន​មុន​គេ​នៅ​ឆ្នាំ​១៩៦២​។​

​សម្ដេច​ធិបតី បាន​មានប្រសាសន៍​ទៀតថា ការអភិវឌ្ឍ​ប្រកបដោយ​សមធម៌ ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ និង​ពលរដ្ឋ​ទទួល​បាន​ទាំងអស់​គ្នា ជា​គោលដៅ​ដែល​រាជរដ្ឋាភិបាល​ចង់បាន​។ ខេត្ត​កំពង់ស្ពឺ ក្រោយ​ទទួល​បាន​សន្តិភាព​បាន​ប្រែក្លាយ​ពី​តំបន់​ចម្ការមីន ទៅ​ចម្ការ​ដំណាំ តំបន់ឧស្សាហកម្ម សាលា​ហ្វឹកហ្វឺន និង​ស្ថាប័ន​នានា​ជាច្រើន​ទៀត​។​

​សម្ដេច​ធិបតី​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា ក្នុង​អាណត្តិ​ទី​៧​នេះ គឺជា​អាណត្តិ​ពង្រឹង ជាជាង​ពង្រីក ដោយ​ការប្រើប្រាស់​ធនធាន​ដែល​មាន​ស្រាប់​ឱ្យ​ចំ​គោលដៅ ។​សម្តេច​ធិបតី​បាន​ផ្តល់​អនុសាសន៍​ដល់​ក្រសួង​ទេសចរណ៍ ក្រសួង​បរិស្ថាន និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត គប្បី​ខិតខំ​រួម​គ្នា​បន្ត​ជួយ​ផ្សព្វផ្សាយ និង​ជំរុញ​ដល់​សហគមន៍​ទេសចរណ៍ ដោយ​អនុញ្ញាត​ឱ្យ​ប្រជា​សហគមន៍​មូលដ្ឋាន ជា​អ្នកគ្រប់គ្រង​ដោយ​ផ្ទាល់​លើ​សហគមន៍​ទេសចរណ៍ ដើម្បី​ធ្វើ​យ៉ាងណាឲ្យ​ផល​ទទួលបានដ​ល់​ដៃ​បង​ប្អូន​ប្រជាពលរដ្ឋ​។​ជាងនេះទៅទៀត រដ្ឋបាល​សាធារណៈ​ត្រូវធ្វើ​ទំនើបកម្ម និង​ពង្រឹង​សមត្ថភាព​មន្ត្រី​ជា​ប្រចាំ​ដើម្បី​បម្រើសេវា​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​។​

​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ជំរុញ​អោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវខិតខំ​បន្ថែមទៀត​អនុវត្ត​គោល​ន​យោ បាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ដោយ​ត្រូវ​ខិតខំ​ដោះស្រាយ​បញ្ហា​ដែល​ប្រឈម ។​ក្នុងនោះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ដែល​បាន​ដាក់​សុទ្ធតែ​កម្រិត​ឧបនាយក​រដ្ឋមន្ត្រី​ឱ្យ​ដឹកនាំ ដើម្បី​លុបបំបាត់​បញ្ហា​គ្រឿងញៀន​ឱ្យ​ខាងតែបាន​។​

​នៅថ្ងៃនេះ សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​ទៀតថា រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ បាន​កែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ឱ្យ​កាន់តែ​ប្រសើរ តាមរយៈ​ការបង្កើត​យន្តការ​ដោះស្រាយ​វិវាទ​នៅក្រៅ​ប្រព័ន្ធតុលាការ​, គឺជា​ការជំរុញ​ពន្លឿន​ការដោះស្រាយ​សំណុំរឿង​ដែល​ស្ទះ​កក​នៅ​តុលាការ និង​ដោះស្រាយ​ភាពមិនប្រក្រតី​នៅក្នុង​តុលាការ​ជាដើម​។​នេះ​ជា​វិធីសាស្ត្រ​ដែល​សង្គម​កម្ពុជា បាន​អនុវត្ត​តាំងពី​យូរលង់​កន្លងមកហើយ​។​

​ជាមួយនឹង​ការប្រកាស​ដាក់​អោយ​ប្រើប្រាស់​នូវ​អគារ​រដ្ឋបាល​ថ្មី និង​សមិទ្ធផល​នៅ​ខេត្ត​កំពង់ស្ពឺ និង​ប្រកាស​ជា​ខេត្ត​អស់​មីន​នា​ថ្ងៃនេះ មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន​គ្រប់ៗ​គ្នា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.