ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​ថ្នាក់ដឹកនាំ​ខេត្ត​ពោធិ៍សាត់ ប្រារព្ធ​ខួប​១៩​ឆ្នាំ នៃ​ការឡើង​គ្រង​រាជសម្បត្តិ របស់​ព្រះមហាក្សត្រ​ខ្មែរ

​ថ្នាក់ដឹកនាំ​ខេត្ត​ពោធិ៍សាត់ ប្រារព្ធ​ខួប​១៩​ឆ្នាំ នៃ​ការឡើង​គ្រង​រាជសម្បត្តិ របស់​ព្រះមហាក្សត្រ​ខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៣​នេះ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បាន​ប្រារព្ធ​ពិធី​សូត្រមន្ត ចម្រើន​ព្រះ​ប​រិត្ត ព្រះរាជ​ពិធី​បុណ្យ​គ្រង​រាជសម្បត្តិ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា គម្រប់​ខួប​១៩​ឆ្នាំ​។​

​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​អគារ​ជាន់​ក្រោម​សាលាខេត្ត ស្ថិតក្រោម​អធិបតីភាព​ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ព្រមទាំង​មាន​ការចូលរួម​ពី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ជាច្រើន​នាក់​ទៀត​។​

​ក្នុង​ព្រះរាជ​ឱកាស​ដ៏​បវរ​សួស្ដី​មហា​ជ័យ​មង្គល​ថ្លៃថ្លា​នេះ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​ថ្លែងថា​៖ «​នៅក្នុង​ឱកាស​ដ៏​នក្ខត្តឫក្ស​ប្រពៃ​ថ្លៃថ្លា ទូលព្រះបង្គំជាខ្ញុំ ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ និង​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​ខេត្ត​ពោធិ៍សាត់ សូម​ព្រះ​បរម​រាជានុញ្ញាត អភិវន្ទ លំឱនកាយវាចា​ចិត្ត​សម្តែង​នូវ​អំណរ​សាទរ​ឥតឧបមា សូម​ថ្វាយ​សព្ទសាធុការ​ពរជ័យ ថ្វាយ​ចំពោះ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងឱកាស​ព្រះរាជ​ពិធី​បុណ្យ​គម្រប់​ខួប​លើក​ទី​១៩ នៃ​ការ​គ្រង​ព្រះ​បរម​រាជសម្បត្តិ របស់​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​អាទិត្យ ១៥​កើត ខែ​អស្សុជ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០២៣​។​

​ទូលព្រះបង្គំជាខ្ញុំ​ទាំងអស់គ្នា សូម​ព្រះ​បរម​រាជានុញ្ញាត សូម​សម្តែង​ថ្វាយ​នូវ​កតញ្ញូ​កត​វេទី យ៉ាង​ជ្រាលជ្រៅ​ចំពោះ ព្រះ​មហាករុណា​ទិគុណ ព្រះព្រហ្ម​វិហារធម៌​ដ៏​ថ្លៃថ្លា​របស់​ព្រះអង្គ ក្នុង​វិស័យ​ព្រះពុទ្ធសាសនា អប់រំ​សិក្សាធិការ សង្គមកិច្ច សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួមចំណែក​យ៉ាង​ថ្លៃថ្លា ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈកាល​កន្លងមក និង​ជា​និច្ច​និរន្តរ៍​។​

​ទូលព្រះបង្គំជាខ្ញុំ​ទាំងអស់គ្នា សូម​ព្រះ​បរម​រាជានុញ្ញាត​លើក​ហត្ថ​ប្រណម្យ​បួងសួង ដល់​ទេវតា​ថែរក្សា​ព្រះរាជា ណា​ចក្រ​កម្ពុជា គុណបុណ្យ​នៃ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី ឫ​ទិ្ធបារមី​ខ្លាំងក្លា វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក បុណ្យ​បារមី នៃ​ទេវតា​ថែរក្សា​ព្រះមហា​ស្វេតច្ឆត្រ ឫទ្ធិ​បារមី​ព្រះឥន្ទ ព្រះព្រហ្ម ព្រះអង្គ​ចេក ព្រះអង្គ​ចម ព្រមទាំង​បុណ្យ​បារមី​នៃ​ដួង ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះ​មហាក្សត្រិយានី​ខ្មែរ​គ្រប់​ព្រះអង្គ ជាពិសេស​ឫទ្ធិ​បារមី នៃ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ សូម​តាម​ជួយ​បីបាច់​ថែរក្សា​អភិបាល​ប្រោះព្រំ នូវ​ព្រះ​សព្ទសាធុការ​ពរជ័យ​គ្រប់ប្រការ​ថ្វាយ ចំពោះ ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង សូម​ព្រះអង្គ​បាន​ប្រកបដោយ​ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា​ត្រចះត្រចង់ ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះកាយពល​រឹងមាំ​ខ្លាំងក្លា ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ចាក​ផុត​ពី​រោគា​ព្យាធិ នានា និង​ទ្រង់​គង់ប្រថាប់​នៅ​ក្នុង​ព្រះ​បរម​រាជសម្បត្តិ​ជា​ម្លប់ ដ៏​ត្រជាក់ត្រជំ សម្បូរ​សប្បាយ ចម្រុងចម្រើន​ថ្កុំថ្កើង​រុងរឿង របស់ ទឹកដី​សុវណ្ណ​ភូមិ សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​ជា​និច្ច​និរន្តរ៍ ត​រៀង​ទៅ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.