ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

​មេទ័ព​កម្ពុជា​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ បដិសេធ​ការ​សំណូមពរ​របស់​កងទ័ព​ថៃ ដែល​សុំ​ដើរល្បាត​លើផ្លូវ​រួម​ជាមួយ​កម្ពុជា តែ​ប្តេជ្ញា​រក្សា​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កងទ័ព​ទាំង​២​នៅតាម​ព្រំដែន

​មេទ័ព​កម្ពុជា​ប្រចាំ​តំបន់​ប្រាសាទ​ព្រះវិហារ បដិសេធ​ការ​សំណូមពរ​របស់​កងទ័ព​ថៃ ដែល​សុំ​ដើរល្បាត​លើផ្លូវ​រួម​ជាមួយ​កម្ពុជា តែ​ប្តេជ្ញា​រក្សា​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កងទ័ព​ទាំង​២​នៅតាម​ព្រំដែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក មេបញ្ជាការរង​កងទ័ព​ជើងគោក និង​ជា​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ ជា​មេ​បញ្ជាការ​ឯកភាព​សម​រ​ភូមិ​មុខ​ទិស​ទី​១ ប្រាសាទ​ព្រះវិហារ បាន​បដិសេធ​ចំពោះ​សំណូមពរ​របស់​មេ​បញ្ជាកា​រកង​កម្លាំង​សុរៈនារី​ថៃ ដែល​ស្នើ​សុំ​ឱ្យ​កងកម្លាំង​របស់​ខ្លួន ដើរល្បាត​លើផ្លូវ​រួម​ជាមួយ​កម្ពុជា​។​

​ការបដិសេធ​បែប​នេះ​របស់​លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​ដឹកនាំ​ក្រុមការងារ​គណៈបញ្ជាការ​ឯកភាព​សមូរ​ភូមិខ​មុខ​ទី​ស​ទី​១ ប្រាសាទ​ព្រះវិហារ ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​ខេត្ត​ព្រះវិហារ អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ស៊ុ​រៈណារី​ថៃ និង​អាជ្ញាធរ​ខេត្ត​អ៊ូ​ប៊ុន​រាជធានី អាជ្ញាធរ​ស្រុក​ណាំ​យុឺន ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ណាត់ ស៊ី​អុីន មេបញ្ជាការ​កងកម្លាំង​ស៊ុ​រៈណារី​ថៃ នៅ​ច្រក​ព្រំដែន​អាន​សេះ ក្នុង​ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០២៣​។​

​លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក បាន​លើកឡើង​ថា​៖ «​កងទ័ព​កម្ពុជា​ឯកភាព​ចំពោះ​កិច្ច​សហប្រតិបត្តិការ ការទំនាក់ទំនង​ល្អ រួម​គ្នា​ទប់ស្កាត់​បង្ក្រាប​រាល់​សកម្មភាព​ល្មើស​គ្រប់​ប្រភេទ​នៅតាម​ព្រំដែន សំដៅ​ប្រែក្លាយ​តំបន់​ព្រំដែន ឱ្យទៅ​ជា​ព្រំដែន​សន្តិភាព ព្រំដែន​មិត្តភាព និង​សហប្រតិបត្តិការ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​២ មានឱកាស​ដោះដូរ​ទំនិញ​គ្នា ស្របតាម​អ្វី​ដែល​រដ្ឋាភិបាល​ថ្មី​នៃ​ប្រទេស​ទាំង​ពីរ​ចង់បាន​»​។​

​ឆ្លើយតប​ចំពោះ​សំណូមពរ​របស់​លោក​ឧត្តមសេនីយ៍ត្រី ណាត់ សុ​ី​អុីន មេបញ្ជាការ​កងកម្លាំង​សុរៈនារី​ថៃ ដែល​ស្នើ​សុំ​ដើរល្បាត​លើផ្លូវ​រួម​ជាមួយ​កម្ពុជា​នោះ លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក បាន​លើកឡើង​ដោយ​មិន​ឯកភាព​នោះទេ ព្រោះ​កន្លងមក​ថ្នាក់លើ ក៏​ដូចជា​ថ្នាក់​កងពល​យើង​ទាំង​ពីរ បាន​យល់ព្រម នឹង​ធ្វើ​ការឯកភាព​គ្នា តាម​គោលការណ៍​ដោយ​រក្សា​គោលដៅ​ឈរ​ជើងចាស់ ហើយ​មិនឱ្យ​មាន​សកម្មភាព​កើត​ឡើង​ថ្មី «​ពោល​គឺ​កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ ឈរជើង​នៅ​ចំណុច​ណា​ដើរល្បាត​ផ្លូវ​ណា ត្រូវអនុវត្ត​តាម​អ្វី​ដែល​យើង​ធ្លាប់បាន​ព្រមព្រៀង​ហើយ​និង​ឯកភាព​គ្នា​កន្លងមក​»​។​

​ជាមួយគ្នានេះដែរ មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ របស់​កម្ពុជា បាន​សម្តែង​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង ដែល​កន្លង​មក​កងទ័ព​ទាំងពីរ កម្ពុជា​-​ថៃ ដែល​កំពុង​មាន​វត្តមាន​ឈរជើង​តាម​បណ្តោយ​ព្រំដែន​ក្នុង​ទិស​ទី​១ ប្រាសាទ​ព្រះវិហារ មាន​សភាព​ស្ងាត់ស្ងៀម​ល្អ បើទោះបីជា​មាន​រឿង​រាវ​ខ្លះៗ យើង​តែងតែ​យក​គោលការណ៍​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​តាមរយៈ​ការ​ណាត់ជួប ហូប​បាយ​សាមគ្គី ចេញ​ល្បាត​ជាមួយគ្នា​ជា​ប្រចាំ​តាម​ចំនុច និង​ទិសដៅ​ដែល​អង្គភាព​យើង​ទាំង​ពីរ​ទទួលខុសត្រូវ​។​

​ពិសេស​រាល់​ពេល​មាន​ពិធី​បុណ្យ​ប្រពៃណី​ផ្សេងៗ កងកម្លាំងប្រដាប់អាវុធ​ប្រទេស​ទាំង​ពីរ តែងតែ​រៀបចំ​ធ្វើ​រួម​ជាមួយ​គ្នា សំដៅ​បង្កើន​ភាព​ស្និទ​ស្នាល សាមគ្គីភាព ឯកភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កងទ័ព និង​កងទ័ព ប្រជាជន និង​ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ​៕

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.