ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

ខេត្ត​កែប​ប្រារព្ធ​ខួប​លើក​ទី​១៥៥​ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​ឆ្នាំ​២០១៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ នៅ​រសៀល​ថ្ងៃ​៦​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ ២០១៨ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កែប បាន​ប្រារព្ធ​ពិធី​មី​ទ្ទិញ​អបអរសាទរ​ខួប​លើក​ទី​១៥៥ ទិវា​ពិភពលោក​កាកបាទ​ក្រហម អឌ្ឍចន្ទ​ក្រហម​៨​ឧសភា​ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ​”​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​ន​ណា​ម្នាក់​ចោល​”​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​ធំ​សាលាខេត្ត​កែប ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប លោក សាត សាមី រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​លោក សំ សារី​ន ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ព្រមទាំង​វត្តមាន​ចូលរួម​ពី​សមាជិក សមាជិការ​ពី​សំណាក់ លោក លោកស្រី ជា​សមាជិក​-​សមាជិកា សាខា​កាកបាទក្រហមកម្ពុជា ខេត្ត និង​អនុសាខា​ក្រុង ស្រុក សិស្ស និស្សិត​យុវជន​ស្ម័គ្រចិត្ត​ព្រមទាំង​សប្បុរសជន សរុប​ចំនួន​ប្រមាណ​៤៥០​នាក់​។​

​លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​អាន​របាយការណ៍​ស្វាគមន៍​បង្ហាញ​អំពី​លទ្ធផល​សម្រេច​បាន​ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​បាន​អនុវត្តន៍​សកម្មភាព​នា​រយៈពេល​កន្លងមក​និង​ប្ដេជ្ញា​បន្ត​ខិតខំ​បំពេញ​ឱ្យបាន​សម្រេច​នូវ​យុទ្ធសាស្ត្រ​ថ្មី​របស់​កាកបាទក្រហម​កម្ពុជា ។​ពិសេស​ការងារ​ពង្រឹង​អភិបាលកិច្ច​ល្អ​ដើម្បី​បង្កើន​សមត្ថភាព​គ្រប់គ្រង​ទាំង​នៅ​ថ្នាក់​សាខា និង​អនុសាខា ក្នុង​គោលបំណង​លើកកម្ពស់​តម្លៃ​មនុស្សធម៌ និង​កៀរគរ​រក​មូលនិធិ​ដើម្បី​បន្ត​ធ្វើ​ប្រតិបត្តិ​ការជួយ​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​ដោយ​គ្រោះមហន្តរាយ វិបត្តិ​ភ័យ​ផ្សេងៗ​ដោយ​ពុំ​មាន​ការរើសអើង បែងចែក​ពូជសាសន៍ ជំនឿ​សាសនា និន្នាការ​នយោបាយ ដោយ​មិន​ទុក​អ្នកណាម្នាក់​ចោល​ឡើយ ក្នុង​ជំហរ​ស្មារតី​លើ​គោលការណ៍​គ្រឹះ​ទាំង​ប្រាំពីរ របស់​កាកបាទក្រហម​កម្ពុជា​។​

​ក្នុងឱកាស​នោះ លោក សាត សាមី រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​អាន​នូវ សេចក្ដី​ថ្លែង​ការ​របស់​សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​បាន​សម្តែង​នូវ​អំណរ​សាទរ និង​ថ្លែង​អំ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សមាជិក សមាជិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប គ្រប់​ថ្នាក់ និង​អ្នកស្មគ្រ័ចិត្ត​ព្រមទាំង​សប្បុរសជន​អង្គការ​ដៃគូ​នានា​ទាំង​អស់​ដែល​តែងតែបាន​យកចិត្តទុកដាក់​និង​កំពុង​បន្ត​ផ្តល់​ការគាំទ្រ​យ៉ាង​សកម្ម​ទាំង​ថវិកា សម្ភារៈ​និង​ស្មារតី​ដល់​ចលនា​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ក៏ដូចជា​កាកបាទក្រហម​កម្ពុជា​ថ្នាក់​ជាតិ ក្នុង​ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះ​ធម្មជាតិ​និង​ជួប​ហានិភយ័​ផ្សេងៗ​នេះ​បង្ហាញ​ពី​ទឹកចិត្ត​មនុស្សធម៌​ក្នុង​សង្គម​ជាតិ ពិសេស​ការទទួល​មូលនិធិ​ពី​សប្បុរសធម៌​នា​ថ្ងៃនេះ​សង្ឃឹម​នឹង​មាន​ការកើនឡើង​ថែម​ទៀត​ជាង​បណ្ដា​ឆ្នាំ​មុន ។ ក្នុង​សកម្មភាព​នេះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ដែល​ជា​សេនាធិការ​មួយ​របស់​ថ្នាក់​កណ្តាល ចាំបាច់​ត្រូវតែ​ពង្រឹងកម្លាំង​មនុស្សធម៌ វប្បធម៌​ចែករំលែក ដើម្បី​ឱ្យ​សាខា និង​អនុសាខា​ទាំងអស់ មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការផ្តល់​សេវា​កម្មម​នុស្ស​ធម៌​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការជួយ​សង្គ្រោះ ដូច​ពាក្យ​ថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណាម្នាក់​ចោល​”​ឡើយ​។​

​ក្នុង​ពិធី​នេះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​ប្រមូល​ថវិកា​ពី​សប្បុរសជន​បាន​ចំនួន​សរុប ៦៥.១៦៨ ដុល្លារ អាមេរិក​៕
​សេង ណា​រិទ្ធ​
​

 

r180505c1 r180505c2 r180505c3 r180505c4 r180505c5 r180505c6 r180505c7 r180505c8

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.