ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

​លោក​បណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​បឋមសិក្សា​អង្គ​ពន្លឺ ភូមិ​ត្រពាំង​រាំង ឃុំ​តានី​ស្រុក​អង្គរជ័យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ លោក បណ្ឌិត ប៉ែន ស៉ីម៉ន ទេសរដ្ឋមន្ត្រី ទីប្រឹក្សា​ផ្ទាល់ សម្ដេច តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ថ្ងៃទី​០៣​ខែ​ឧសភា ឆ្នាំ ២០១៨ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​អគារសិក្សា​០១​ខ្នង​មាន​៥​បន្ទប់​ស្ថិតនៅ​សាលាបឋមសិក្សា​អង្គ​ពន្លឺ ភូមិ​ត្រពាំង​រាំង ឃុំ​តានី ស្រុក​អង្គរជ័យ​ខេត្ត​កំពត​។

​លោក កឹម បូ​ណា​អភិបាល​ស្រុក​អង្គរជ័យ បានលើកឡើង​ពី​ការរីកចម្រើន​លើ​គ្រប់​វិស័យ​នៅក្នុង​ស្រុក​អង្គរជ័យ​ដែល​សមិទ្ធផល​ទាំងនេះ​បាន​ឆ្លើយតប​ទៅ​នឹង​សេចក្ដីត្រូវការ​និង​សំណូមពរ​របស់​ប្រជាជន​មាន​ភាពល្អប្រសើរ​ជា​លំដាប់​។ ជាក់ស្ដែង​អគារសិក្សា​ថ្មី​០១​ខ្នង​ស្មើ​៥​បន្ទប់​កសាង​ពី​បេតុង​ប្រក់​ក្បឿង​ចំណាយ​ថវិកា ចំនួន​៣៨.០០០​ដុល្លារ និង​មាន​ការភ្ជាប់​សម្ពោធ​ស្រះ​ទឹក​០១​កន្លែង​មាន​បណ្ដោយ​៧០​ម៉ែត្រ​ទទឹង​៣៥​ម៉ែត្រ​ជម្រៅ ៣​ម៉ែត្រ​បាត​ក្រោម​២៦​ម៉ែត្រ​ស្ថិត​នៅ​ភូមិ​ប្រា​ល ឃុំ​តានី ចំណាយ​ថវិកា​អស់ ៦.០៤៥​ដុល្លារ​ដែល​ជា​អំណោ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន សែន ផ្ដល់​ជូន​តាមរយៈ លោក​បណ្ឌិត​ប៉ែន ស៉ីម៉ន និង​លោកស្រី​។

​មានប្រសាសន៍​សំណេះសំណាល លោក​បណ្ឌិត ប៉ែន ស៉ីម៉ន បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​ជូន​ចំពោះ​ប្រជាពលរដ្ឋ ដែល​ជានិច្ចកាល​សម្ដេច​ទាំង​ពីរ​តែងតែបាន​យកចិត្តទុកដាក់ ពី​សុខទុក្ខ​ក៏ដូចជា ក្ដីកង្វល់​រួម​នឹង បញ្ហា​ប្រឈម​នានា​និង​សំណូមពរ​របស់​ប្រពល​រដ្ឋ និង​បាន​ខិតខំ​ដោះស្រាយ​រាល់​ការលំបាក​ផ្សេងៗ ព្រមទាំង​ជម្រុញ​ល្បឿន​នៃ​ការភិវឌ្ឍន៍​ប្រទេស​ជា​តិ​ឈាន​ឆ្ពោះ​ទៅកាន់​ភាព​រីកចម្រើន​និង​កាត់បន្ថយ​បាន​នូវ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​បាន​ជា​បន្តបន្ទាប់​។ លោក​បណ្ឌិត ប៉ែន ស៉ីម៉ន ក៏​បាន​ចាត់ទុក​អគារសិក្សា​ថ្មី​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែម​ទៀត​ក្នុងការ​រួមចំណែក​ដល់​ការអភិវឌ្ឍ វិស័យ​អប់រំ នៅក្នុង​ស្រុក​អង្គរជ័យ​យើង​។ ជាមួយ​នេះ​លោក​ក៏​បាន​ផ្ដាំផ្ញើ ដល់​អាជ្ញាធរ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវ​រួមគ្នា​ថែរក្សា​នូវ​សមិទ្ធផល​នានា​ដែល​មាន​ក្នុង​មូលដ្ឋាន​កន្លងមក  ពិសេស​អគារសិក្សា​ដែល​សម្ពោធ ដាក់ឲ្យ​ប្រើប្រាស់​នាពេលនេះ ដើម្បី​ប្រយោជន៍​ទុក​ឲ្យ​កូនចៅ បាន​ចូល​សិក្សា​រៀនសូត្រ​យូរអង្វែង​។

​លោក​បណ្ឌិត ប៉ែន ស៉ីម៉ន  មានប្រសាសន៍ ទៀតថា តាមរយៈ​គោលនយោបាយ​យុទ្ធសាស្ត្រ របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុន​សែន​បាន នាំមក​នូវ​សុខសន្តិភាព​ស្ថិរភាព​នយោបាយ​ផ្ទៃក្នុង​បាន​ល្អប្រសើរ រួម​និង​ការ​កសាងបាន​នូវ​សមិទ្ធផល​ធំៗ​ជាច្រើន​ទៀត​ជូន​ជាតិ​និង​ប្រជាជន ដែល​ក្នុងនោះ​សម្ដេច​បាន​ខិតខំ​យកចិត្តទុកដាក់​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ច្រើន​ឡើង​ដើម្បី​បង្កើន​ជីវភាព​កាន់តែ​ល្អប្រសើរ​ជា​បណ្ដើរៗ តាមរយៈ​ការ​គៀរគរ​ប្រភព​ទុន​និង ទាក់ទាញ​ដៃគូ​វិនិយោគទុន​បង្កើត​រោងចក្រ សហគ្រាស មក​រកស៊ី​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើង​ថែម​ទៀត​។

​លោក​បណ្ឌិត ប៉ែន ស៊ីម៉ន បាន​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យចូល​រួម​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​២៩​ខែកក្កដា​២០១៨​ខាងមុខ​នេះ​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​ការគាំទ្រ​សម្ដេច​តេជោ​ហ៊ុន សែន ដឹកនាំ ប្រទេស​ឲ្យបាន​កាន់តែ​រីកចម្រើន​បន្ត​ទៀត​។

​ក្នុងឱកាស​នោះ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន បាន​ឧបត្ថម្ភ​កម្មវិធី​ចំនួន ២​លាន​៨​សែន​រៀល កម្លាំង​ការពារ​ចំនួន ៧​សែន​៥​ម៉ឺន​រៀល ក្រុមគ្រូពេទ្យ ១​សែន​២​ម៉ឺន​រៀល លោកគ្រូ អ្នកគ្រូ វិទ្យាល័យ​អង្គ​សុរ​ភី ៨​សែន​រៀល ចូលរួម​កសាង​របង​សាលាបឋមសិក្សា អង្គ​ពន្លឺ ១.៨៥៦​ដុល្លារ ចូលរួម​កសាង​ផ្លូវ​ចូល​វត្ត​រលាំង ៥​លាន​រៀល កសាង​ផ្លូវ​ភូមិ​ដើម​ស្លែង​៥.២៦៧​ដុល្លារ ស្តារ​ស្រះ​ទឹក​ភូមិ ប្រា​ល ៦​ពាន់​ដុល្លារ ប្រគេន​ព្រះសង្ឃ​ជ័យ​ន្តោ ស្លា​ដក់​១ បច្ច័យ​សរុប ៣​សែន​៥​ម៉ឺន​រៀល កសាង​វត្ត​ពន្លឺ ៥​លាន​រៀល ជូន​សាលាបឋមសិក្សា ត្រពាំង​ចក​៥​លាន​រៀល ជួយ​កសាង​ផ្លូវ​ចូល​ភូមិ​កាន់​ទ្រង់ ត្រពាំង​ខ្វា ៦​ពាន់​ដុល្លារ និង​ចំណាយ​ផ្សេងៗ​សរុប​៦៩.០៣៣.០០០​រៀល​៕
​សេង ណា​រិទ្ធ​

 

r180503c1 r180503c0 r180503c2 r180503c5 r180503c4 r180503c3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.