ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៧ នៅវត្តព្រះបារមីវង្កតបុរី! ==> សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរជូនប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ ==> ក្រសួងរ៉ែ និងថាមពល ជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងទាំងបីប្រភេទ នៅខេត្តពោធិ៍សាត់ ==> អភិបាលខេត្តប៉ៃលិន ជំរុញដល់មន្ទីរជំនាញត្រូវយកចិត្តទុកដាក់ពង្រឹងក្នុងការរកចំណូលឱ្យបានទៅតាមផែនការរបស់ខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ»  ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ/នាក់ ==> យុវជនខ្មែរទាំងពីរភេទ បង្ហាញឆន្ទៈស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦! ==> លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង អញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា។ ==> ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាង៧០០គ្រួសារ ទទួលអំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ==> គម្រោងដេញថ្លៃសាងសង់ផ្លូវបេតុងអា នៅសាលាឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំមានភាពមិនប្រក្រតី !

លោក ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​រដ្ឋ​បាល​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃ​ពុធ​៣​រោច ខែ​ពិសាខ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០២​ខែ​ឧសភា​ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​កំពត មាន​បើក​កិច្ចប្រជុំ​បូក​សរុប ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ ឆ្នាំ​២០១៧ និង​ទិសដៅ​ឆ្នាំ​២០១៨​និង ផ្សព្វផ្សាយ​គោលនយោបាយ​ថ្មីៗ​របស់​រាជរដ្ឋាភិបាល ក្រោម​អធិបតីភាព លោក​បណ្ឌិត ញឹម វណ្ណដា ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​អនុប្រធាន​ប្រចាំការ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេជោ​ហ៊ុន​សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក​ស៊ុក សា​រ៉ា​ដ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​តំណាង លោក ជាវ តា​យ​អភិបាលខេត្ត បាន​លើក​ក្នុង​របាយការណ៍​ឱ្យដឹងថា ខេត្ត​កំពត​រយៈពេល​កន្លងមក​បាន​ជួប​គ្រោះ មហន្តរាយ​ផ្សេងៗ​ជាច្រើន​មានដូចជា ខ្យល់ កន្ត្រាក់ រន្ទះបាញ់ ទឹកជំនន់ គ្រោះរាំងស្ងួត ផ្តាសាយ​បក្សី
​មមៀច​ត្នោត​បំផ្លាញ​ដំណាំ​ស្រូវ​របស់ ប្រជាកសិករ​ជាដើម ពោល​គឺ​ខេត្ត​នៅ​ប៉ែក​និរតី នៃ​ប្រទេស​កម្ពុជា​មួយ​នេះ​បាន​ជួប​នូវ​គ្រោះ មហន្តរាយ​ស្ទើរតែ​គ្រប់​ប្រភេទ​ទាំងអស់ ស្របគ្នា​ទៅនឹង​ការខិតខំ​ប្រឹងប្រែង​របស់​យើង​ក្នុងការ ផ្លាស់​ប្តូរ​មុខមាត់​ថ្មី​របស់​ខេត្ត​។

​ជាមួយនេះដែរ លោក​ទេសរដ្ឋមន្ត្រី​ញឹម វណ្ណដា បាន​លើកឡើង​ថា ពិភពលោក​កំពុង​មាន​ការប្រែប្រួល​យ៉ាង​ខ្លាំង​ខាង​ធម្មជាតិ ដែល​បង្ក​ឱ្យ​មាន​គ្រោះ​ហម​ន្ត​រាយ​ពី​ធម្មជាតិ​ជា​ញឹកញាប់ រួម​នឹង​គ្រោះមហន្តរាយ ដែល​បង្កឡើង​ដោយ​មនុស្ស​ផងដែរ ដែល​ពិភពលោក​កំពុងតែ​រួមគ្នា​ធ្វើ​ការដោះស្រាយ តែ​ការ ដោះស្រាយ​ទាំងឡាយ​មិន​អាច​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​បាន​ទាំងអស់​ទេ តែ​ទោះជា​យ៉ាងណា​ក៏​ដោយ​វា​ទាមទារ​ឱ្យមាន​ការខិតខំ​ប្រឹងប្រែង​យ៉ាង​សកម្ម​ក្នុង​ការឆ្លើយ​តទៅ​នឹង គ្រោះ​មហន្តរាយ​នេះ​ទាំងអស់គ្នា សម្រាប់​ទប់ទល់​ឱ្យបាន​ជាមួយ​នឹង​គ្រោះ​ធម្មជាតិ​ដែល​តែងតែ​យាយី​មក​ដល់​មនុស្ស សត្វ ក៏​ដូច​ជា​សម្ភារៈ​ឬ​ទ្រព្យសម្បតិ្ត​ផ្សេងៗ​កន្លង​មក​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

 

r180503b1 r180503b4 r180503b3 r180503b2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.