ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោក យឹម វណ្ណៈ ​មេគយច្រកដូង៧ដើមមានប​ច្ចេកទេ​សខ្ពស់​ប្រមួលលុ​យពីឡាន​ដឹក​ឈើ ​និងទំ​និញ​គេចពន្ធដើម្បី​ស្រង់​ដើម​វិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ត្បូងឃ្មុំ ៖ប្រជាពលរដ្ឋ បាន​រាយការណ៍​ថា សព្វថ្ងៃ​នៅ​ច្រក​ដូង ៧​ដើម នៅតែ​បន្ត​អនុវត្តន៍​រូបមន្ត ពូក​រលួយ​បន្ត​ពី​លោក នូ ស៊ីថា ព្រោះ​មាន​ទំនិញគេចពន្ធ ជាច្រើន​ប្រភេទ ដែល​ឈ្មួញ​ធំៗ​នាំ​ឆ្លងកាត់  គឺ​ជំនាញ​គយ របស់លោក យឹម វណ្ណៈ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ បង់ពន្ធ​របៀប​ជា​ទំនិញ​ក្លែងភេទ និង​បង់ពន្ធ​មិន​គ្រប់​ជាដើម​។ ចាប់​តាំង​ពី​​ពេល​ដែល លោក យឹម វណ្ណៈ អត្ត​លេ​ខ​៦៥២ ត្រូវ​បាន​​ប្រ​កាស​​តែង​តាំង ជា​​ប្រ​ធាន​ស្តីទី កា​រិ​យា​ល័យ​​គយ និង​​រដ្ឋា​ករ ច្រក​​ដូង ៧​​ដើម នៅ​​ឃុំ​​ដារ ស្រុក​​មេ​មត់ ខេត្ត​​ត្បូង​ឃ្មុំ ជំនួស​​លោក នូ ស៊ី​ថា បង្កប់​​ដោយ​​អំ​ពើ​ពុក​រ​លួយ គេ​សង្កេតឃើញ​ឈ្មួញ​រកស៊ី តូចតាច រអ៊ូរទាំ​យ៉ាងខ្លាំង ពី​ការ​កោសរូស បង្ខំ​ឲ្យ​បង់លុយ ដោយ​គ្មាន​ការយោគយល់ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ​ធំៗ ដែល​រកស៊ី​នាំចូល ទំនិញគេចពន្ធ និង​អ្នករកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ចេញទៅ​ប្រទេស​វៀតណាម តាម​ច្រក​ដូង​៧​ដើម ទទួលបាន​ការយោគយល់ ពី​លោក យឹម វណ្ណៈ ព្រោះ​ការដឹកជញ្ជូន បទល្មើស​ទាំងនោះ គឺជា​ប្រភព​ចំណូល​មិនចេះ​រីងស្ងួត ដែល​

​។ ពេលខ្លះ​ឈ្មួញ ដឹក​សុទ្ធតែ​ថ្នាំពេទ្យ គ្រឿងសំណង់ និង​ទំនិញ​មានតម្លៃ តែ​គេ​បង់ពន្ធ ជា​របៀប​ទំនិញ​ចាប់ហួយ ឬ​តុ កៅអី ជ័រ ទៅវិញ ហើយ​ការបង់ពន្ធ ក្លែងភេទ​ទំនិញ​នេះ ក៏​គេ​មិន​បង់​ទាំងស្រុង មិន​គ្រប់​ចំនួន​នោះដែរ យ៉ាងច្រើន​គេ​បង់ ត្រឹមតែ ៤០​ទៅ​៥០ ភាគរយ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​ខាតបង់ ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សម្បើម ក្នុង​មួយខែៗ​។

​ដោយឡែក ប្រជាពលរដ្ឋ ដែល​ដឹក​ផល​កសិកម្ម ទៅ​លក់​នៅ​ប្រទេស​វៀតណាម បានឱ្យដឹងថា ពួកគាត់​ដឹក​ដំឡូង​មី ពោត គ្រាប់ស្វាយចន្ទី បាន​ប្រាក់ចំណេញ តិចតួច​ប៉ុណ្ណោះ ត្រូវ​កូនចៅ​របស់លោក យឹម វណ្ណៈ គាប​យកលុយ ហើយ​ប្រឈម​នឹង​ការស្តីបន្ទោស មើលងាយមើលថោក ដោយ​សម្តី​អសុរោះ ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ រកស៊ី​ដឹកឈើ​ខុសច្បាប់ ឆ្លងទៅ​វៀតណាម ដូចជា​ឈ្មោះ សាន ច​យ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ​ខ្នា ជាដើម គេ​មិនដែល​ឃើញ កូនចៅ​របស់លោក យឹម វណ្ណៈ បញ្ចេញ​ឫកពា​ឬ​ប្រើស​ម្តី​ធំៗ ទៅលើ​ក្រុម​ឈ្មួញ​ទាំងនោះ ម្តងណា​ឡើយ ហើយ​ឃុបឃិត​គ្នា ជាមួយ​អ្នករកស៊ី​ល្មើសច្បាប់ ដើម្បី​បាន​លុយ​ច្រក​ហោប៉ៅ​ ដោយ​មិន​ខ្វល់​ពី ការ​កែ​ទ​ម្រង់​របស់​លោក គុណ ញឹម ដែល​ជា​មេ​គយ​នោះ​ទេ។​

​ទំនិញគេចពន្ធ​ទាំងនេះ មិនអាច​គេចផុត ពី​ក្រសែភ្នែក​សមត្ថកិច្ច​គយ បានទេ តែ​លោក យឹម វណ្ណៈ បាន​ចាត់ទុកជា​ឆ្នាំងបាយ ជា​ប្រយោជន៍ សម្រាប់​បំពេញ​សេចក្តីត្រូវការ របស់​ថ្នាក់លើ និង​សម្រាប់​ការពារ​តួនាទី ​៕

kunnhoem_2

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.