ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

លោក​មេម​ន្ត្រីរដ្ឋ​បាលព្រៃឈើ​ស្រុក​ស្វាយលើ​ឃុបឃិ​តជាមួ​យឈ្មួញ​ឈ្មោះ ដោ ​ប៉ូដឹក​ឈើខុ​សច្បាប់ទាំ​ងថ្ងៃទាំង​យប់?

លោក​មេម​ន្ត្រីរដ្ឋ​បាលព្រៃឈើ​ស្រុក​ស្វាយលើ​ឃុបឃិ​តជាមួ​យឈ្មួញ​ឈ្មោះ ដោ ​ប៉ូដឹក​ឈើខុ​សច្បាប់ទាំ​ងថ្ងៃទាំង​យប់?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ ឈ្មួញ​ឈើ​នៅ​ខេត្តសៀមរាប ត្រូវបានគេដឹងយ៉ាងច្បាស់ថា​ ឈ្មួញ ដោ ប៉ូ បាន ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តសៀមរាប ក្លាយជា​វាល​រហោស្ថាន តែ​សមត្ថកិច្ច​ជំនាញ​បែរជា​អះអាងថា​គ្មាន​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ គ្រប់គ្រង​របស់ខ្លួន​ទៅវិញ​។ ប្រភព​បាន​បញ្ជាក់ថា សកម្មភាព​របស់​ក្រុម​ឈ្មួញ​ព្រៃឈើ ក៏​បាត់​មុខ​មួយ​រយៈពេល តែ​ថ្មីៗ​នេះ​ក៏​លេចមុខ​ក្រុម​ឈ្មួញ​ចេញមក​រកស៊ី​ឈើ​នៅ​ខេត្ត​ឧ​ត្ត​រ​ មានជ័យ ដោយមាន​ការឃុបឃិត​បើកដៃ​ពី​លោក ឃុន ប៊ុនហេង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ អន្លង់វែង​ផងដែរ​។ ឈ្មួញ​ខាងលើ បាន​រកស៊ី​ឈើ​ជាង​១០​ឆ្នាំ​មកហើយ ដោយ​ដឹក​ឆ្លងកាត់​យកមក​លក់​នៅ​ខេត្តសៀមរាប​យ៉ាង​អានាធិបតេយ្យ ។​

សកម្មជន ​ព្រៃឈើ​នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈើ​ឈ្មោះ ដោ ប៉ូ បានធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ចូលមក​លក់​តាម​ដេប៉ូ​នៅ​ខេត្តសៀមរាប​យ៉ាង​អនាធិបតេយ្យ ខណៈ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ចេញមុខ​ទប់ស្កាត់​ទេ​។ ប្រភព​ដដែល​បញ្ជាក់ថា បញ្ហា​នេះ​សង្ស័យ​មានការ​បើកភ្លើង​ខៀវ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស មន្ត្រីរដ្ឋបាល​ព្រៃឈើ​តែម្ដង​។ សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ ដោ ប៉ូ ជា​មេខ្លោង​ដ៏​ធំ​មួយ ក្នុងចំណោម មេខ្លោង​ដទៃទៀត​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ និង​បំផ្លាញ​ធនធានធម្មជាតិ​ព្រៃឈើ​យ៉ាងធ្ងន់ធ្ងរ​។​

សកម្មជន​ព្រៃឈើ​ នៅ​ខេត្តសៀមរាប បាន​បញ្ជាក់ថាមាន​រថយន្ត​យី​ឌុប​ដឹកឈើ​ពេញ​របស់​ឈ្មួញ ដោ ប៉ូ បាន​ដឹកឈើ​ចេញពី​ភូមិសាស្ត្រ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ឆ្លងកាត់​តាម​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ទាំងយប់​ទាំង​ថ្ងៃ​យកមក​លក់​តាម​ដេប៉ូ ក្នុង​ខេត្តសៀមរាប​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​។ ​ ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា បើ​គ្មាន​ការឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ ស្រុក​ស្វាយ​លើ និង​មន្ត្រី​ជំនាញ​ផ្សេងទៀត ឈ្មួញ​មិនអាច​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​បានឡើយ ៕

2015_photowood1

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.