ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit)

​បើក​វគ្គ​ហ្វឹកហ្វឺន ដល់​នាយ នាយរង អាវុធហត្ថ ចំនួន​៦០​នាក់ អោយមាន​សមត្ថភាព​គ្រប់គ្រាន់​បំរើ​ប្រជាពលរដ្ឋ​ជាតិ​មាតុភូមិ​

​បើក​វគ្គ​ហ្វឹកហ្វឺន ដល់​នាយ នាយរង អាវុធហត្ថ ចំនួន​៦០​នាក់ អោយមាន​សមត្ថភាព​គ្រប់គ្រាន់​បំរើ​ប្រជាពលរដ្ឋ​ជាតិ​មាតុភូមិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ បើក​វគ្គ​ហ្វឹកហ្វឺន ដល់​នាយ នាយរង អាវុធហត្ថ ចំនួន​៦០​នាក់ មកពី​ស្រុក​ក្រុង​នានា​ក្នុង​ខេត្ត អោយមាន​សមត្ថភាព​គ្រប់គ្រាន់​បំរើ​ប្រយោជន៍​ប្រជាពលរដ្ឋ​និង​ការពារ​ជាតិ​ មាតុភូមិ ក្រោម​ធិបតី​ភាព លោក​ឧត្ដមសេនីយ៍ត្រី ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ ដែល​មាន​រយៈពេល​១៥ ថ្ងៃ​ដោយ​គិតពី​ថ្ងៃ​ទី​១២ ខែ វិច្ឆិកា ឆ្នាំ​២០១៤ ដល់​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

​លោក ឱ បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ បានអោយដឹង​ថា​លំ​ហាត់​ហ្វឹកហ្វឺន​នេះ អនុវត្តតាម​ផែនការ​ហ្វឹកហ្វឺន ប្រចាំឆ្នាំ​របស់​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរង​កង​យុទ្ធ​ពល​ខេមរៈភូមិន្ទ និង​ជា​មេបញ្ជាការ​កង​រាជ អាវុធហត្ថ លើ​ផ្ទៃ​ប្រទេស តម្រូវ​អោយ​អាវុធហត្ថ​ទូទាំង​ប្រទេស​ធ្វើ​ការហ្វឹកហាត់ ក្នុង​១​ឆ្នាំ​អោយ​បាន​៣​លើក​ក្នុង​គោលបំណង​ដើម្បី​កសាង​និង​ពង្រីក​កំលាំង​ អាវុធហត្ថ​ទាំងអស់​អោយមាន​គុណភាព​និង​យល់ដឹង​ក្នុង​ការអនុវត្ត​ជំនាញ​ ពិតប្រាកដ​ក្នុង​នាម​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ នគរបាល​រដ្ឋបាល​និង​តំរួតយោធា​ជា​មូលដ្ឋាន​ដែល​មានចែង​ក្នុង​អនុក្រឹត្យ​លេខ ​៧៧​ដើម្បី​ពង្រឹង​សមត្ថភាព ជំនាញ​ជូន ដល់​នាយ​នាយរង​អាវុធហត្ថ ពី​បទដ្ឋាន​ការងារ​ផ្សេងៗ សម្រាប់​មន្ត្រី​ប្រតិបត្តិ​ច្បាប់ ជា​លក្ខណ​:​អន្តរជាតិ​។​

​លោក ឱ បូ​រិន្ទ​មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត​មានប្រសាសន៍​ផ្ដាំផ្ញើ​ដល់​នាយ នាយរង​អាវុធហត្ថ ដែល​ជា​សិក្ខាកាម​ដែល​មកពី​ស្រុក​ក្រុង​ទាំង​៦០​នាក់ អោយ​ខិតខំ​យកចិត្ត​ទុក្ខ​ដាក់​និង​គោរព​វិន័យ បទបញ្ជា​ការហ្វឹកហ្វឺន ស្វែងយល់​និង​រៀនសូត្រ ដើម្បី​ទទួល​ផ្លែផ្កា​ពី​ការរៀនសូត្រ​សំរាប់​ខ្លួនឯង​និង​កេរ្តិ៍ឈ្មោះ​ កងរាជអាវុធហត្ថ និង​ជួយ​បំរើ​ប្រយោជន៍​ប្រជាពលរដ្ឋ​និង​ការពារជាតិ​មាតុភូមិ​របស់​យើង ៕ ម៉ែន​ចាន់​ដា​រ៉ា​

2014_11_15c3 (3) 2014_11_15c3 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.