ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ស្លាប់​ម្នាក់​របួសធ្ងន់​ពីរ​នាក់ ដោយសា​រេ​ថយ​ន្ត​បុក​ម៉ូតូ ក្នុង​ទិសដៅ​ស្របគ្នា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កំពត ៖ យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​និង​ពីរ​នាក់​ទៀត​បាន​រងរ​បួស​ធ្ងន់ធ្ងរ ដោ​សារ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​និង​ម៉ូតូ ក្នុង​ទិសដៅ​ស្របគ្នា ស្ថិត​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​។​

​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​៥៥​នាទី​ល្ងាច ថ្ងៃទី​១៨​ខែ​មីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​១០​ខាងលិច​ផ្សារ​ឡឥដ្ឋ​ប្រមាណ​២០០​ម៉ែត្រ ក្នុង​ភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ខាងលើ​បាន​និយាយថា មុនពេល​កើតហេតុ គេ​ឃើញ​យុវជន​បី​នាក់​ជិះ​ម៉ូតូ​ទំនើប​មួយ​គ្រឿង ម៉ាក​សេ​១២៥​ពណ៌​ខ្មៅ ឌុប​គ្នា ក្នុងទិដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​គួរសម លុះ​មកដល់​ចំណុច​គ្រោះថ្នាក់ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​Tiger បោះពួយ​មក​ពី​ក្រោយក្នង​ទិសដៅ​ស្រក​គ្នា ដោយ​ប្រើ​ល្បឿន​លឿន​ដូច​ហោះ ស្រាប់តែ​រថយន្ត​បង្ក​ខាងលើ​ជ្រុល ទៅ​បុក​ម៉ូតូ​ជនរងគ្រោះ​នៅ​ខាង​មុខ​ពេញ​ទំហឹង បណ្តាល​ឲ្យ​អ្នកជិះ​ម៉ូតូ​ទាំង​បី​នាក់ មាន​អ្នកស្លាប់​និង​របួស​ដេក​រដូករណែល​តែម្តង ។

​សាក្សី​បាន​បញ្ជាក់ថា ពេល​កើតហេតុ​រថយន្ត​និង​ម៉ូតូ​បាន​ខ្ទាត​ធ្លាក់​ទៅ​ស្នាមភ្លោះ​នៃ​ចញ្ចើមផ្លូវ​ផ្នែក​ខាងស្តាំ​ដូចគ្នា ទើប​ម្ចាស់​រថយន្តរ​ត់​ទៅ​ណា​មិន​រួច​។​

​ជុំវិញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ សមត្ដ​កិច្ច​បានឲ្យដឹងថា គឺ​បង្កឡើង​ដោយសារ​រថយន្ត​ម៉ាក​Tiger ពណ៌​ស ពាក់​ស្លាក​លេខ រដ្ឋ​36=2-0300 អ្នកបើកបរ​រថយន្ត ឈ្មោះ យ៉ាន យ៉ា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ចារ ឃុំ​ក្រវ៉ា ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​។​ចំណែក​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​C125​ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ កំពត 1M-4070 ជិះ​គ្នា​បីនាក់ រួមមាន​៖ ទី​១-​ឈ្មោះ ប៊ុន នី​វណ្ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​អ្នកបើកបរ​(​របួសធ្ងន់​)​មាន​ទីលំនៅ​ក្នុង​ភូមិ​ម៉ាក់​ប្រា​ង ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹកឈូ ខេត្ត​កំពត​។​ទី​២-​ឈ្មោះ អន សីុន​ឧត្តម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ អ្នករួមដំណើរ​(​ស្លាប់​) និង​ទី​៣-​ឈ្មោះ ប៊ុន ច័ន្ទ​តារា​រិទ្ធ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ អ្នករួមដំណើរ​(​របួសធ្ងន់​) ទាំង​ពីរ​នាក់​រស់នៅ​ក្នុង​ភូមិ​ត្រពាំង​ធំ ឃុំ​ត្រពាំង​ធំ ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ក្រោយ​ពី​វាស់វែង មធ្យោបាយ​ពាក់ព័ន្ធ​ត្រូវ​សមត្ថកិច្ច​នាំយក​ទៅ​រក្សា​ទុក​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ សម្រាប់​ធ្វើ​ការដោះស្រាយ​គ្នា​នៅពេល​ក្រោយ​។​ដោយឡែក​អ្នករងរបួស​ធ្ងន់​ត្រូវបាន​នាំ​ទៅ​ដឹក​សង្គោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ភ្លាមៗ​។​ចំណែក​សព​ជនរងគ្រោះ ត្រូវបាន​ក្រុមគ្រួសារ​ដឹក​ទៅកាន់​លំនៅដ្ឋាន ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
​សេង ណា​រិទ្ធ​

 

r180319e1 (2) r180319e1 (3) r180319e1 (4) r180319e1 (1)

Filed in: គ្រោះថ្នាក់​ចរាចរណ៍

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.