ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១០៨គ្រួសារ រស់នៅក្នុងឃុំត្រែងត្រយឹង និងឃុំយាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច!

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១០៨គ្រួសារ រស់នៅក្នុងឃុំត្រែងត្រយឹង និងឃុំយាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តកំពង់ស្ពឺ)៖ នារសៀលថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខា រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រីសាខា អនុសាខា លោកមេឃុំ មេភូមិ បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១០៨គ្រួសារ រស់នៅក្នុងឃុំត្រែងត្រយឹង និងឃុំយាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច ។

នាឱកាសនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវប្រតិភូអមដំណើរក្រុមការងារសាខាកាកបាទក្រហមខេត្ត ក្រុមការងារអនុសាខាកាកបាទក្រហមស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក កម្លាំងអធិការនគរបាលស្រុក លោកមេឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំស្មៀនឃុំ លោកនាយប៉ុស្តិ៍ និងមន្ត្រីនគរបាលរដ្ឋបាលឃុំ លោក លោកស្រីមេភូមិ និងបងប្អូនប្រជាពលរដ្ឋប្រមាណ១៤៥នាក់ផងដែរ។

សូមបញ្ជាក់ផងដែរថា គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀងក្នុង ១គ្រួសារទទួលបាន ៖ អង្ករ ២៥គីឡូក្រាម,មី ១កេស, ត្រីខ ១០កំប៉ុង, ប្រេងឆា ១ដប, នំធុង ១ធុង ,ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ និងថវិកា ២០,០០០រៀល។
ក្នុងនោះឯកឧត្តម ប្រធាន ក៌បានប្រគេនទយ្យទានជូនព្រះសង្ឃក្នុងវត្តត្រែងត្រយឹងនូវ៖អង្ករ ៥០គីឡូក្រាម,មី ២កេស,ត្រីខ ២០កំប៉ុង,ប្រេងឆា ២ដប,ទឹកត្រីទឹកស៉ីអ៉ីវ ២យួ,នំធុង ២ធុងនិងថវិកា ១០ម៉ឺនរៀលផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.