ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍ ==> សម្លេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការអប់រំសីលធម៌ និងគុណធម៌ មានសារៈសំខាន់សម្រាប់សង្គម

លោក ឃួង ស្រេង ទទួលបានសៀវភៅ «ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម»

លោក ឃួង ស្រេង ទទួលបានសៀវភៅ «ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅចុងសប្តាហ៍នេះ បានទទួលសៀវភៅ «មរតកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកដំបូងនៅកម្ពុជា ក្នុងសម័យ​តេជោ» ចំនួន ១០០ច្បាប់ ពីអ្នកនិពន្ធ ឆាយ សុផល ដើម្បីចែកជូនមន្ត្រីរាជការក្រោមឱវាទ ទុក​ជា​ឯកសារនៅក្នុងប្រវត្តិសាស្រ្តមហាកីឡាទាំងនៅកម្ពុជា និងក្នុងតំបន់។

សូមរម្លឹកថា លោក ឃួង ស្រេង គឺជាអភិបាលរាជធានីភ្នំពេញដំបូងគេ នៅក្នុងប្រវត្តិសាស្រ្ត នៃ​មេ​ដឹក​នាំរាជធានីភ្នំពេញមុនៗ ដែលបានកាន់ និងដង្ហែភ្លើងគប់កីឡាថ្នាក់អន្តរជាតិជាមួយ​មន្ត្រីមួយ​ចំនួន​ទៀតនៃរដ្ឋបាលរាជធានី តំណាងឱ្យអ្នករស់នៅក្នុងរាជធានីភ្នំពេញ។

នៅក្នុងរយៈពេលកាន់តំណែងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមម្លប់សន្តិភាព​ពេញលេញ និងជាសេនាធិការរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីកម្ពុជា លោក ឃួង ស្រេង មានភារៈទទួលខុសត្រូវយ៉ាងធំធេង ក្នុងការថែរក្សា​ទាំងសន្តិ​សុខ សណ្នាប់ធ្នាប់សាធារណៈ បរិស្ថាន និងសោភណភាពរាជធានី ដែលជាបេះដូងរបស់ប្រទេស ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រី និងស្ថាប័នពាក់ព័ន្ធ។

មិនមែនមានតែលោក ឃួង ស្រេង និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺមានអភិបាល និងមន្ត្រីរដ្ឋបាលខេត្តជាច្រើនរូបទៀត ពិសេសខេត្តនៅជុំវិញបឹងទន្លេសាប និងខេត្តឆ្លងកាត់ ក៏មាន​ឱកាស​បានកាន់ និងដឹកនាំដង្ហែភ្លើងគប់កីឡាជាលើកដំបូងរបស់ខ្លួនដែរ ហើយរូបថតរបស់ពួក​គាត់​ក៏មាននៅក្នុងសៀវភៅនេះទៀតផង។

សៀវភៅ «មរតកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកដំបូងនៅកម្ពុជា ក្នុងសម័យតេជោ» ត្រូវបាន​ចងក្រងដោយលោក ឆាយ សុផល អ្នកសារព័ត៌មានជើងចាស់ និងជាគ្រូឧទ្ទេសផ្នែកសារព័ត៌មាន នៅសាកលវិទ្យាល័យមួយចំនួនផង ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី២១ ខែកក្កដា កន្លងទៅ ក្រោមអធិបតីភាពរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

សៀវភៅក៏បានបង្ហាញពីរឿងរ៉ាវក្រៅឆាកខ្លះៗអំពីកីឡាដោយមានការទាក់ទិននឹងមនោគមន៍វិទ្យា និងការយកប្រៀបលើភូមិសាស្រ្តនយោបាយរបស់ប្រទេសមហាអំណាចនៅពេលសង្គ្រាមត្រជាក់ចាប់ផ្តើម ដែលបែងចែកពួកស្តាំនិយម (ពួកប្លុកសេរី) និងឆ្វេងនិយម (ពួកប្លុកកុម្មុយនីស្ត) ហើយ​ចាប់​តាំងពីកីឡាទាំងពីរនេះ ត្រូវបានបង្កើតឡើងជាផ្លូវការ កម្ពុជាមិនដែលបានរៀបចំធ្វើម្តងណាឡើយ រហូតមកដល់ឆ្នាំ២០២៣ ទើបមានឱកាស។

ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលលើកឡើងថា កម្ពុជា ជាប្រទេសតូច តែបេះដូងធំ ហើយលុយអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះ ចាយមិនអស់ឡើយ ហើយបន្សល់ទុក​ឱ្យកូន​ចៅជំនាន់ក្រោយៗបានដឹងទៀតផង គឺពិតជាមាតម្លៃ និងមានខ្លឹមសារគ្រប់គ្រាន់បង្ហាញ​ពីឧត្តម​ភាព​នៃកម្ពុជា។

លោក ឆាយ សុផល បានអត្ថាធិប្បាយថា កម្ពុជាអាចរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងពីរនេះ បាន ដោយធ្វើឱ្យប្រទេសទាំងនៅក្នុងតំបន់ និងនៅពិភពលោកមានការស្ញប់ស្ញែង នឹកស្មានមិនដល់​នោះ ក៏ដោយសារតែកម្ពុជាមានសន្តិភាពពេញលេញ អាចរក្សាបានសណ្តាប់ធ្នាប់ និងសុខសុវត្ថិ​ភាព​​ជូនអត្តពលិក និងភ្ញៀវបរទេស ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់សម្រាប់​បម្រើការ​ប្រកួតកីឡាខ្នាតអន្តរជាតិ ដោយមិនចាញ់បណ្តាប្រទេសនៅជុំវិញពិភពលោកនោះទេ ហើយ​ល្អ​ជាង​​ប្រទេសជាច្រើនទៀតផង។

ពាក្យស្លោក «កីឡារស់ក្នុងសន្តិភាព» និង «សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បី​សន្តិ​ភាព» ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ បានប្រកាន់យក គឺ​ស្រប​ពេលដែលពិភពលោកកំពុងជួបវិបត្តិសេដ្ឋកិច្ចចេញពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយមាន​ការលូកដៃពីអង្កការណាតូ និងសម្ព័ន្ធមិត្ត ខណៈជំងឺរាតត្បាត កូវីដ-១៩ ជាសកលនៅតែបន្ត ហើយ​បញ្ហា​ប្រែប្រួលអាកាសធាតុជាក្តីបារម្ភដ៏ធំរបស់ពិភពលោក។ ទាំងនេះគឺជាភាព​ជោគ​ជ័យ​មហាធំធេង ហើយបាននាំកិត្យានុភាព និងឧត្តមភាព នៃប្រទេសទៅលើឆាកអន្តរជាតិ ក្នុងនាម​ជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាទាំងពីរខាងលើ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.