ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ! ==> ក្រសួងមហាផ្ទៃ ប្រកាសបដិសេធ និងស្វែងរកជនប្រព្រឹត្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ករណីផ្សព្វផ្សាយលិខិតក្លែងក្លាយ ==> គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ប្តេជ្ញាអនុវត្តយ៉ាងម៉ឹងម៉ាត់បំផុត ក្នុងយុទ្ធនាការបោសសម្អាត Online Scams និងធានាមិនឱ្យកើតមានជាដាច់ខាតនៅទីតាំង និងបរិវេណកាស៊ីណូ

លោក សុខ លូ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងអរគុណក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលខិតខំប្រឹងប្រែង

លោក សុខ លូ ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងអរគុណក្រុមការងារគ្រប់ជាន់ថ្នាក់ ដែលខិតខំប្រឹងប្រែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

(បាត់ដំបង)៖ លោក សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានផ្ញើលិខិតថ្លែងអំណរគុណចំពោះសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលនាំឲ្យគណបក្សទទួលបានសំឡេងគាំទ្រយ៉ាងច្រើនលើសលុប។

ផ្អែកតាមលទ្ធផលបណ្តោះអាសន្នការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅទូទាំងខេត្តបាត់ដំបង មានប្រជាពលរដ្ធចេញទៅបោះឆ្នោត ចំនួន៥១៥,៥៤៦នាក់ ស្មើនឹង៧៧.៨៨% នៃបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ និងបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ចំនួន៤០៦,៩០១សន្លឹក ស្មើនឹង ៨២.៦១% នៃសន្លឹកឆ្នោតបានការ និងទទួលបាន ៨/៨អាសនៈ។ នេះគឺជាជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តបាត់ដំបង។

តាមរយៈលិខិតថ្លែងអំណរគុណដែលបណ្ដាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ លោក សុខ លូ បានបញ្ជាក់យ៉ាងដូច្នេះថា៖

«ក្នុងនាមគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង និងខ្លួនខ្ញុំផ្ទាល់ សូមសំដែងនូវការ ដឹងគុណប្រកបដោយកត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតចំពោះសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សគ្រប់ លំដាប់ថ្នាក់ទូទាំងខេត្តបាត់ដំបង ដែលតែងតែផ្តល់យុត្តិធម៌ ជំនឿជឿទុកចិត្ត និងការគាំទ្រចំពោះការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបំពេញភារកិច្ចបម្រើជាតិ ប្រជាជន និងបន្តដឹកនាំប្រទេសរយៈពេល៥ឆ្នាំទៀត ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨។

រយៈពេល៤៤ឆ្នាំកន្លងទៅនេះ បន្ទាប់ពីជ័យជម្នះ៧មករា ជាប្រវត្តិសាស្ត្រលើរបបប្រល័យពូជសាសន៍ គណបក្សប្រជាជនកម្ពុជា បានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គដឹកនាំ ប្រទេសឲ្យចេញផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទីឈានដល់ដំណាក់កាលអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រកបដោយ មោទនភាពជាទីបំផុត។ ប្រជាជនកម្ពុជា បានរស់នៅយ៉ាងសុខដុមរមនាក្នុងសន្តិភាព ឯកភាពជាតិ សេរីភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ ដែលនេះគឺជាការផ្លាស់ប្ដូរដ៏ធំធេង ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងជាសច្ចៈធម៌ប្រវត្តសាស្ត្រ ដែលគ្មានជនណា ឬកម្លាំងអនុភាពណាបដិសេធបានឡើយ។

ក្នុងនាមគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ខ្ញុំសូមអំពាវនាវដល់សមាជិក សមាជិកា អ្នកគាំទ្រគណបក្ស និងប្រជាពលរដ្ឋទូទាំងខេត្តរួបរួមសាមគ្គីជាធ្លុងមួយក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីសម្រេចសមិទ្ធផលថ្មីៗ ថែមទៀត ក្នុងការកសាង និងការពារមាតុភូមិជាទីស្នេហានៃយើងដោយបន្តអនុវត្ត កម្មវិធីនយោបាយ សម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ដើម្បីធានាការការពារសន្តិភាព និងនិរន្តភាពជាតិ លើមាគ៌ានៃការអភិវឌ្ឍ និងការលើកស្ទួយជីវភាពប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នឹងឈានទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ជាទីបញ្ចប់ សូមប្រសិទ្ធិពរជូនដល់សមាជិក សមាជិកា អ្នកគាំទ្រគណបក្ស និងប្រជាពលរដ្ឋទាំងអស់ សូមប្រកបដោយពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.