ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ល្បែងភ្នាល់ជល់មាន់តាមប្រព័ន្ឋ Online កំពុងល្បីកក្រើកនៅ ស្រុករំដួល ខេត្តស្វាយរៀងខណៈស្ងប់ស្ងាត់មួយរយៈខ្លី

ល្បែងភ្នាល់ជល់មាន់តាមប្រព័ន្ឋ Online កំពុងល្បីកក្រើកនៅ ស្រុករំដួល ខេត្តស្វាយរៀងខណៈស្ងប់ស្ងាត់មួយរយៈខ្លី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ល្បែងភ្នាល់ជល់មាន់តាមប្រព័ន្ឋ Online កំពុងល្បីកក្រើកនៅ ស្រុករំដួល ខេត្តស្វាយរៀងខណៈស្ងប់ស្ងាត់មួយរយៈខ្លី

IMG_20230727_140749_509

ផ្សាយចេញថ្ងៃទី២៧ ខែកក្ដដា ឆ្នាំ២០២៣

ខេត្តស្វាយរៀង : តាមប្រភពពីប្រជាពលរដ្ជ បានអោយដឹងថា ល្បែងជល់មាន់ តាមប្រព័ន្ធOnline កំពុងតែកំរើកដូចផ្សិត នៅស្រុករំដួល ជាពិសេសនៅភូមិបុស្សមន ឃុំបុស្សមន ស្រុករំដួល បើកលេងយ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ច ហាក់ជានៅស្ងៀមឈឹង ទប់ស្កាត់ឬបង្រាប ឬមួយអស់លោកមានផលប្រយោជន៍ពីល្បែងស៊ីសងខុសច្បាប់ខាងលើទេដឹង?។

ប្រភពដដែលបានបន្តថា ល្បែងជល់មាន់តាមប្រព័ន្ឋOnline មួយកន្លែង នៅភូមិបុស្សមន ឃុំបុស្សមន ត្រូវបានគេដឹងថា កំពុងបើកដំណើរការ ស្វាគមន៍អតិថិជនខ្លួន ដោយផ្គើនទៅនឹងបទបញ្ជារបស់សម្តេចតេជោ អោយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ លើការងារបង្ក្រាបបទល្មើសល្បែងសុីសងគ្រប់ប្រភេទក្នុងមូលដ្ឋានអោយខានតែបាន ក៏ប៉ុន្តែក្នុងមូលដ្ឋានភូមិបុស្សមន ឃុំបុស្សមន ស្រុករំដួលវិញ។

ពាក់ព័ន្ធល្បែងស៊ីសងតាមប្រព័ន្ធអនឡាញលែបថប់រីកដូចផ្សិតក្នុងមូលដ្ឋាននេះដែរ នៅព្រឹកថ្ងៃទី២៧ ខែកក្តដា ឆ្នាំ២០២៣នេះលោក អធិការនគរបាលស្រុករំដួល លោកបានមានប្រសាសន៍ថា ចំពោះល្បែងស៊ីសងតាមប្រព័ន្ធអនឡាញលែបថប់នេះ លោកអោយកម្លាំងនគរបាលប៉ុស្តិ៍ចុះពិនិត្យមើលសិន បើមានជាក់ស្តែងមែននោះ ទាំងអត់ច្បាប់ និងមានច្បាប់លោកនិងបង្ក្រាបបិទទាំងអស់ ។

ដោយឡែកខាងអាជ្ញាធរស្រុករំដួលនៅព្រឹកថ្ងៃទី២៧ កក្ដដា ឆ្នាំ២០២៣នេះដែរ លោកហែម ស៊ីណាអភិបាលស្រុករំដួល បានថ្លែងប្រាបHPNថា លោកនិងអោយគេចុះបង្រាបរាល់ល្បែងស៊ីសងអត់ច្បាប់គ្រប់ប្រភេទ ដែលបើល្បែងស៊ីសងមានចកបាប់អនុញ្ញាត លោកមិនបង្ក្រាបទេ។

សូមរំលឹកថាកាលពី ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជា ឱ្យអភិបាល រាជធានី ខេត្តទាំង ២៥ខេត្ត ក្រុង ត្រូវបិទទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទ ទាំងអស់ឲ្យបានជាដាច់ខាត ។សារសម្ដេចបានសង្កត់យ៉ាងច្បាស់ថា អាជ្ញាធរក្រុង/ស្រុក/ខេត្តឬក៏នគរបាលថ្នាក់ណាក៏ដោយ ដែលមិនយកចិត្តទុកដាក់ទប់ស្កាត់ និង បង្ក្រាបបទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋាន របស់ខ្លួននោះទេ អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ នឹងត្រូវប្រឈមមុខ បាត់បង់ដំណែង ថែមទៀត។

ប៉ុន្តែនៅក្នុង ស្រុករំដួល អាជ្ញាធរសមត្ថកិច្ចហាក់បីដូច នៅស្ងៀម មិនបង្ក្រាបទីតាំងល្បែងស៊ីសង ប្រភេទមាន់ជល់តាម(អនឡាញ លែបថប់) ដែលត្រូវបានក្រុមមេល្បែងខាងលើ  ប្ដូររូបភាពពីរកញ្ចក់ទូរទស្សន៍ធំ មកលេងជាលក្ខណៈកុំព្យូទ័រ លេបថបទៅវិញ ។

មហាជនបានដាក់ជាចម្ងល់ថា តើបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ឲ្យមន្ត្រីថ្នាក់ក្រោម អនុវត្តមិនមានប្រសិទ្ធិភាពទេដឹង  ទើបបានជាសមត្ចកិច្ចនិងអាជ្ញាធរ ស្រុករំដួល ខេត្តស្វាយរៀង នាំគ្នា សម្ងំស្ងៀមឈឹង មិនមានវិធានការច្បាប់ ចំពោះក្រុមមេបនល្បែងស៊ីសងទាំងនោះ។
ឬមួយក៏អាជ្ញាធរនិងសមត្ថកិច្ចស្រុករំដួលប្រឆាំងបទបញ្ជាសម្តេច?  បង្ក្រាបល្បែងស៊ីសងរបស់សម្ដេច?
ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋក៏ដូចជាមហាជនមានជំនឿជឿជាក់លើ ឯកឧត្តមម៉ែន វិបុលអភិបាលខេត្តស្វាយរៀង និងលោកពេជ្រ វីរៈ ស្នងការខេត្តស្វាយរៀងសូមលោកមេត្តា ជួយចុះត្រួតពិនិត្យល្បែងស៊ីសងនៅក្នុងភូមិបុស្សមន ឃុំបុស្សមន និងបណ្តាលឃុំផ្សេងទៀត ក្នុងស្រុករំដួលផងទាន ។

-6201502059379931169_120
IMG_20230727_120204_829
Screenshot_20230727-120749_PixelLab
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.